ភាគទី២២

6.6K 294 7
                                        

ផ្ទះហូស្យុង

បន្ទាប់ពីយករបស់របររួចកម្លោះតូចយ៉ុងជុង ក៏បានដើរមកផ្ទះហូស្យុងដែលមានសភាព ធំល្មមហើយក៏ដើរចូលទៅដោយមានហូស្យុងឈរចាំខាងក្នុង

«ពូ ឆាប់ទៅវិញទៅ ហើយប៉ាៗផងថាខ្ញុំនៅលេងតែបន្តិចទេ ទៅវិញហើយ»

«បាទ»ថានាយម្នាក់ម្នាក់នោះក៏ដើរទៅភូមិគ្រឹះវិញបាត់

«wow...នេះរបស់របរឯងមែនទេ?»ឃើញបែបនេះ
កម្លោះតូចហូស្យុងក៏ដើរទៅបើកថង់មើលសុតតែកូនឡាន តូចធំ ដែលខ្លួនចង់បាន តែម៉ាក់គេមិនមានលទ្ធភាពទិញឲ្យនោះទេ ចុះឡានតូចមួយតម្លៃជិត40$អីនោះ

«អឹម...មោះឆាប់ចាក់មក»ថាហើយកម្លោះទាំង២ក៏លើកចាក់របស់ទៅលើកដីទាំងអស់

«មើលចុះសុតតែឡូយៗ»ហូស្យុង

«ឯងចង់បានទេ យើងឲ្យឯងខ្លះ»យ៉ុងជុង

«អត់ទេ...បើយើងយកឯងមានអីលេងទៅ»

«ហុឺយ...មិនចង់អួតទេ របស់របរយើងនៅផ្ទះមានច្រើនទៀតណា»

«មែនឬ?»

«អឹម...ប៉ាៗទិញឲ្យយើងច្រើនណាស់»

«ចឹងយើងយក ឡាននេះមួយហើយណា»

«យកឲ្យច្រើនទៅ អាងយើងសុំប៉ាៗយើងទិញទៀត»

«ហិសៗៗៗ»សើច

ពួកគេទាំង២លេងបណ្តើរ និយាយគ្នាបណ្តើររហូតមេឃលិចទៅតាមពេលវេលា ម៉ោង៦:៣០

«អ្នកប្រុស...អ្នកប្រុសតូច លេងប៉ុណ្ណឹងបានហើយណា លោកម្ចាស់ហៅទៅញុាំបាយ»កំពុងលេងសុខៗ
ក៏លេចចេញនាងអេន ដើរមកហៅកម្លោះតូចយ៉ុងជុង
ត្រឡប់ទៅភូមិគ្រឹះវិញ

«អត់ទេ មីងអេនខ្ញុំចង់នៅលេងបន្តិចទៀត»

«តែលោកម្ចាស់ គាត់ឲ្យខ្ញុំមកហៅអ្នកប្រុស បើអ្នកប្រុសមិនទៅ គាត់នឹងមកហៅអ្នកប្រុសដោយផ្ទាល់»

«ខ្ញុំទៅក៏បាន»គ្រាន់តែឮថារាងក្រាស់នឹងមកហៅខ្លួនដោយផ្ទាល់ កម្លោះតូចក៏ព្រមទៅវិញភ្លាមៗ ព្រោះគេដឹងថា បើរាងក្រាស់ហៅផ្ទាល់វិញខ្លួននឹងត្រូវយំទៀតមិនខាន ស្រលាញ់ក៏ស្រលាញ់ខ្លាំង ខ្លាចក៏ខ្លាចខ្លាំងដែរ។

Appaបម្រើ  |Complete✓|Opowieści tętniące życiem. Odkryj je teraz