ភាគទី១២

6.7K 237 1
                                        

កាលពីប៉ុន្មានខែមុន

ក្រាក

«ឯងធ្វើស្អីនឹង»រាក្រាស់បើកទ្វាមកដោយក្នុងដៃមានថាស់អាហារ២-៣មុខ តែបើកមកឃើញរាងតូចកំពុងអង្អែលពោះខ្លួនឯង។

«គឺ...គឺខ្ញុំកំពុងអង្អែលកូន»

«គេជាកូនរបស់យើងមិនមែនកូនឯង...ឯងមិនត្រូវយកដៃមកប៉ះគេទេ»ពាក្យសម្តីរាងក្រាស់ធ្វើឲ្យរាងតូចគាំងមួយកន្លែង ស្អីគេ...

«លោក...លោកម្ចាស់និយាយអីនឹងខ្ញុំមិនយល់ទេ»

«ស្តាប់យើង...ឯងត្រឹមជាអ្នកបង្កើតកូនឲ្យយើងទេហើយកុំសង្ឃឹមថាយើងទទួលឯងមកធ្វើជាប្រពន្ធយើងនោះ ព្រោះគ្មានថ្ងៃនិងនោះទេ»សម្តីមួយៗរបស់រាងក្រាស់បានធ្វើឲ្យរាងតូចអត់យំមិនបាន

«ឈប់យំ...បើប៉ះពាល់ដល់កូនយើងឯងមានរឿងមិនខាន់»នាយនិយាយទាំងមុខកាច ឯរាងតូចក៏ប្រញាប់ជូតទឹកភ្នែកកុំឲ្យឈឺខ្លួនទាន់

«លោកម្ចាស់...ខ្ញុំ ខ្ញុំសុំរឿងមួយបានទេ?»គេបិយាយទាំងឱនមុខចុះ

«និយាយមក»

«សូមលោកម្ចាស់ កុំបំបែកកូន ពីខ្ញុំបានទេ ហឹកៗ»គេនិយាយបែបនេះព្រោះគេខ្លាចរាងក្រាស់ធ្វើបែបនិងមែន មើលតែទង្វើឥឡូវគឺដឹងហើយ

«យើងមិនបាននិយាយថាបំបែកឯងនិងកូនយើងឯណា គ្រាន់តែគេកើតមកឯងត្រូវធ្វើត្រឹមតែជាអ្នកមើលថែគេប៉ុណ្ណោះ គ្មានសិទ្ធិជាម៉ាក់ឬជាប៉ារបស់កូនយើងទេ»

មែនហើយហេតុអ្វីគេភ្លេចរឿងនេះគេមិនមែនជាAppaរបស់កូនគេទេ ត្រឹមតែជាបង្កើតនិងមើលថែប៉ុណ្ណោះ។មើលតែកាយវិការរាល់ថ្ងៃដឹងហើយ សូម្បីតែកូនក្នុងពោះក៏គេមិនឲ្យប៉ះអង្អែលបានដែរ
ប៉ះបានតែរាងក្រាស់មិននៅជិតខ្លួនប៉ុណ្ណោះ។

«ហឹកៗ...ហឹក»នឹកឃើញដល់រឿងនិងភ្លាមរាងតូចក៏រលីងរលោងទឹកភ្នែកយំតែម្តង ធ្វើឲ្យរាងចំណាស់អត់បារម្មណ៌មិនបាន

«ថេហ្យុង...កុំយំអី ប្រយោជន៍ប៉ះពាល់ដល់មុខរបួស»អ៊ុំសន

«ហឹកៗ...អ៊ុំកូនខ្ញុំ»

Appaបម្រើ  |Complete✓|Where stories live. Discover now