ជារៀងរាល់ថ្ងៃរាងក្រាស់តែងតែទៅធ្វើការបាត់ៗដោយបានទុកឲ្យទារកតូចនៅជាមួយអ៊ុំសន តែរាងចំណាស់
មិនបានធ្វើតាមបញ្ជាទេ ព្រោះគាត់បានយកទារកតូច
ទៅឲ្យរាងតូចថេហ្យុងជាអ្នកមើលថែវិញ ឯរាងតូចក៏បានដៃរាងក្រាស់មិននៅហៅទារកតូចកូនៗពេញមាត់ដោយមិនខ្លាចនរណាឮឡើយ ចំណែកអ៊ុំសនបានត្រឹមតែឈរមើលស្នាមញញឹមរាងតូចប៉ុណ្ណោះ។•៣ឆ្នាំកន្លងផុតទៅ
៣ឆ្នាំកន្លងមកនេះជីវិតរាងតូចគឺនៅតែដដែល មើលថែកូនខ្លួនឯងពេលរាងក្រាស់មិននៅដូចជា
បញ្ជុកបាយ ងូតទឹក ស្លៀកពាក់...ឲ្យកូនគឺរាងតូចជាអ្នកធ្វើទាំងអស់ទោះវារៀងហត់បន្តិចក៏ដោយ។«ប៉ាៗ...»សម្លេងកម្លោះតូចបានរត់ទៅទទួលរាងក្រាស់ដែលជាប៉ាទើបតែមកពីធ្វើការ ឯរាងតូចឃើញបែបនេះក៏ចូលទៅទទួលកាបូបពីដៃរាងក្រាស់
«អាររ...យ៉ុងជុង អឹប»ដោយឃើញកម្លោះតូចរត់មករកខ្លួនបែបនេះរាងក្រាស់បន្ទាបខ្លួនលើកពរកម្លោះតូច
«ប៉ាៗ...ថ្ងៃនេះប៉ាៗមកញុាំបាយជាមួយកូនមែនទេ?»
កម្លោះតូចសួរទៅរាងក្រាស់ព្រោះរាល់ដងគេមិនដែលមកដល់ផ្ទះលឿននោះទេ រាល់ដងទាល់តែម៉ោង៨ទើបមកដល់ផ្ទះហើយស្នាលនឹងកម្លោះតូចគេងលក់បាត់ហើយ«បាទ...ប៉ាមកញុាំបាយជាមួយកូន តោះ»ថាហើយ
គេក៏ពរកម្លោះតូចទៅកាន់តុអាហារតែម្តង ឯរាងតូចឃើញបែបនេះក៏ដើរតាមពីក្រោយ«លោកម្ចាស់...»អ៊ុំសន
«ឆាប់ដួសបាយមកអ៊ុំ»ជុងហ្គុក
«ចា៎»ថាហើយគាត់ក៏រៀបចំ
«ប៉ាៗ កូនចង់ឲ្យពូថេយ៌បញ្ចុះកូនវិញ»នៅពេលរាងចំណាស់រៀបចំរួចហើយរាងក្រាស់ក៏ដួសបាយបញ្ចុះកម្លោះតូចតែត្រូវគេងាក់មុខចេញ
«.....»ជុងហ្គុក
«អឺ...អ្នកប្រុសតូចគួរតែឲ្យលោកម្ចាស់បញ្ចុះទៅណា ព្រោះគាត់ខំចំណាយពេលមក ដើម្បីអ្នកប្រុស»ដោយឃើញសុភាពការមិនស្រួលរាងតូចក៏ប្រញាប់ចេញមុខមកភ្លាម
«មិចក៏ពូថេយ៌ហៅយ៉ុងជុងថាអ្នកប្រុសអ៊ីចឹង»
«មានន័យថាមិច?»ជុងហ្គុក

ВЫ ЧИТАЕТЕ
Appaបម្រើ |Complete✓|
БоевикFirst writing ចន ជុងហ្គុក/ថេហ្យុង ស្នេហាបែបស្រលាញ់ភេទដូចគ្នា ដោយសារតែខ្លាចថាកូនប្រុសខ្មាសគេ ដែលមានម្តាយជាបុ្រស ទើបជុងហ្គុក ត្រូវលាក់បាំងរឿងនេះពី កូនប្រុសរបស់ខ្លួន តែបានធ្វើឲ្យអ្នកដែលបង្កើតកូននោះមានអារម្មណ៍ថាស្ទើរតែចង់ឆ្គួតទៅហើយ ឯកូនប្រុសវិញក៏ទទួលរង់...