ភាគទី៥០

5.7K 276 3
                                        

•ភូមិគ្រឹះចន

«Appa កើតអីមែនទេ?»យ៉ុងជេសួរទៅរាងតូចដែលអង្គុយលើសាឡុងទឹកមុខមិនរីក តាំងពីពួកគេមកដល់ផ្ទះម្ល៉េះ

«Appa មិនបានកើតអីទេ Appaគ្រាន់ចាញ់ប្អូន.កូនប៉ុណ្ណោះ»រាងតូចនិយាយទាំងញញឹម

«ប្អូន?»យ៉ុងជេ

«អឹម Appaកំពុងមានកូនណា ហើយក៏ជាប្អូនរបស់កូនដែរ»រាងតូចលើកដៃអង្អែលពោះរបស់ខ្លួន និយាយប្រាប់ទៅយ៉ុងជេ

«ពិតមែនឬ?Appa»សួរបញ្ជាក់

«បាទ ពិតមែនហើយ»ថេហ្យុង

«យេ!!!!!ខ្ញុំមានបងប្អូនម្នាក់ទៀតហើយ»បានចម្លើយភ្លាមយ៉ុងជេក៏រត់ លោតអរ សប្បាយរីករាយពេញ
ភូមិគ្រឹះតែម្តង

«អ្នកប្រុសទី២ មានរឿងអីមែនទេ? បានជាសប្បាយចិត្តយ៉ាងនេះ»អ៊ុំសន

«យាយដោះ ហិសៗ Appaមានអាអូនមួយទៀតហើយ»យ៉ុងជេ និយាយបណ្តើរលោតបណ្តើរ

«ហា៎ស!!!ហិសៗ ដំណឹងល្អខ្លាំងណាស់ ម្ចាស់តូចៗ
ជួយអបអរផងណា៎»អ៊ុំរហ័សដើរទៅអប់អររាងតូច
ដែលអង្គុយលើកសាឡុង

«បាទ...អ៊ុំ»ញញឹម

«តែប៉ុណ្ណេះ ភូមិគ្រឹះចន ប្រាកដជាមានកូន.តវង្សត្រកូលច្រើនមិនខាន ហិសៗ»អ៊ុំនិយាយទាំងសើច

Skip យប់🌃

ដំណឹងល្អបែបនេះ ជុងហ្គុកបានឲ្យអ្នកបម្រើរៀបចំ
កម្មវិធីតូចមួយក្នុងភូមិគ្រឹះ ដើម្បីជួបលៀងអប់អរកូន
ទី៣របស់គេ(ដូចដែលគេនិយាយអញ្ចឹងភ្លោះរាប់ថា១)

ពួកគេគ្រាន់តែញុាំអាហារពេលល្ងាចតិចតួចជុំគ្នា ដោយមានគ្រួសារដេស៊ូ នឹងគ្រួសារអ្នកស្រីម៉ូ
ម៉ាក់ហូស្យុងប៉ុណ្ណោះ។

«បងយ៉ុងជុង»សម្លេងស្រែក ពីចម្ងាយរបស់រាងល្អិត
ស៊ាវចា រត់មកឱបយ៉ុងជុង ដូចបែកគ្នារាប់ឆ្នាំអញ្ចឹង

«.....»ឯយ៉ុងជុងមិនមាត់ក៏ឈរឲ្យគេឱបដោយស៊េរី
ព្រោះនៅមុខចាស់ៗ មិនហ៊ានរុញឬច្រានគេចេញដូចមុនទេ

«បងស៊ាវចា...ហិសៗ»ភ្លាមនោះក្មេងតូច
ថេហ្យុនក៏រត់មកឱបគេពីក្រោយ ឯស៊ាវចាក៏ព្រលែងពី
ការឱបយ៉ុងជុង បែរមកមើលក្មេងតូច

Appaបម្រើ  |Complete✓|Donde viven las historias. Descúbrelo ahora