ភាគទី៦៨

3K 159 6
                                        

ងុឺត~~~~

សម្លេងឡានមុខភូមិគ្រឹះបានបន្លឺឡើងធ្វើនាយកម្លោះដែលអង្គុយងាក់ទៅមើលភ្លាមៗ។

«យ៉ុងជុង!!»ដេស៊ូបានដើរចូលជាមួយនឹងប្រពន្ធជាទីស្រលាញ់និងកូនប្រុសមួយគ្រាប់របស់គេស៊ាវចា

«លោកពូ!!»យ៉ុងជុងរហ័សងើបពីសាឡុង

«ពូបានឃើញព៌តមានក្នុងទូរទស្សន៍ ហើយពេលនេះយ៉ាងមិចហើយ»ដេស៊ូ

«ដោយស្រាយរួចហើយលោកពូ តែអ្នកខាងនោះដូចជាចង់បង្ករឿងមកលើគ្រួសារយើងណាស់»

«ចុះថេយ៌គេយ៉ាងមិចហើយ?»ឆានវ៉ូ

«Appaនៅខាងលើពូតូច គាត់យំខ្លាំងណាស់»

«ដេស៊ូ អូនចង់ទៅមើលថេយ៌»ឆានវ៉ូនិយាយទាំងទឹកមុខអង្វង់ប្តី

«អឹម!!ស៊ាវចាកូន នៅខាងក្រោមសិនហើយ»និយាយហើយដេស៊ូក៏នាំប្រពន្ធរបស់នាយទៅខាងលើបាត់ទៅ

ឯអ្នកនៅខាងក្រោមវិញ ក៏មិនបាននិយាយគ្នាអ្វីដែរ។ស៊ាវចាគេលួចសម្លឹងមើលមុខយ៉ុងជុងម្តងម្កាល
រហូតបោះភ្នែកឃើញយ៉ុងជុងសម្លឹងមើលមកវិញ ទើបឱនមុខចុះ។

«ឯងនៅឈរដល់ណា?មិនមកអង្គុយទេឬ?»នាយនិយាយហើយលើកជើងគង់ពាក់ខ្លាទាញ់ទូរសព្ទមកមើល

«អឺរ...បាទ»ថារាងតូចក៏រហ័សទៅអង្គុយទុលមុខនាយ

យ៉ុងជុងសម្លឹងមើលមុខរាងតូចបន្តិច ទើបឱនចុចទូរស័ព្ទវិញ។

«អឹម!!!ឯងគិតថាម្នាក់ស្រីនេះស្អាតដែរទេ?»ឃើញរាងតូចមិនមាត់បែបនេះ យ៉ុងជុងក៏បែរទូរស័ព្ទឲ្យរាងតូចមើលដែលមានមនុស្សស្លៀកពាក់សិចសុី

«អឺ...បាទ»រាងតូចឃើញបែបនេះក៏ងក់ក្បាលទាំងទឹកមុខស្ងួត ព្រោះតែរាងក្រាស់ឲ្យគេមើលរូបមនុស្សស្រីក្នុងទូរស័ព្ទថែមទាំងសសើរនាងថែមទៀត។

«ហឹស!!ឯងក៏គិតដូចយើងដែរ មើលចុះនាងថែមទាំងមានទ្រូងធំៗទៀតផង»យ៉ុងជុងនិយាយទាំងសើច

«.....»ឯរាងតូចឮបែបនេះក៏ចាប់ផ្តើមរលីងរលោងទឹកភ្នែក នេះនាយស្រលាញ់មនុស្សស្រីមែនទេ?បែបនោះគេគួរតែដកចិត្តហើយ។

Appaបម្រើ  |Complete✓|Место, где живут истории. Откройте их для себя