ភាគទី៧១

3K 170 1
                                        

+វីឡារបស់ដេស៊ូ

ងុឺត~~~~

សម្លេងឡានឈប់ចត់នៅមុខវីឡាបានធ្វើឲ្យឆានវូ៉ដែលអង្គុយមើលទូរទស្សន៍លើសាឡុងងាក់សម្លឹងមើលទៅខាងក្រៅភ្លាមៗ។

«យ៉ុងជុង?ក្មួយមានការអ្វីមែនទេ?»ឆានវ៉ូសួរទាំងចម្ងល់ព្រោះនាយមិនដែលមកផ្ទះគេនោះទេ លុះត្រាតែមានធុរៈសំខាន់ប៉ុណ្ណោះ តែពេលនេះមើលចុះមកថែមទាំងមានរបស់ក្នុងដៃជាច្រើនទៀតផង

«គឺ...គឺខ្ញុំមកលេង ហិសៗៗ»យ៉ុងជុងនិយាយទាំងសើចមិនសម

«អររ...ចម្លែកណាស់!!ចឹងឆាប់ចូលមកអង្គុយលេងមក»ឆានវ៉ូ

«បាទ ពូតូច»

«ថ្ងៃនេះក្មួយទំនេរមែនទេ?ទើបមកលេងផ្ទះពូបែបនេះ»

«អររ...គឺខ្ញុំឃ្លាការងារចោលមួយថ្ងៃសិនណា៎ពូតូច»

«បែបនឹងទេឬ?ហិសៗៗ»

«បាទ...ចុះឯងណាលោកពូនោះពូតូច»ដោយរាងស្ងាត់យ៉ុងជុងក៏និយាយសួររកដេស៊ូ តែក្នុងចិត្តចង់អ្នកផ្សេង

«ដេស៊ូគាត់ទៅធ្វើបាត់ហើយ ឯស៊ាវចានៅខាងលើ»

«បាទ!!»យ៉ុងជុងងក់ក្បាល តែទឹកមុខដូចចង់និយាយអ្វីម្យ៉ាង

«ក្មួយចង់ទៅនិយាយស៊ាវចាមែនទេ?ក្មួយអាចឡើងទៅនិយាយលេងជាមួយនឹងស៊ាវចាបានណា៎ ពេលនេះគេរាងស្រស់ស្រាយហើយ»

«អរ...គឺ គឺខ្ញុំ»

«ឆាប់ទៅ ពូទៅផ្ទះបាយហើយមិនបាននិយាយលេងជាមួយក្មួយទេណា៎ សុំទោស»និយាយឆានវ៉ូក៏ដើរ
សម្តៅទៅផ្ទះបាយបាត់ទៅ ទុកឲ្យយ៉ុងជុងនៅអង្គុយលើសាឡុងឆ្លេឆ្លាម្នាក់ឯង។

«ហ៊ូររ!!ឯងមកលេងគេទេ មិនមែនមកធ្វើសង្គ្រាមឯណា!!មិចក៏យើងភ័យម្លេះ»នាយនិយាយទាំងលើលដៃអង្អែលទ្រូង

សម្រួលខ្លួនបន្តិចនាយក៏ងើបឈរហើយកាន់របស់របរជាច្រើនមកជាមួយនោះយកកាន់ហើយដើរទៅលើបាត់។

«លោកប្រុសតូច តិចល.ពួកគាត់ឈ្លោះគ្នាទៀតទៅ»អ៊ុំនិយាយឡើងដែលនៅក្នុងផ្ទះបាយ

«មិនអាចទេអ៊ុំ យ៉ុងជុងមកនេះប្រាកដជាមកនិយាយរឿងអីជាមួយនឹងស៊ាវចាមិនខាន»

Appaបម្រើ  |Complete✓|Where stories live. Discover now