ការតឹងសរសៃក.រៀងខ្លួនបានធ្វើឲ្យម្នាក់ៗកាន់តែចង់ឈ្នះដូចគ្នា។
«ហឹស...ខ្ញុំមិនទាមទារអ្វីនោះទេ តែកូនប្រុសលោកចនបានធ្វើឲ្យកូនស្រីខ្ញុំមានរបួស ចឹងខ្ញុំសុំទាមទារសំណង»អ្នកស្រីនិយាយមើលមុខរាងក្រាស់
«សំណង?តែកូនខ្ញុំក៏មានរបួសដែរ»ជុងហ្គុក
«កូនរបស់លោកជាកូនប្រុស វាមិនជាអ្វីនោះទេស្នាមបន្តិចបន្តួចក៏គ្មាននរណាមកនិយាយអ្វី ដូចជាកូនស្រីនោះទេ»អ្នកស្រី
«មែនហើយ កូនរបស់ខ្ញុំនិយាយត្រូវ»លោកនាយក
«......»រាងក្រាស់ឮបែបនេះក៏មិននិយាយអ្វី ត្រូវហើយ
កូននាយជាកូនប្រុស«ហឹកៗ...តែកូនខ្ញុំគេនៅក្មេងណាស់ គេក៏ចេះឈឺ»បន្ទាប់ពីឮបែបរាងតូចក៏និយាយទាំងយំទៅកាន់លោកនាយក
«ក្មេងរំអួយតែប៉ុណ្ណឹង ជាក្មេងប្រុសមិនត្រូវរំអួយបានទេ រំអួយមានកូនរបស់លោកជាខ្ទើយ...អ្ហាយៗ»
និយាយចប់អ្នកស្រីក៏ត្រូវស្រែកដោយការភ្ញាក់ផ្អើលភ្លាមៗព្រោះតែរាងក្រាស់ងើប ដកកាំភ្លើងពីចង្អេះមកតម្រងក្បាលរបស់គាត់«លោ...លោកចន!!អ្ហាររ»លោកនាយកឃើញបែបនេះប្រុងងើបទៅ សម្រួលតែរាងក្រាស់ក៏បង្វែរកាំភ្លើងមកតម្រងក្បាលគាត់វិញម្តងធ្វើឲ្យគាត់ទម្លាក់ខ្លួនអង្គុយវិញ
«នាងនិយាយម្តងទៅមើល»រាងក្រាស់និយាយទាំង
ទឹកមុខញ័រជើងធ្មេញព្រោះតែខឹង ទៅកាន់អ្នកស្រីវ៉ាង«ខ្ញ...ខ្ញុំគឺ...គឺលោកចនក...កុំធ្វើបែបនឹងអី...វាខុសច្បាស់ណា៎»អ្នកស្រីនិយាយទាំងញ័របបូរមាត់
«យើងមិនខ្វល់ នាងជានរណាហេតុអីហ៊ាននិយាយថាកូនរបស់យើងបែបនេះ ហ៎ាស?»ជុងហ្គុកស្រែក
«ហឹកៗៗ...អ្ហឹកៗ»ថេហ្យុង និងថេហ្យុនឃើញបែបនេះក៏យំឱបគ្នាព្រោះតែជុងហ្គុកគេខឹងខ្លាំងណាស់ សម្រាប់រាងតូចមិនសូវប៉ុន្មានទេ តែក្មេងតូចថេហ្យុនគឺថ្មីសម្រាប់គេ ព្រោះគេមិនដឹងឃើញប៉ាៗរបស់គេខឹងបែបនឹងទេ
«លោកម្ចាស់ សម្រួលអារម្មណ៍បន្តិចទៅ»នាយតនដែលឈរខាងក្រៅ ឃើញបែបនេះក៏ចូលមកចាប់
កាំភ្លើងចេញពីដៃនាយហើយឲ្យនាយអង្គុយ តែនាយមិនព្រម

ВЫ ЧИТАЕТЕ
Appaបម្រើ |Complete✓|
БоевикFirst writing ចន ជុងហ្គុក/ថេហ្យុង ស្នេហាបែបស្រលាញ់ភេទដូចគ្នា ដោយសារតែខ្លាចថាកូនប្រុសខ្មាសគេ ដែលមានម្តាយជាបុ្រស ទើបជុងហ្គុក ត្រូវលាក់បាំងរឿងនេះពី កូនប្រុសរបស់ខ្លួន តែបានធ្វើឲ្យអ្នកដែលបង្កើតកូននោះមានអារម្មណ៍ថាស្ទើរតែចង់ឆ្គួតទៅហើយ ឯកូនប្រុសវិញក៏ទទួលរង់...