ភាគទី៨៧ ភាគបញ្ចប់

6K 321 12
                                        

រាងតូចបានចុះមកខាងក្រោមដោយសម្លៀកបំពាក់ថ្មីទឹកមុខញញឹមស្រស់បោះ ដោយភ្លេចមុននេះយំសឹងតែបោកខ្លួន។

«ថេហ្យុនកូនមកអង្គុយសិនមក»ថេហ្យុង

«បាទ!!Appa»តបរួចថេហ្យុនក៏ចូលទៅអង្គុយជិតហូស្យុង ដោយមុននេះនៅអង្គុយជិតយ៉េជីសោះ

«គឺហូស្យុងគេបានយល់ព្រមហើយ កូនសប្បាយចិត្តឬនៅ?»ជុងហ្គុក

«បាទលោកប៉ា...ខ្ញុំបង្ខំលោកហើយ»ថេហ្យុនងាក់ទៅនិយាយជាមួយហូស្យុង ឯនាងយ៉េជីឮហើយក៏ពេបមាត់

«មិនបង្ខំទេ!!»ហូស្យុង

«ហូស្យុងព្រមទទួលកូនត្រឹមមើលចិត្តគ្នាសិនបុ៉ណ្ណោះ»ជុងហ្គុក

«បាទ...មិនអីទេមើលចិត្តគ្នាយូរៗទៅកុំតែស្រលាញ់គ្នាដដែលទេ»ថេហ្យុននិយាយធ្វើឲ្យTaekookឮហើយសើចមិនសម សឹងតែយកកន្សែងមកគ្របក្បាលទេ

បន្ទាប់ពីនិយាយស្រុះស្រុងគ្នារួចហើយ ហូស្យុងនិងម៉ាក់របស់នាយក៏គ្នាត្រឡប់ទៅផ្ទះវិញ ដោយក្នុងចិត្តម្នាក់ៗបារម្ភខ្លាំងមើលថែរាងតូចថេហ្យុនមិនបានល្អ។

«ហូស្យុងកូនគិតច្បាស់ហើយឬ?»អ្នកស្រីមូ៉

«បាទ ម៉ាក់»ហូស្យុងតបទាំងមុខមិនរីក

«កូនក៏បានឮដឹងថាក្មួយថេហ្យុនស្រលាញ់កូន»

«រឿងស្រលាញ់ស្អីនោះខ្ញុំមិនខ្វល់ទេ ព្រោះមើលចិត្តគ្នាយូរៗទៅខ្ញុំប្រហែលជាអាចស្រលាញ់ថេហ្យុនវិញហើយ»

«ម៉ាក់ក៏គិតបែបនោះដែរ ព្រោះថេហ្យុនគេពូកែយកចិត្តសឹងអីហើយ»អ្នកស្រីឮកូនគាត់និយាយបែបនេះក៏អស់បារម្ភហើយក៏បណ្តើគ្នាត្រឡប់ទៅផ្ទះបាត់ទៅ។

+ថ្ងៃថ្មី

ថ្ងៃថ្មីហូស្យុងបានរៀបចំខ្លួនធ្វើការដូចសព្វដង់តែថ្ងៃនេះនាយយឺតជាងសព្វដង់ព្រោះយប់មិញរវល់តែគិតរបស់គេ។

«ម៉ាក់ខ្ញុំទៅធ្វើការហើយ»ហូស្យុង

«មកញុាំអីសិនមកកូន»

«អត់ទេម៉ាក់!!ហួសម៉ោងហើយ ខ្ញុំទៅសិនហើយ»និយាយរួចនាយក៏ចេញពីផ្ទះបើកឡានចេញទៅបាត់ទៅ

Appaបម្រើ  |Complete✓|Donde viven las historias. Descúbrelo ahora