ថ្ងៃនេះជាថ្ងៃសម្រាកទើបថេហ្យុនមានឱកាសបបួលអ្នកជិតខាងកម្លោះយើងដើរផ្សារជាមួយគ្នា ណាមួយគេក៏គ្មានមិត្តភក្តិដើរជាមួយដែរ។
«ថ្ងៃនេះខ្ញុំជាអ្នកបបួលលោកដើរផ្សារ អញ្ចឹងលោកទិញអីក៏ទិញចុះ ចាំខ្ញុំជាអ្នកចេញលុយ»ថេហ្យុននិយាយឡើងពេលខ្លួនកំពុងដើរផ្សារ
«មិនអីទេ!!ថ្ងៃខ្ញុំទំនេរ អាចកំដរថេហ្យុនដើរបាន»ហូស្យុងនិយាយទាំងញញឹម
«ចឹងក៏បានដែរ តោះពួកយើងទៅហាងខោអាវទៅ»និយាយហើយរាងតូចក៏ទាញហូស្យុងទៅហាងខោអាវប្រេនមួយកន្លែង ដោយកៀកដៃរបស់នាយ
ពួកគេដើរទិញនេះទិញនោះរហូតដល់អស់ចិត្តទើបនាំគ្នាកាន់អីវ៉ាន់យ៉ាងច្រើនមកអង្គុយលើកៅអីក្នុងផ្សារមួយកន្លែង។
«ហុឺយ...ហត់ណាស់»ថេហ្យុននិយាយទាំងខ្លួនបែកញើស
«ថេហ្យុននៅអង្គុយនៅទីនេះសិនហើយ ចាំខ្ញុំទៅទិញទឹកឲ្យថេហ្យុន»ហូស្យុង
«ឈប់...ខ្ញុំចង់ញ៉ាំប៊ឺរក្រឡុក»
«បាទ!!»ថាហើយនាយក៏ដើរចេញទៅបាត់ទុកឲ្យថេហ្យុនអង្គុយមើលដំណើរនាយពីក្រោយ
«គេខ្ពស់ជាងបងប្រុសទៅទៀត»ថេហ្យុននិយាយវិភាគទៅលើហូស្យុងដែលកំពុងដើរទៅទិញអ្វីញុាំឲ្យគេ
«ហឹស!!ថ្ងៃនេះពិតជាសុ៊យណាស់មែន...ដើរមកជួបមនុស្សដែលមិនចង់ជួបទៅវិញ»អង្គុយសុខស្រាប់តែមានសម្លេងមួយបាននិយាយឡើង ធ្វើឲ្យថេហ្យុនងាក់ទៅមើលក៏ដឹងថាដឹងជានាងម៉ូណានិងម៉ាក់របស់នាងគឺអ្នកស្រីវ៉ាងសោះ
«ហិសៗៗ...មែនហើយ»អ្នកស្រីវ៉ាងនិយាយទាំងឱនដៃ
«......»រាងតូចវិញក៏ខ្ជិលមាត់ក៏បែបមុខទៅមើលអ្វីផ្សេង
«មិននាំគ្រួសារខ្ទើយឯងមកដើរផ្សារដែរ ទេឬ?»ម៉ូណា
«នាងនិយាយស្អី?នាងថាឲ្យអ្នកណា?»ឮបែបនេះថេហ្យុនក៏បែរមកនិយាយដាក់នាងយ៉ាងលឿន
«អ៊ាវ...ឯងមិនដឹងថាគ្រួសារឯងជាគ្រួសារខ្ទើយទេឬ?ក្រែងឪរបស់ឯងជាខ្ទើយដែលយកប្រពន្ធជាប្រុសមិនអញ្ចឹង?»
ផាច់~~~~
«នាងនិយាយម្តងទៀតទៅមើល!!»ថេហ្យុនឮបែបនេះក៏ងើបឈរហើយទះមុខនាងមួយកំភ្លៀង

ESTÁS LEYENDO
Appaបម្រើ |Complete✓|
AcciónFirst writing ចន ជុងហ្គុក/ថេហ្យុង ស្នេហាបែបស្រលាញ់ភេទដូចគ្នា ដោយសារតែខ្លាចថាកូនប្រុសខ្មាសគេ ដែលមានម្តាយជាបុ្រស ទើបជុងហ្គុក ត្រូវលាក់បាំងរឿងនេះពី កូនប្រុសរបស់ខ្លួន តែបានធ្វើឲ្យអ្នកដែលបង្កើតកូននោះមានអារម្មណ៍ថាស្ទើរតែចង់ឆ្គួតទៅហើយ ឯកូនប្រុសវិញក៏ទទួលរង់...