ភាគទី៧៧

2.9K 169 1
                                        

នៅឯខូនដូឯណោះវិញយ៉ុងជេកំពុងតែធ្វើអាហារពេលថ្ងៃត្រង់ឲ្យរាងល្អិតដែលកំពុងអង្គុយមើលតុក្កតាក្នុងទូរទស្សន៍។

រីង~~~/សម្លេងទូរស័ព្ទ

«អាឡូ!!លោកប៉ា»យ៉ុងជេ

[ពេលណាកូនត្រឡប់មកផ្ទះវិញ?យ៉ុងជេ]ជុងហ្គុក

«គឺ!!...ខ្ញុំ...អឺបានប្រាប់ប៉ាហើយថា...»

[Appaបារម្ភពីកូន!!ល្ងាចមកគេងផ្ទះមក]

«លោកប៉ាគឺខ្ញុំមិនទាន់អាចទៅវិញបានទេ!!»

[ហេតុអី?មានអ្វីមែនទេ?]

«គឺគ្មានទេប៉ា...តែខ្ញុំមិនអាចទៅឥឡូវបានពិតមែន»

[មិននឹកបារម្ភAppaកូនទេឬ?បើមិនមកគេងក៏មកញុាំបាយពេលល្ងាយជាមួយគ្នា ចាំត្រឡប់ទៅវិញក៏បាន]

«ខ្ញុំគិតមើលសិនបានទេលោកប៉ា!!ព្រោះ...»

[ហេតុអ្វីចាំបាច់គិត អញ្ចឹងចាំប៉ានាំAppaកូនទៅលេងខូនដូកូនក៏បានដែរ]

«ប៉ា!!!ក៏បានខ្ញុំនឹងទៅញុាំបាយ តែនឹងត្រឡប់មកខូនដូវិញ»

[អឹម!!ចឹងបានហើយ]និយាយរួចជុងហ្គុកក៏បិទទូរស័ព្ទបាត់

«ហុឺយ!!»នាយដក់ដង្ហើមធំហើយសម្លឹងមើលទៅរាងល្អិតដែលកំពុងសើចនឹងតុក្កតាក្នុងទូរទស្សន៌

«ស៊ូវី!!»នាយដើរទៅហៅរាងល្អិតដែលអង្គុយមើលទូរទស្សន៍ ឯរាងល្អិតក៏ងាក់មើលមុខនាយ

«???»

«ខ្ញុំចង់មានរឿងសួរឯង»

«តើឯងមានស្គាល់នរណា ដែរទេ?»យ៉ុងជេ

«ខ្ញុំស្គាល់បងស្រី ម៉ាក់និងប៉ា»

«ចុះក្រៅពីនេះ»

«អត់ដឹងទេ»

«ចុះឯងចង់ត្រឡប់ទៅផ្ទះជួបប៉ាម៉ាក់នឹងបងស្រីឯងវិញទេ?»

«អត់ទេគាត់នឹងឲ្យមីងម្នាក់នោះវៃខ្ញុំ គាត់មិនស្រឡាញ់ខ្ញុំដូចលោកទេ»

«ស្រលាញ់?»

«គាត់មិនដែលឲ្យខ្ញុំញុាំបាយច្រើនដូចលោកទេ ហើយក៏មិនដែលឲ្យខ្ញុំដើរលេងដែរ»

«ឯងមិននឹកប៉ាម៉ាក់និងបងស្រីឯងទេឬ?»

«នឹក!!តែខ្លាចគាត់វៃខ្ញុំទៀត លោកជាមនុស្សល្អមិនដែលវៃខ្ញុំទេ»

Appaបម្រើ  |Complete✓|Where stories live. Discover now