កាត់ដល់ល្ងាចឡើងម៉ោង៥ល្ងាចយ៉ុងជុងបានត្រឡប់មកពីធ្វើការវិញ។
«យ៉ុងជុងកូនមកវិញហើយឬ?»ថេហ្យុងដើរមកទទួលកូនប្រុសទាំងញញឹម
«បាទAppa កូនហត់ខ្លាំងណាស់»នាយនិយាយទាំងដាក់មុខលើស្មាថេហ្យុងដូចជាអស់កម្លាំងខ្លាំងណាស់
«អឹម...កូនធ្វើថ្ងៃដំបូងហត់បែបនេះឯង»ថេហ្យុងនិយាយទាំងអង្អែលក្បាលកូន
«អ្ហាក់...អ្ហាររៗៗត្រចៀករបស់ខ្ញុំ»មិនទាន់បានប៉ុន្មានផងនាយកម្លោះក៏ត្រូវស្រែកភ្លាមៗពេលមានអ្នកមកក្តិចស្លឹកត្រចៀករបស់គេចង់ដាច់
«ហឹម...ឯងធំហើយមិនអាចឱបប្រពន្ធប៉ាបានទេ»ជុងហ្គុករួចក៏លែងត្រចៀកកូនប្រុស
«ប៉ា!!»យ៉ុងជុង
«អឹម...យ៉ាងមិច?»ជុងហ្គុក
«ខ្ញុំឱបAppa មិនមែនឱបប៉ាឯណា!!»
«តែជាប្រពន្ធរបស់ប៉ា»
«ក៏ជាAppaរបស់ខ្ញុំ»
«តែជាកម្មសិទ្ធរបស់ប៉ា»ថាហើយជុងហ្គុកក៏ទាញថេហ្យុងមកឱប
«បងនេះ...ឆាប់លែងអូនទៅ កូនមកពីធ្វើការហត់ណា៎»ថេហ្យុង
«មែនហើយAppaកូនហត់ណាស់»យ៉ុងជុងប្រុសទៅឱបថេហ្យុងម្តងទៀតតែត្រូវជុងហ្គុកនិយាយកាត់
«នែកុំមកជិតប្រពន្ធប៉ា ឆាប់ឡើងទៅងូតទឹកសម្អាតខ្លួនភ្លាមទៅ»ជុងហ្គុក
«តែ...»យ៉ុងជុង
«ឆាប់ទៅ»ជុងហ្គុកនិយាយទាំងឱបប្រពន្ធជាប់
«បង!!!»ថេហ្យុង
«ហឹស!!ក៏បាន...ជុប»នាយកម្លោះនិយាយទាំងទឹកមុខស្រពោន ហើយដើរយឺតកាត់អ្នកទាំងពីរ។ដោយឃើញឱកាសនាយកម្លោះក៏ងាក់ទៅថើបថ្ពាល់ថេហ្យុងមួយខ្សឺតយ៉ាងលឿនហើយប្រញាប់ដើរទៅខាងលើបាត់
«យ៉ុង...យ៉ុងជុង!!ឯងកំពុងតែក្លាយជាសត្រូវរបស់ប៉ាហើយណា៎»ជុងហ្គុក
«ហុឺយ...បងឈប់ទៅបានទេ យូរៗទៅប្រចណ្ឌសម្បីតែកូនខ្លួនឯង»ថេហ្យុង
«មិនបានទេ យ៉ុងជុងគេធំហើយមិនអាចឱបថើបអូនបានទេ កន្លែងនេះមែនទេដែលគេថើបអប្បាញ់មិញសុឺត**ៗៗៗអឹម»ថាហើយជុងហ្គុកក៏ចាប់ថ្ពាល់រាងតូចថើបយកៗ

ŞİMDİ OKUDUĞUN
Appaបម្រើ |Complete✓|
AksiyonFirst writing ចន ជុងហ្គុក/ថេហ្យុង ស្នេហាបែបស្រលាញ់ភេទដូចគ្នា ដោយសារតែខ្លាចថាកូនប្រុសខ្មាសគេ ដែលមានម្តាយជាបុ្រស ទើបជុងហ្គុក ត្រូវលាក់បាំងរឿងនេះពី កូនប្រុសរបស់ខ្លួន តែបានធ្វើឲ្យអ្នកដែលបង្កើតកូននោះមានអារម្មណ៍ថាស្ទើរតែចង់ឆ្គួតទៅហើយ ឯកូនប្រុសវិញក៏ទទួលរង់...