ភាគទី២៧

6.7K 351 15
                                        

កាត់មកមើលមិត្តភាពរបស់កម្លោះតូចយ៉ុងជុងនិងកម្លោះតូចហូស្យុងវិញ ពេលនេះពួកគេកំពុងតែអង្គុយនិយាយគ្នាលេងនៅក្រោមដើមឈើក្នុងទីធ្លាខាងក្រោយភូមិគ្រឹះចន។កម្លោះតូចហូស្យុងត្រូវបានជុងហ្គុកអនុញ្ញាតិឲ្យចេញចូលភូមិគ្រឹះចនដោយសេ៊រី

«ឯងដឹងទេ...យើងជិតត្រូវប៉ាៗនាំទៅចុះឈ្មោះ
ចូលរៀនហើយ»គេនិយាយទាំងញញឹម

«អររ...ឡុយណាស់»ហូស្យុងក៏ងក់ក្បាលហើយឱនមុខចុះ

«ឯងចង់ទៅរៀនដែរមែនទេ?»កម្លោះតូចយកដៃគៀកស្មាហូស្យុង ព្រោះគេមើលទៅទឹកមុខហូស្យុង ដូចជា
ស្ងាត់ស្ងៀម

«អឹម...តែឯងក៏ដឹងថានៅទីនេះមានតែសាលាឯកជន
សម្រាប់តែកូនអ្នកមានៗដូចជាឯងទៅរៀនទេ»ហូស្យុង

«ចុះឯងអាចទៅបានដូចតែគ្នាបានតើ»

«បានគឺបានហើយ...តែម៉ាក់យើងគ្មានលុយទៅបង់សាលារាល់ឆ្នាំឲ្យទេ»

«កុំអាល់និយាយចាំយើងទៅសួរប៉ាៗយើងបញ្ជាក់ក្រែងលសាលានោះមិនថ្លៃដូចដែលឯងនិយាយណា»

«យ៉ាងណា...ក៏មិនអាចទៅរួចដែរ»

Skip

ចំណែកឯនៅក្នុងភូមិគ្រឹះវិញពេលនេះជុងហ្គុក កំពុងតែអង្គុយលើសាឡុងមើលមកនាយតន នឹងរាងតូចថេហ្យុងដែលឈរទន្ទឹមគ្នា

«តាំងពីពេលណា»ជុងហ្គុក

«លោកម្ចាស់...ខ្ញុំប្រាប់ហើយ...ថាមិនមែនបែបនេះទេ»នាយតន

«មែនហើយលោកម្ចាស់...លោកម្ចាស់យល់ច្រឡំហើយ»ថេហ្យុង

«ឲ្យយើងជឿងមិច?»ជុងហ្គុក

«គឺ...»ថេហ្យុង

«ខ្ញុំធ្វើការឲ្យលោកម្ចាស់ច្រើនឆ្នាំហើយ...លោកម្ចាស់មិនទុកចិត្តខ្ញុំសោះមែនទេ»នាយតន

«ទោះឯងធ្វើស្អីក៏យើងមិនខ្វល់ដែរ...យើងត្រូវការតែចម្លើយពិតប៉ុណ្ណោះ»

«វាមិនដូចដែលលោកម្ចាស់ឃើញពិតមែន»រាងតូចនិយាយទាំងចង់រលីងរលោង

«មិនបាច់បកស្រាយនោះទេ...យើងមិនចង់ស្តាប់ ហើយក៏មិនសំខាន់អ្វីដែរ បើចង់បានគ្នាក៏យកទៅ
យើងការឲ្យ»នាយនិយាយទាំងធម្មតា

Appaបម្រើ  |Complete✓|Where stories live. Discover now