ភាគទី៦២

4.8K 219 8
                                        

+New day

ព្រឹកថ្ងៃថ្មីនាយកម្លោះយ៉ុងជុងបានរៀបចំខ្លួនយ៉ាងសមសួនស្រស់សង្ហាដើម្បីទៅក្រុមហ៊ុនទទួលដំណែងបន្តពីលោកប៉ាជាប្រធានគ្រប់គ្រងទាំងមូល។នាយពាក់អាវធំក្រៅពណ៌ខ្មៅ រួចកិបឡេវអាវមួយគ្រាប់មុននឹងទាញទឹកអប់ដប់កញ្ចក់ទឹកពណ៌ខៀវមកបាញ់២ ៣ឆៀតលើខ្លួន។នាយបន្តដើរទៅស៊កស្បែកជើងពណ៌ខ្មៅភ្លឺរលើបមកពាក់ហើយបើកទ្វារចុះមកខាងក្រោម។

នាយចុះខាងក្រោមដែលអ្នកគ្រប់គ្នាកំពុងអង្គុយចាំនាយនៅតុអាហារ។

«Wow!បងប្រុសថ្ងៃនេះពិតជាសង្ហាណាស់»យ៉េជី

«ពិតមែនហើយ កូនសង្ហាដូចប៉ាកូនពីកម្លោះអញ្ចឹង»ថេហ្យុង

«ទេ...បងសង្ហាជាងគេឆ្ងាយណាស់»ជុងហ្គុក

«នៅអួតទៀត...បងឥឡូវមិនខុសពីតាចាស់នោះទេ»

«យ៉ា!!នេះអូនហ៊ានថាបងជាប្តុសចាស់ទៀតឬ?ប្រយ័ត្នបងឲ្យអូនមានBabyមួយទៀតទៅ»ជុងហ្គុកនិយាយឡើងទាំងញាក់ចញ្ចើមដាក់រាងតូច

«បងនិយាយអី...មិនចេះខ្មាស់កូនទេឬ?»ថេហ្យុងនិយាយទាំងវៃដើមដៃជុងហ្គុកតិចៗ ហើយដៀងភ្នែកមើលកូនៗដែលកំពុងសើច

«ខ្មាស់អី...បងធ្លាប់ប្រាប់អូនហើយថាបងចង់បានកូន១២នាក់នោះអី»ជុងហ្គុក

«ប្រុសឆ្គួត...ឈប់និយាយទៅ»ថេហ្យុងនិយាយទាំងថ្ពាល់ក្រហម

«ហិសៗ...ប៉ាឈប់និយាយឲ្យAppaទៀតទៅ តែបើមានប្អូនម្នាក់ទៀតខ្ញុំគ្រាំទ្រ»យ៉េជី

«យ៉េជីកូន...»

«ឃើញទេយ៉េជីគាំទ្របងដែរ...ហា៎ៗ»ជុងហ្គុកសើច

«មីងអេន...ថេហ្យុនមិនទាន់ភ្ញាក់ទេឬ?»យ៉ុងជេនិយាយពេលមិនទាន់ឃើញរាងតូចប្អូនរបស់នាយចុះមក

«ភ្ញាក់ហើយអ្នកប្រុស តែមិនទាន់ចុះមក»អេន គាត់មានអាយុ៥២ឆ្នាំហើយ ចំណែកឯអ៊ុំសនក៏បានចែកឋានបាត់ដែរ

«ចាំបន្តិចសិនទៅ បន្តិចទៀតប្រហែលជាចុះមកហើយ»ថេហ្យុង

៣នាទីក្រោយរាងតូចក៏ចុះមកទាំងទឹកមុខមិនសប្បាយចិត្តអ្វីសោះ។

Appaបម្រើ  |Complete✓|Место, где живут истории. Откройте их для себя