ភាគទី៧២

3K 174 2
                                        

+ភូមិគ្រឹះចន

«ថេយ៌...អូនយ៉ាងមិចហើយ?សម្រាកខ្លះទៅ ទុកឲ្យអ្នកបម្រើធ្វើក៏បានដែរ»ជុងហ្គុកនិយាយសួរទៅកាន់ប្រពន្ធជាទីស្រលាញ់ដែលនៅក្នុងផ្ទះបាយធ្វើម្ហូបអាហារពេលថ្ងៃត្រង់

«មិនអីទេជុងហ្គុកអូនអាចធ្វើបាន»ថេហ្យុងនិយាយទាំងញញឹមស្ងួត

«អូនសម្រាក់ខ្លះទៅ មោះបងនាំអូនទៅសម្រាក់»

«ជុងហ្គុក!!អូនមិនអីទេ អូនអីពិតមែន»

«ចឹងទៅអង្គុយក៏បាន មោះ»ថាហើយគេក៏នាំថេហ្យុងក៏អង្គុយលើសាឡុង

«ហឹម!!ជុងហ្គុក»ថេហ្យុងនិយាយទាំងអូសសម្លេងព្រោះតែគេមិនស្តាប់ខ្លួន

«ឆាប់អង្គុយទៅ»

«.....»

«អូនកុំគិតរឿងកាលពីម្សិលមិញអី វាកន្លងហួសហើយ អ្នកដែលធ្វើនឹងទទួលផលអាក្រក់ទៅគេវិញមិនខាន»ជុងហ្គុក

«តែអូននៅតែខ្លាច!!ខ្លាចគេនិយាយអ្វីពីគ្រួសាររបស់យើងទៀត បងដឹងទេអូនខ្លាចគេនៅតែនិយាយថាអូនមិនមែនជាAppaរបស់កូន អូនខ្លាចណាស់»

«ថេយ៌...ថេយ៌អូនកុំគិតច្រើនអី បើបងនៅមានជីវិតបងនឹងមិនឲ្យពួកមនុស្សអាក្រក់មកឲ្យនិយាយអាក្រក់ពីអូនបានទេ»ជុងហ្គុកនិយាយរួចក៏ទាញថេហ្យុងមកឱប

«អូនជឿបង!!មកពីអូនមែនទេ?ទើបគ្រួសារយើងមានរឿងបែបនេះ គឺមកពីអូន»ថេហ្យុងនិយាយទាំងតលីងរលោងទឹកភ្នែក

«អត់ទេ អូនគ្មានកំហុសទេ!!»

«អូនសុំទោស អូនជាមនុស្សល្ងង់ គ្មានចំណេះដឹង គ្មានប្រវត្តិមិនច្បាស់លាស់ ជាកូនកំព្រារស់នៅក្នុងមណ្ឌល គ្មានមុខមាត់ឲ្យបង អូនជាAppaបម្រើ»ថេហ្យុង

«ទោះអូនមកពីណាក៏បងមិនខ្វល់ដែរ ពួកយើងរស់នៅដោយក្តីស្រឡាញ់ផ្តល់ឲ្យគ្នា មិនមែនរស់នៅដោយពាក្យសម្តីអ្នកដទៃនិយាយចេញមកនោះទេ»ជុងហ្គុក

«ជុងហ្គុក!!»

«បងស្រលាញ់អូន»និយាយជុងហ្គុកទាញថ្ងាស់រាងតូចថើបមួយខ្សឺត ហើយទាញមកឱបក្នុងទ្រុង

«អូនក៏ស្រលាញ់បងដែរ»ថេហ្យុងនិយាយទាំងទឹកមុខញញឹមស្ងួត ក្នុងខ្លួនគេពេលនោះពិតជាបារម្ភពីកូនៗគេខ្លាំងណាស់

Appaបម្រើ  |Complete✓|Where stories live. Discover now