ភាគទី២៦

6.5K 300 13
                                        

ចំណែកឯរាងតូចដែលដួលនៅលើដីឈឺពេញខ្លួននោះ នៅពេលឃើញរាងក្រាស់និងរាងចំណាស់ដើរមកគេក៏ខំប្រឹងងើបយ៉ាងលំបាកវេទនា

«កូន?»អ៊ីណានាងបើកភ្នែកធំៗនៅពេលបានឮពាក្យនោះ កូន?នេះលោកចនមានកូនហើយមែនទេ?

«អ្ហឹក...បា៉ៗ...មីង...មីងនោះ»កម្លោះចង្អុលទៅនាងក្រមុំ

«នាងធ្វើអីគេ»រាងក្រាស់ឃើញបែបនេះក៏ងាក់ទៅសួរនាងទាំងក្រសែរភ្នែកស្មានមុនត្រូវ

«គឺ...គឺ ខ្ញុំមិនបានធ្វើអីទេ...លោកចន គ្រាន់តែលេង
ជាមួយគេធម្មតាប៉ុណ្ណោះ?»នាងនិយាយទាំងគេចក្រសែរភ្នែកពីរាងក្រាស់

«មិចបានជាយំខ្លាំងបែបនេះ»

«ក្មេងគឺបែបនេះហើយលោកចន លេងបន្តិចបន្តួចក៏យំ»លោកគីម

«អ្ហឹកៗ...ប៉ាៗ...ពូថេយ៌...ហឹក...ត្រូវ....»

«អឺររ...លោកប៉ាពួកយើងគិតថាទៅវិញទៅណា ព្រោះ
កូនប្រញាប់បានណាត់ជាមួយមិត្តភក្តិ»នាងនិយាយកាត់កម្លោះទាំងឮឮ

«គឺ...»គាត់និយាយទាំងមិនចង់ទៅ

«ណាលោកប៉ា...កូនប្រញាប់»

«ក៏បាន...ចឹងខ្ញុំលាលោកចនសិនហើយ...រឿងដែលលោកអញ្ជើញហូបអាហារនោះឲ្យខ្ញុំសុំទោសផង ដែលមិនបាននៅ»លោកគីមនិយាយទាំងឱនមុខចុះបន្តិច

«បាទ...មិនអីទេ»ឮបែបនោះហើយទាំងពីនាក់ឪកូននោះក៏ដើរចេញទៅបាត់

«អ្ហឹកៗ...ប៉ាៗ...មីងម្នាក់នោះបានវាយពូថេយ៌ខ្លាំងណាស់ ហឹកៗ»កម្លោះតូចនិយាយរៀបរាប់

«អឹម»នាយគ្រាន់តែក្រហឹមតែប៉ុណ្ណឹងហើយមើលមុខរាងតូចបន្តិចហើយ ពរកម្លោះតូចចូលទៅភូមិគ្រឹះវិញបាត់ទៅ

ចំណែកឯរាងតូចដែលឈរនៅនៅសួនស្មៅនោះក៏ស្រក់ទឹកភ្នែកមកដោយមិនដឹងខ្លួន គេមិនខ្វល់ពីខ្លួន
ទេ ហេតុអីក៏ឯងទៅមានចិត្តស្រលាញ់មនុស្សបែបនេះ កូនជាជីវិតរបស់គេ។

បន្ទាប់ពីឈរសម្រក់ទឹកភ្នែកអស់ចិត្តរាងតូចក៏ដើរទៅភូមិគ្រឹះ វាងទៅបន្ទប់របស់ខ្លួន ហើយក៏ដោះអាវឈ្លុះ
កញ្ចក់ទូរមើលខ្នងរបស់ខ្លួន ឃើញថាវាមានជាំស្បែកជើងនាងក្រមុំអ៊ីណាជាច្រើនកន្លែង ហើយក៏យកថ្នាំមកលាបទាំងពិបាកផង ឈឺផ្សាផង

Appaបម្រើ  |Complete✓|Where stories live. Discover now