ភាគទី៧០

3.1K 174 1
                                        

+New day

បកមកមើលយ៉ុងជេវិញពេលនេះនាយកំពុងតែរៀបចំខ្លួនទៅសាលារៀន ដើម្បីធ្វើកិច្ចការនៅសាលាព្រោះថានេះគេមិនត្រូវម៉ោងអ្វីទេ។

ក្រាក~~~

«ហឹម??»នាយក្រហឹមដើមក.ទាំងឆ្ងល់ព្រោះមានមនុស្សគេងមុខបន្ទប់របស់គេ។យ៉ុងជេក៏យកដៃទៅប្រែខ្លួនមនុស្សមើល ក៏ដឹងថាជាមនុស្សប្រុសដែលដើរតាមគេពីយប់មិញ។គេគិតថាប្រហែលជាអ្នកនៅបន្ទប់ជិតគ្នាហើយបានជាដើតតាមគេហើយឡើងជណ្តើរយន្តមកជាមួយគេទៀតផង។តែហេតុអ្វីបានជាគេមកគេងនៅមុខបន្ទប់នាយទៅវិញ

«អេ!!អាល្អិត!!ក្រោកឡើង...ឯងមកគេងអីត្រង់នេះ?»យ៉ុងជេ

«អឹម!!ហឹម»ដោយសម្លេងរំខានរាងល្អិតក៏ភ្ញាក់ហើយក៏ក្រោកមើលមុខយ៉ុងជេ

«ឯងមកគេងមុខបន្ទប់យើងមានការអ្វីមែនទេ?ឆាប់ត្រឡប់ទៅបន្ទប់ឯងវិញទៅ ប្រយោជន៍យើងហៅសន្តិសុខមក»យ៉ុងជេ

«អ្ហឹកៗ...ខ្ញុំឃ្លាន»រាងតូចក៏ពេបមាត់ទាំងអង្គុយនៅមុខមាត់ទ្វារ

«បើឃ្លានទៅបន្ទប់ឯងវិញទៅ យើងត្រូវតែការបិទទ្វារបន្ទប់»

«ខ្ញុំឃ្លាន...ខ្ញុំឃើញលោកកាន់របស់ញុាំមិញនេះ ឲ្យខ្ញុំញុាំបន្តិចមក»រាងល្អិតនិយាយទាំងទឹកភ្នែកដកក្នុងភ្នែក

«មិញ?យើងមិនមានអ្វីទេ?របស់ញុាំយើងកាន់វាតាំងពីយប់មិញម្ល៉េះ?ឯងក៏ឃើញដែរ!!ឆាប់ចេញទៅ»

«អ្ហឹកៗៗ...ខ្ញុំឃ្លាន»

«ឯងចង់ឲ្យយើងហៅសុន្តិសុខមកមែនទែនឬយ៉ាងមិច?»

«ខ្ញុំឃ្លាន»

«ហុឺយ...ឯងជាមនុស្សឆ្គួតឬយ៉ាងមិចបានជានិយាយមិនចូលគ្នាសោះ»យ៉ុងជេ

«អ្ហឹកៗៗ...ខ្ញុំមិនបានឆ្គួតទេ ហឹកៗៗ ខ្ញុំឃ្លាន»រាងល្អិតយំហើយងើបពីការ៉ូដើរចូលទៅក្នុងបន្ទប់យ៉ុងជេធ្វើមិនដឹង

«អេ!!ឯងធ្វើអី ចេញបន្ទប់របស់យើងភ្លាម យើងមិនចង់ធ្វើបាបក្មេងអាយុ១៦ ១៧ឆ្នាំទេ»

«ខ្ញុំចង់ញុាំបាយ ហឹកៗៗ»

«ហុឺយៗៗ...បាន!!ឆាប់អង្គុយទៅយើងយកអីឲ្យឯងញុាំ តែញុាំហើយឯងត្រូវចេញពីបន្ទប់របស់យើង»

Appaបម្រើ  |Complete✓|Where stories live. Discover now