ភាគទី៤០

9.3K 441 26
                                        

ការជួបគ្នាសារជាថ្មីរវាងជុងហ្គុកនិងថេហ្យុង បានធ្វើ
ឲ្យជុងហ្គុកត្រេកអរជាខ្លាំង តែចំពោះថេហ្យុងគេ
មិនមានអារម្មណ៍ត្រេកអរជាមួយនោះទេ ព្រោះគេខ្លាចថាជុងហ្គុកនឹងធ្វើដាក់គេដូចទៅ៥ឆ្នាំមុន។

បន្ទាប់ពីឱបគ្នាអស់ចិត្តហើយថេហ្យុងត្រូវបាន
ជុងហ្គុកសូមទុកឲ្យគេនិយាយបកស្រាយ ដោយទៅរកកន្លែងនិយាយគ្នា។

បង់សារធារណៈ

«.....»ថេហ្យុង

«គឺ...យើង អឺររ...អឹម»ជុងហ្គុក ប្រឹងរកនឹកពាក្យនិយាយដើម្បីឲ្យរាងតូចទន់ចិត្ត តែគេមិនចិត្តនិយាយ
លូងលោមនរណាទេ ធ្វើឲ្យអ្នកអង្គុយស្តាប់ធុញចង់
ស្លាប់ហើយ

«.....»រាងតូចសម្លឹងមុខរាងក្រាស់  ខ្ញុំមិនចង់និយាយជាមួយមនុស្សដូចជាគេទេ

«យើង...យើងសុំទោស»ទម្រាំតែគេនិយាយចេញមក
រាងតូចអង្គុយចង់ក្រិនគូទហើយ

«ខ្ញុំ មិនទទួល»រាងតូចនិយាយទាំងលើកដៃឱបទ្រូង
ហើយងាក់មុខចេញ

«ចុះឯងចង់ឲ្យយើងធ្វើយ៉ាងមិច?»ជុងហ្គុក

«លោកទៅវិញទៅ កុំមកទីនេះទៀត»និយាយទាំងស្រែកដាក់រាងក្រាស់

«ទៅយ៉ាងមិច បើយើងមកទីនេះព្រោះមានការងារ» មើលគេនិយាយចុះ គ្មានចូលតួអីបន្តិច ក្រែងចង់ឲ្យគេចិត្តទុនហេ៎ មិចក៏និយាយរឿងការងារទៅវិញ ឯរាងតូចឮបែបនេះក៏ហួសចិត្តនឹងគេយ៉ាងខ្លាំង ការពិតគេមកមានការងារសោះ ស្មានតែគេមករកខ្លួន

«ហឹស!»គេងាក់មុខចេញ

ព្រឹប

សម្លេងលូតចង្គង់របស់រាងក្រាស់ទៅលើដីក្បែរជើងថេហ្យុង

«ល...លោកធ្វើអីនឹង?ក្រោកឡើង»រាងតូចងាក់ឃើញបែបនេះក៏រហ័សហៅនាយឲ្យក្រោកមកវិញ

«យើងពិតជាសុំទោសឯងពិតមែន»គេនិយាយ
ទាំងឱនមុខចុះ

«ខ្ញុំ...»រលីងរលោង

«យ៉ុងជុងគេដឹងរឿងនោះហើយ...ដូច្នេះឯងជួយបំពេញបំណងរបស់គេផងទៅ»

«ហឹកៗ...លោកដឹងទេ នៅពេលខ្ញុំបានពពោះយ៉ុងជុងដំបូង ខ្ញុំសង្ឃឹមថាលោកនឹងទទួលខុសត្រូវខ្ញុំ
នឹងផ្តល់ក្តីស្រឡាញ់ឲ្យខ្ញុំ ដោយសារតែខ្ញុំពពោះកូនរបស់លោក ហឹកៗ...ប៉ុន្តែវាបែរជាខុសស្រឡះ លោក
មិនបានទទួលខុសខ្ញុំនោះទេ ថែមទាំងយកកូនរបស់ខ្ញុំទៀត ទោះនៅក្នុងដំបូលផ្ទះតែមួយក៏ដោយ
ក៏ចិត្តអ្នកបង្កើតម្នាក់នេះក៏វាឈឺដែរ ព្រោះតែឮកូនរបស់ខ្លួនឯងហៅខ្លួនប្រៀបដូចជាអ្នកដទៃ មិនមែន
ជាម្តាយ ហឹកៗ...ខ្ញុំដឹងថាលោកស្រលាញ់កូន មិនចង់ឲ្យកូនខ្មាស់គេ តែលោកមានអាណិតដល់ចិត្តដល់ខ្ញុំខ្លះទេ?អូររ...អត់ទេ លោកមិនអាចអាណិតអ្នក
បម្រើដូចជាខ្ញុំទេ វាថោកណាស់ដែលអាណិតទៅលើអ្នកបម្រើ»រាងតូចនិយាយទាំងយំស្រស្រាក់ គេឈឺ
ចិត្តណាស់ ឈឺប្រៀបដូចជាគេយកថ្មរាប់រយ រាប់ពាន់គីឡូយកមកដាក់លើទ្រូងគេអញ្ចឹង

Appaបម្រើ  |Complete✓|Where stories live. Discover now