+វីឡាលោកវ៉ា
«ហឹស!!នេះគេហ៊ានថាយើងថោកទាបមែនទេ?»លោកវ៉ាស់និយាយទាំងខឹងព្រោះបានដំណឹងពីបុរសម្នាក់ដែលត្រូវបានជុងហ្គុកលែងមក ទាំងស្មាមរបួសពេញខ្លួន
«យើងប្រហែលមិនចាញ់ឯងនោះទេចន ជុងហ្គុកយើងធ្វើ២នាក់ឪកូនឯងមិនបានយើងនឹងធ្វើយ៉ាងមិចដាក់ប្រពន្ធជាទីស្រលាញ់របសឯងមិនខាន ហាស៎ហា»លោកវ៉ាងនិយាយទាំងសើច ព្រោះដឹងថាប្រពន្ធរបស់គេសំខាន់ក្នុងជីវិតរបស់គេខ្លាំងណាស់
«លោកប៉ា!!ប៉ាធ្វើបែបនេះប្រយ័ត្នតែលោកចនស្អីគេនោះ យកកាំភ្លើងមកបាញ់សម្លាប់គ្រួសារយើងអស់ទាំងពូជទៅ ប៉ាមិនដឹងទេឬ?ថាពីមុនលោកចនមានចរឹកយ៉ាងមិច!!»នាងម៉ូណានិយាយឡើង ដែលកំពុងអង្គុយគងពាក់ខ្លាលើសាឡុង
«យើងមិនខ្វល់!!យើងដើរដល់ចំណុចនេះហើយ មិនអាចបកក្រោយវិញបានទេ!!ពួកឯងឆាប់ទៅ......ឥឡូវនេះប្រហែលជាចន ជុងហ្គុកវាមិនទាន់មកពីឃ្លាំងទេ»លោកវ៉ាងនិយាយបញ្ជាទៅកូនចៅប្រហែលជា១៥នាក់សុទ្ធតែជាអ្នកលេង
«អឺរ...លោកវ៉ាងគឺ...»បុរសម្នាក់ហារមាត់និយាយឡើងប្រៀបដូចជាមិនចង់ធ្វើរឿងដែលលោកវ៉ាងបញ្ជាសោះ
«យើងឲ្យលុយឯងគុណនឹង៥ ឆាប់ទៅចាត់ការគេភ្លាមទៅ»លោកវ៉ាង
«បាទ!!»ពួកគេឆ្លើយទាំងស្រស់គ្នាគ្នាហើយជិតឡាន៤ ៥គ្រឿងចេញដំណើរទៅភូមិគ្រឹះចនបាត់
«ប៉ាមានគម្រោងអីមែនទេ?»មូ៉ណា
«គ្រួសារយើងធ្លាក់ដល់ចំណុចនេះគឺមកដោយសារគ្រួសារវា ហឹស!!ប៉ាធ្វើការដោះដូរ»
«ដោះដូរ?»
«ត្រូវហើយ!!អ្នកធ្វើការនៅក្រុមហ៊ុនមិនទាន់បានដឹងពីរឿងប៉ាសុីលុយក្រុមហ៊ុននោះទេ បែបនោះហើយទើបប៉ា...»
«អរ...ខ្ញុំយល់ហើយ»នាងម៉ូណានិយាយទាំងញញឹម
«ហឹស!!គ្រួសារចនត្រូវតែរលាយក្នុងក្រោមដៃរបស់យើង»លោកវ៉ាងនិយាយទាំងញញឹមចុងមាត់
+ភូមិគ្រឹះចន
នៅឯភូមិគ្រឹះចនវិញថេហ្យុងកំពុងតែអង្គុយនិយាយលេងជាមួយនឹងស៊ូវីដែលយ៉ុងជេទុកគេចោល ព្រោះត្រូវទៅសាលារៀន។

YOU ARE READING
Appaបម្រើ |Complete✓|
ActionFirst writing ចន ជុងហ្គុក/ថេហ្យុង ស្នេហាបែបស្រលាញ់ភេទដូចគ្នា ដោយសារតែខ្លាចថាកូនប្រុសខ្មាសគេ ដែលមានម្តាយជាបុ្រស ទើបជុងហ្គុក ត្រូវលាក់បាំងរឿងនេះពី កូនប្រុសរបស់ខ្លួន តែបានធ្វើឲ្យអ្នកដែលបង្កើតកូននោះមានអារម្មណ៍ថាស្ទើរតែចង់ឆ្គួតទៅហើយ ឯកូនប្រុសវិញក៏ទទួលរង់...