ភាគទី១៧

6.3K 277 9
                                        

|Skip

កាត់មកដល់ពេលល្ងាចរាងក្រាស់បានត្រឡប់មកពីក្រុមហ៊ុនវិញដោយមានកម្លោះតូចយ៉ុងជុងនិងរាងតូចមកជាមួយ។

«Daddy...ពេលណាបងយ៉ុងជុងមកវិញទៅ»ដោយអង្គុយរង់ចាំយូរពេកទើបក្មេងតូចងាក់សួរនាយដេស៊ូដែលអង្គុយជិតនោះ

«មកឥឡូវហើយកូន ចាំបន្តិចទៅ»ដេស៊ូ

«នេះកូនចង់១០ដង់ហើយណា»ឆានវ៉ូ

«មកពីកូនចាំយូរពេក»ស៊ាវចា

«នោះមកដល់ល្មម»ដេស៊ូ

«បងយ៉ុងជុងងង»គ្រាន់តែឮនាយដេស៊ូនិយាយថាជុងហ្គុងនិងកម្លោះតូចមកដល់ក្មេងតូចសា៊វចាក៏ចុះពីសាឡុងរត់ទៅឱបកម្លោះយ៉ុងជុងដែលកំពុងដើរចូលមកភូមិគ្រឹះ

ផឹប

ព្រួស

«អួយ...ហឹកៗ»សម្លេងដួលផ្ងារក្រោយចំពោះកម្លោះតូចយ៉ុងជុង ដោយមានក្មេងតូចស៊ាវចានៅពីលើ បានធ្វើឲ្យកម្លោះតូចយ៉ុងជុងពេបមាត់យំភ្លាមៗ

«ហុឺយ...ស៊ាវចា»ដោយឃើញបែបនេះនាយដេស៊ូក៏ប្រញាប់រត់ទៅលើកកូននាយចេញពីកម្លោះតូច

«អឹប...កុំយំអីណា»ឯរាងក្រាស់ពេលនេះក៏លើក
កម្លោះតូចមកពរនឹងចង្កេះលួងតិចៗ

«ប៉ាៗ...ហឹកៗ»យុ៉ងជុង

«បងយ៉ុងជុង...ស៊ាវចា សុំទោសណា»

«ហឹកៗ...»ក្រវ៉ាក្បាល

«Daddy...ហឹកៗ ហា»ដោយឃើញកម្លោះតូចយ៉ុងជុងយំបែបនេះក៏បានធ្វើឲ្យក្មេងតូចស៊ាវចាក៏ស្រែកយំ ភ័យដូចគ្នាព្រោះកម្លោះតូចមិនបានទទួលការសុំទោសរបស់ខ្លួន

«យ៉ាងមិចកូន?»ដេស៊ូ

«អ្នកប្រុសតូចយ៉ាងមិចហើយនឹង»

«ពូថេយ៌...ហឹកៗ»ឃើញរាងតូចដើរមកមើលខ្លួនបែបនេះកម្លោះតូវយ៉ុងជុងក៏លាដៃដើម្បីឲ្យរាងតូចពរ

«ឯងពរគេទៅ»ថាហើយរាងក្រាស់ក៏ហួសកម្លោះតូចទៅឲ្យរាងតូច

«ឈឺមែនទេអ្នកប្រុសតូច»ថេហ្យុង

«បាទ...យ៉ុងជុងឈឺក្បាល»

«មើលពូមើលឲ្យបន្តិច...អូរពកហើយ មោះទៅលាភថ្នាំ»

Appaបម្រើ  |Complete✓|Where stories live. Discover now