ភាគទី៣✌️

7.6K 234 0
                                        

អាភាគទី៣នេះ វារត់មកក្រោមរហូត សរសេរដល់ភាគណាក៏វារត់មកក្រោមដែរ

+ក្រុមហ៊ុន

ងុឺតតត
«នេះ...បងលុយ»ថេហ្យុង

«អរគុណហើយ...បាទ»អ្នកបើកតាក់សុី

«បាទ មិនអីទេ»ថាហើយរាងតូចក៏ចុះពីលើតាក់សុីហើយដើរទៅមុខក្រុមហ៊ុនដែលមាន សនិ្នសុខយាមខាងមុខពីរ បីនាក់

«អេ...ប្អូនប្រុសមករកនរណាដែរ?»ដោយឃើញរាងតូចឈរមើលមកក្រុមហ៊ុនដូចជារកអ្នកណាម្នាក់ទើបសន្និសុខម្នាក់ដើរទៅសួរភ្លាមៗ

«គឺ...គឺខ្ញុំយកអាហារថ្ងៃត្រង់ឲ្យលោកម្ចាស់»ថេហ្យុង

«លោក...អគ្គនាយកមែនទេ?»

«បាទ បាទ»

«ចឹងឆាប់ចូលទៅ»

«បាទ អរគុណហើយ»ថាហើយរាងតូចក៏ដើរចូលទៅក្នុងក្រុមហ៊ុនទាំងភិតភ័យ ព្រោះមានក្រសែភ្នែកជាច្រើនសម្លឹងមកគេ ដោយសារមិនដែលឃើញ។

«អេស...ឯងមករកអ្នកណា មិចចូលមកគ្មានការអនុញ្ញាតបែបនេះ»ដើរបានបួប ដប់ចំហាន ក៏មានអ្នកគ្រប់គ្រងម្នាក់ដើរមកសួរភ្លាមៗ

«គឺខ្ញុំជាអ្នកនៅក្នុងភូមិគ្រឹះ យកអាហារថ្ងៃត្រង់មកឲ្យលោកម្ចាស់ បាទ»ថេហ្យុង

«អររ...ការពិតជាអ្នកបម្រើនៅភូមិគ្រឹះរបស់លោក អគ្គនាយកសោះ ចឹងតើបានជាខោមិនខោអាវមិនអាវ»នាងនិយាយទាំងពេបមាត់

«...»រាងតូចមិននិយាយអ្វីក្រៅពីឱនមុខចុះ មែនហើយគេជាអ្នកបម្រើ

«អេស...អាល្អិត»ភ្លាមនោះនាយតនប្រុងដើរទៅចាំទទួលអ្នកមកពីភូមិគ្រឹះដើម្បីយកអាហារថ្ងៃត្រង់ទៅឲ្យរាងក្រាស់ តែបែរមកជួបរាងតូចនៅក្នុងក្រុមហ៊ុនទៅវិញ

«បងតន...»ថេហ្យុង

«មិច មិនឡើងទៅរកលោកម្ចាស់ គាត់ខំចាំណា»នាយដើរមកឈរជិតរាងតូច

«គឺ...ខ្ញុំមិនស្គាល់បន្ទប់ធ្វើការរបស់គាត់ទេ បង»

«គឺនៅជាន់ទី23 ហើយបត់ស្តាំទៅ ជាបន្ទប់គាត់ហើយ»

«បាទ...ខ្ញុំទៅហើយអរគុណ បងណាស់»ថាហើយរាងតូចក៏ដើរទៅជណ្តើរយន្តបាត់ទៅ

Appaបម្រើ  |Complete✓|Where stories live. Discover now