ភាគទី៥៣

5K 286 10
                                        

•ថ្ងៃត្រង់

ដោយសារតែក្មេងៗបានទៅសាលារៀនអស់ទើបTaekookញុាំបាយតែពីរនាក់ជារៀងរាល់ថ្ងៃ។

«អ៊ុំ...ទៅហៅជុងហ្គុកមក ដល់ពេលញុាំបាយហើយ»
រាងតូចនិយាយទាំងដៃរៀបចំអាហារលើតុ

«ចា៎»ថាហើយអ៊ុំសនក៏ ឡើងទៅលើបាត់ទៅ

មួយសន្ទុះក្រោយរាងចំណាស់ក៏ចុះមកវិញ

«ម្ចាស់តូច...លោកម្ចាស់គាត់ថា គាត់មិនឃ្លានទេឲ្យម្ចាស់តូចញុាំមុនទៅ»អ៊ុំ

«គេរវល់ធ្វើអ៊ុំ?»

«ខ្ញុំក៏មិនដឹងដែរ»

«មិនអីទេ អ៊ុំទៅសម្រាក់ចុះ»ថេហ្យុង

«ចា៎ស»ថាហើយអ៊ុំក៏ទៅបន្ទប់សម្រាក់បាត់ទៅ

ឯរាងតូចក៏អង្គុយញុាំបាយទាំងឆ្ងល់ តើរាងក្រាស់កើតអីទៅ មិចក៏មិនមកញុាំបាយ រាល់ដងនាយមិនដែលបែបនឹងទេ។

បន្ទាប់ញាំរួចហើយរាងតូចក៏ឡើងទៅខាងលើដើម្បី
ទៅរាងក្រាស់ថានាយកើតអ្វីឲ្យប្រាកដ

ក្រាក!!

«ជុងហ្គុក មិចក៏លោកមិចទៅញុាំបាយបែបនេះ?»
រាងតូចចូលទៅនិយាយជាមួយដែលអង្គុយចុចទូរស័ព្ទលើគ្រែ

«យើងមិនឃ្លាន»នាយនិយាយទាំងមិនមើលមុចរាងតូច ហើយគិតតែចុចទូរស័ព្ទ ថែមនិយាយគ្មានជាតិដាក់រាងតូចទៀតផង ធ្វើឲ្យគេអត់ឆ្ងល់មិនបាន

«មិនឃ្លាន ក៏ត្រូវតែញុាំដែរឆាប់មក»រាងតូចក៏ចូលទៅ
ទាញដៃរាងក្រាស់ តែនាយនាយក្រវ៉ាស់ដៃចេញ

«យើងប្រាប់ហើយថាមិនឃ្លាន»នាយស្រែកបន្តិច

«អួយ»រាងតូចដែលត្រូវនាយក្រវ៉ាស់ដៃចេញនោះ
បៀសនឹងត្រូវដួលទៅហើយតែក៏បានទុបខ្លួនទាន់

«រំខានមែន»ថាហើយនាយក៏កាន់ទូរស័ព្ទហើយយកសោឡានដើរទៅក្រៅ

«លោកចង់ទៅណា ជុងហ្គុក»រាងតូចស្រែកទាំងភ្នែក
រលីងរលោង

«......»នាយមិនតបក៏ចុះទៅក្រោមចេញឡានបើក
ទៅណាបាត់ទៅ

«ជុងហ្គុក ជុងហ្គុក!!!តើគេកើតអីទៅ?ប្រហែលជាគេរវល់ការងារហើយ»រាងតូចស្រែកហៅរាងក្រាស់តែនាយមិនឮ ហើយនិយាយទាំងអង្អែលពោះ
ខ្លួនឯង អម្បាញ់មិញគេបិសត្រូវនឹងដួលហើយ
គេបារម្មណ៌នឹងកូនក្នុងពោះគេណាស់ ហេតុរាងក្រាស់ធ្វើបែបនេះចំពោះគេ? រំខាន?

Appaបម្រើ  |Complete✓|Where stories live. Discover now