ភាគទី៣១

7.2K 355 18
                                        

+៣ថ្ងៃក្រោយមក

Skip

ព្រឹកថ្ងៃថ្មី ពេលនេះជុងហ្គុកបាននាំកូនប្រុសជាទីស្រលាញ់ទៅចុះឈ្មោះចូលរៀន នៅសាលារៀនឯកជនធំមួយនៅក្នុងទីក្រុងសេអ៊ូល សម្រាប់កូនៗ
អ្នកមានមុខមាត់ និងកូនអ្នកមានលំដាប់ៗជាដើម។

«មោះ...រៀបចំខ្លួនរួចមែនទេយ៉ុងជុង»ជុងហ្គុកនិយាយទៅកាន់កូនប្រុសដែលកំពុងដើរមកកាន់គេ
ទាំងទឹកមុខមិនរីក

«....»ងក់ក្បាល

«យ៉ុងជុង...កូនកើតអី មិចក៏មិននិយាយជាមួយប៉ា»
រាងក្រាស់បន្ទន់ចង្គង់បន្តិច

«ប៉ាៗ...កូននឹកពូថេយ៌ណាស់...តើប៉ាឲ្យគេទៅរកគាត់មកឲ្យកូនវិញបានទេ...កូននឹកគាត់ណាស់»កម្លោះតូចនិយាយទាំងរលីងរលោងទឹកភ្នែក

«....»

«ប៉ាៗ...តើបានទេ?ឲ្យគេទៅរកពូថេយ៌មកវិញមក»
គ្រាន់តែនិយាយចប់ទឹកភ្នែកកូនប្រុសជាស្រលាញ់ក៏ធ្លាក់មកយ៉ាងស្រស្រាក់ ធ្វើឲ្យឪពុកអត់អាណិតមិនបាន

«យ៉ុងជុង...កុំយំអីណា...ក៏បានដែរ ចាំប៉ាឲ្យគេទៅរក
ថេហ្យុងមកវិញ...សឺត**»បន្ទាប់ពីនិយាយលួងលោមហើយរាងក្រាស់ក៏ថើបថ្ងាស់កម្លោះតូចមួយខ្សឺត

«ពិតមែនហេ៎?ប៉ាៗ»

«អឹម...តែកូនត្រូវ សន្យាថាពេលចូលរៀនត្រូវរៀនឲ្យពូកែឮទេ!!»

«បាទ...កូននឹងខំរៀន ឲ្យពូកែដើម្បីប៉ាៗ»កម្លោះតូចជូតទឹកភ្នែកចេញហើយញញឹមដាក់រាងក្រាស់

«តោះ...ទៅកុំឲ្យយឺតពេល»ថាហើយរាងក្រាស់ក៏កាន់ដៃកម្លោះតូចទៅឡាន ជិះសម្តៅទៅសាលារៀន

+សាលារៀន

ជុងហ្គុកបាដឹកដៃកូនប្រុសជាទីស្រលាញ់ចូលទៅក្នុងទីធ្លាសាលារៀនដ៏ធំ ដោយមាននាយតនដើរពីខាងក្រោយ

«អុស...លោកចន សួស្តីបាទ»ភ្លាមៗស្រាប់តែលោកនាយកសាលាបានចេញមកទទួលនាយយ៉ាងរាក់ទាក់ ព្រោះគាត់បានដំណឹងពីអ្នកគ្រូម្នាក់ថា លោកចនមកទីនេះ

«អឹម»

«លោកចន មកមានការអ្វីដែរលោក?»

«យើងមកនេះចង់ឲ្យកូនប្រុសរបស់យើង មកចូលរៀន»

Appaបម្រើ  |Complete✓|Where stories live. Discover now