❌
|Back ដេស៊ូ
រយៈពេល៨ខែមកនេះកម្លោះចាស់ដេស៊ូនិងរាងល្អិតឆានវ៉ូបានយកយល់ចិត្តគ្នាច្រើនណាស់ដែរ ហើយនិងមានគម្រោងរៀបការនៅប៉ុន្មានខែក្រោយនេះឯង ដោយសារតែខាងគ្រួសារខាងលោកចនប៉ាដេស៊ូថាចាំឲ្យគេសល់លុយច្រើនបន្តិចទៀតចាំរៀបការក៏មិនទាន់ហួសពេលដែរ ប៉ុន្តែ........
«ហាស់...មានកូន»លោកចន
«មិចក៏កូនធ្វើវា...ហុឺយ ពិបាកនិយាយណាស់»អ្នកស្រីចន
«មកពីប៉ានិងហើយ ចាំៗៗ ឥឡូវខ្ញុំធ្វើឲ្យអូនឆានវ៉ូមានកូនបាត់ហើយ រឿងទាំងអស់គឺមកពីប៉ា»ដេស៊ូ
«ឯង...ឯង»គាត់លើដៃចង្អុលមុខនាយកម្លោះ
«បង...បានហើយ ចាំទៅនិយាយរឿងពួកគេនៅផ្ទះលោកលីទៅ»អ្នកស្រីចន
«ហុឺយ...នេះសំណាងហើយដែរគ្រួសារលីមិនមករករឿងនោះ»លោកចន
«ក្រែងប៉ាថាចង់បានចៅនោះអី ឥឡូវកូនយកឲ្យហើយ ប៉ាគួរតែសសប្បាយចិត្ត ហិសៗ»នាយនិយាយទាំងសើចដាក់លោកចន
«យកឲ្យក្បាលប៉ាឯងអី...ទោះឯងយកក៏យកពេលរៀបការហើយដែរមិនមែនដូចពេលនេះទេ»
«ហួយ...យ៉ាងណាអង្ករក្លាយជាបាយហើយ
ប៉ាត្រូវរៀបចំមង្គលការឲ្យខ្ញុំនិងអូនឆានវ៉ូ»«ចុះឯងសល់លុយប៉ុន្មាន ហា៎ស តិចចិញ្ចឹមប្រពន្ធកូនមិនរស់»
«គឺ...គួរសមដែរប៉ាប្រហែលខ្ទង់879លានដុល្លាអីនឹងឯង»
«ស្អី...ស្អីគេ ឯងទៅរកសុីស្អីហា៎សបានមានលុយរាប់លានបែបនេះ រាល់ថ្ងៃធ្វើការតែជាមួយបងឯងសោះ»
«គឺខ្ញុំបានបង្កើតក្រុមហ៊ុនមួយ តែមិនធំដុមដូច
ជុងហ្គុកHyungទេ»«ក្រុមហ៊ុន!!!នេះឯងបានដើមទុនមកពីណាហា៎ស នេះកុំប្រាប់ថាឯងទៅរកសុីខុសច្បាប់ឲ្យសោះណា»គាត់ចង្អុលមុខនាយដេស៊ូ
«ហ៊ួយប៉ា...គិតខ្ញុំផ្លូវល្អខ្លះផងទៅមើល លុយគឺបានមកពីខ្ញុំធ្វើការជាមួយជុងហ្គុកHyungរាល់ខែ រាល់ឆ្នាំនិងឯង»
«អឺរ...ឲ្យតែប្រាកដ ហើយស្អែកត្រៀមខ្លួនទៅផ្ទះ
ត្រកូលលី ទៅនិយាយរឿងឯងនិងកូនឆានវ៉ូ»

YOU ARE READING
Appaបម្រើ |Complete✓|
ActionFirst writing ចន ជុងហ្គុក/ថេហ្យុង ស្នេហាបែបស្រលាញ់ភេទដូចគ្នា ដោយសារតែខ្លាចថាកូនប្រុសខ្មាសគេ ដែលមានម្តាយជាបុ្រស ទើបជុងហ្គុក ត្រូវលាក់បាំងរឿងនេះពី កូនប្រុសរបស់ខ្លួន តែបានធ្វើឲ្យអ្នកដែលបង្កើតកូននោះមានអារម្មណ៍ថាស្ទើរតែចង់ឆ្គួតទៅហើយ ឯកូនប្រុសវិញក៏ទទួលរង់...