ផ្ដើមរឿង+ភាគទី01

1.7K 26 0
                                        

យប់នេះសូមច្បាប់រឿងបងហ្វ្រេដ តែយករឿងនេះមកលេងអ្នកអានបន្តិច

សាច់រឿងថ្មី បែបបងតួមានម្ចាស់បេះដូង ម្ចាស់ខ្លួន ម្ចាស់អ្វីទាំងអស់ ហុហុ ចាំមើលថាអូនតួជ្រៀតចូលតាមប្រឡោះណា? 🤣

ទឹកភ្នែកភរិយាសុីឈ្នួល #ផ្ដើមរឿង_ភាគទី01

"អ្នកនាងប្រាកដទេថាអាចធ្វើបាននោះ?"
"អ្នកនាង ឡារ៍ លីងអឺ?" សំនួរផ្ទួនគ្នាបន្លឺឡើងមិនដាច់សូរសៀង ព្យាយាមដាស់តឿនអ្នកដែលអង្គុយស្មឹងស្មាថគិតនោះភ្ញាក់ដឹងខ្លួនក្រញ៉ាងខ្លួនដូចត្រូវខ្សែភ្លើងឆក់។ ស្រីតូចមានសក់ពណ៌ត្នោតក្រម៉ៅ ងាកបែរសំឡឹងមើលទៅអ្នកដែលនិយាយជាមួយខ្លួនរួចក៏ញឹមៗហាក់បីដូចជាមិនប្រាកដប្រជាក្នុងចិត្តនឹងអ្វីដែលគេបានសួរមុននោះ។
(អ៊ំស្រីមានឱកាសតែ1ឆ្នាំទៀតទេ បើសិនជាមិនប្រញាប់វះកាត់ទេ ខ្ញុំខ្លាចតែគាត់មិនអាចប្រើប្រាស់ជើងទាំងសងខាងនោះបានទៀតទេ)
ភាពរុញរាក៏នៅមិនឈ្នះអារម្មណ៍ទ័លច្រកដែលផ្លុំពេញទ្រូងរបស់នាង ស្រីតូចព្រលែងខ្យល់ដង្ហើមស្រាលតែក៏វែងអន្លាយ មុននិងតម្រង់ចង្កេះងើបមើលទៅក្រដាសកិច្ចសន្យាដែលទុកលើតុពីមុខរបស់នាងឯណោះ។
"បើខ្ញុំយល់ព្រម ពេលណាទើបខ្ញុំបានលុយទៅបង?" ទោះជាត្រូវគិតថានាងមុខក្រាស់ មុខលុយប៉ុណ្ណាក៏លីងអឺនាងមិនបានខ្វល់ខ្វាយអ្វីទាំងអស់ រឿងដំបូងដែលនាងសួរមុននឹងឆ្លើយយល់ព្រមនោះគឺជារឿងលុយ។
"បើតាមភ្ញៀវដែលទិញនោះ គេបាននិយាយថាគេនឹងឲ្យលុយឯង1ម៉ឺនដុល្លារ បើសិនជាក្មេងម្នាក់"
"ចុះបើសិនជាកូនភ្លោះ? គេនឹងឲ្យគុណជាពីរមែនទេបង?" សំនួរសួរនាំ ព្រមជាមួយនិងអារម្មណ៍លាយឡំមិនតិចមុខ អារម្មណ៍រំភើបសប្បាយចិត្តថានាងនឹងអាចបានលុយយកទៅវះកាត់ជើងម្ដាយដែលពិការឯណោះ តែអារម្មណ៍មួយទៀតក៏តានតឹង រឹតត្បិត ព្រោះជីវិតយុវវ័យនាងក៏នឹងត្រូវបំផ្លាញ ហើយនាងក៏នឹងជាប់ឈ្មោះជាស្រីម្នាក់ដែលផើមគ្មានប្ដី។ រឿងរ៉ាវទាំងអស់ដែលនាងនិយាយជាមួយនិងមនុស្សម្នាក់នោះទាំងអម្បាល់ម៉ានគឺជាការចចារគ្នារឿងពពោះកូនជំនួស។ សម័យបច្ចេកវិទ្យាទំនើប អ្នកដែលមានលុយរាប់លាន ចាយមិនអស់ ហើយចង់បានកូន ពួកគេមិនចាំបាច់នឿយហត់ក្នុងការពពោះនោះទេ ព្រោះបើពួកគេហ៊ានចំណាយ មិនខ្វះឡើយអ្នកដែលមកតម្រង់ជួរចាំបម្រើពួកគេនោះ ជាពិសេសគឺមនុស្សដែលទ័លច្រកដូចជាលីងអឺនាពេលនេះ។
"រឿងកូនតែមួយរឺភ្លោះនោះគឺទាល់តែបងសួរទៅភ្ញៀវសិន សំខាន់ឲ្យតែប្អូនយល់ព្រមហើយសុីញ៉េកុងត្រាទៅ រឿងទាំងប៉ុន្មានចាំខាងបងជាអ្នកចាត់ចែងចុះ" ស្ត្រីមានវ័យប្រមាណជា30ក្រាស់ និយាយចចារដោយប្រើសម្ដីផ្អែមទៅកាន់រាងតូច។ គាត់ជាបុគ្គលិកគ្លីនិកមួយកន្លែងដែលមានឈ្មោះបោះសំឡេងគួរសមនៅតំបន់នោះ តែអ្វីដែលអ្នកក្រៅមិនដឹង នោះគឺខាងគ្លីនិកក៏មានទទួលរៀបចំការពពោះជំនួស សម្រាប់អតិថិជនណាដែលហ៊ានចំណាយមកលើនារីដែលព្រមពពោះនោះ។ ទោះបីការពពោះជំនួសជារឿងខុសច្បាប់ក្ដី តែវាក៏នៅតែមានអ្នកលបលួចប្រើប្រាស់សេវាមួយនេះស្ទើរតែរាល់ថ្ងៃដោយការលួចលាក់។
"បើខ្ញុំសុីញ៉េរួច ខ្ញុំនឹងទទួលបានអ្វីខ្លះទៅ?" លីងអឺនាងមិនបានរៀនសូត្រជ្រៅជ្រះ តែនាងក៏ជាមនុស្សក្លាហាននិងហ៊ានសួរចំៗច្បាស់ៗ ទោះជានាងត្រូវប្រថុយជាមួយនិងគ្រោះថ្នាក់ នាងក៏ត្រូវដឹងជាមុនថាគ្រោះថ្នាក់ទាំងនោះមានអ្វីខ្លះដែរ។
"មើលចាំបងមើលកុងត្រាឲ្យឯងចុះ នៅក្នុងនេះគេនិយាយថាឯងនឹងទទួលបានអត្ថប្រយោជន៍ជាលុយដូចដែលបងបានប្រាក់ បូកផ្សំនិងប្រាក់ថែសុខភាពនិងសងជំនឿចិត្តមុនពេលដែលឯងបានបង្កើតនិងប្រគល់កូនឲ្យទៅគេរួច ក៏ប៉ុន្តែ.." ពាក្យថាប៉ុន្តែមួយម៉ាត់របស់គាត់នាំឲ្យនាងតូចដែលកំពុងតែត្រេកអរនិងចំនួនលុយដែលខ្លួននឹងទទួលបាននោះមានភាពទាក់ទើរក្នុងចិត្តភ្លាម។
"ឯងមិនមានសិទ្ធិទាមទារក្មេងនោះទេ ហើយឯងក៏មិនអាចជួបគេបានដែរ ក្រោយពីឯងសម្រាលក្មេងក្នុងពោះរួច" ដូចជាអ្វីដែលគេធ្លាប់បាននិយាយមិនខុស ផលចំណេញតែងតែនាំមកនូវគុណសម្បត្តិនិងគុណវិបត្តិ តែសម្រាប់លីងអឺ នាងមិនបានគិតច្រើនមានតែញញឹមងក់ក្បាលហើយព្រមចុះហត្ថលេខាលើកុងត្រានោះដោយក្នុងចិត្តនាងមិនបានគិតអ្វីទាំងអស់ក្រៅពីអាយុជីវិតម្ដាយរបស់ខ្លួន។
(ខ្ញុំមិនមានអ្វីគួរទាមទារនោះទេ ព្រោះយ៉ាងណាក៏ក្មេងនោះជាកូននិងជាឈាមរបស់ពួកគេ ខ្ញុំគ្រាន់តែជាអ្នកដែលពពោះជំនួស និយាយឲ្យចំ ខ្ញុំដូចជាអ្នកដទៃដែលគេជួលឲ្យមើលថែក្មេងពេលគេមិននៅ តែពេលម្ដាយឪពុកគេត្រឡប់មកវិញ ខ្ញុំក៏យកតែលុយ រួចត្រឡប់មកប្រើជីវិតធម្មតាវិញ។

ទឹកភ្នែកភរិយាសុីឈ្នួលWhere stories live. Discover now