ភាគទី83

690 13 0
                                        

នាងបាននិយាយហើយ.. ថាអស់តួនាទីពេលណា នាងក៏នឹងចាកចេញ គ្មាននរណាអាចហាមនាងបាននោះទេ

ទម្រាំតែអៃដេនបានដឹងពីស្ថានភាពនិងការចាកចេញរបស់លីងអឺហើយប្រញាប់រត់ទៅរកនាងនោះ ស្រីតូចនាងក៏ឡើងឡានចេញផុតពីមុខមន្ទីរពេទ្យបាត់ទៅហើយ។ រាងកាយតូចស្ដើងអង្គុយក្នុងឡានតាក់សុីសំឡឹងមើលទៅទេសភាពខាងក្រៅហាក់បីដូចជាកំពុងតែសញ្ជឹងគិតរឿងអ្វីមិនដឹង។
"មីនាង! មិនអីទេហ្អេស៎កូន?" សំឡេងគ្រលរបែបស្អកៗមួយបន្លឺឡើងពីអ្នកដែលអង្គុយជាប់ក្បែរ ហើយក៏ជាអ្នកដែលនាងខលសុំជំនួយឲ្យមកនាំនាងចេញពីមន្ទីរពេទ្យនោះ។ លីងអឺងាកភ្នែកបែរសំឡឹងមើលទៅកាន់ស្ត្រីចំណាស់ ដែលជាអ្នកភូមិផងរបងជាមួយហើយក៏ជាអ៊ំស្រីជិតស្និតបំផុតរបស់ម្ដាយនាងរួចក៏ញញឹមបន្តិច។
"ខ្ញុំមិនអីទេម៉ែចាស់ គ្រាន់តែខ្ញុំកំពុងតែគិតរឿងម៉ែ" និយាយដល់ម្ដាយ លីងអឺនាងក៏ស្រាប់តែស្រុញខួរក្បាល គិតមិនចេញ ត្បិតម្ដាយនាងនៅក្នុងមន្ទីរពេទ្យ សម្រាកព្យាបាលខ្លួនក្រោយពីទទួលការវះកាត់ ពេលនេះគាត់មានសុខភាពល្អប្រសើរច្រើនណាស់ ស្ថិតក្រោមការមើលថែរក្សានិងផ្គត់ផ្គង់របស់ប្រុសកំណាចម្នាក់នោះ បើសិនជាអាចនាងចង់ឲ្យគាត់បន្តរស់នៅក្នុងជីវភាពបែបនេះ តែចិត្តនាងមួយផ្សេងក៏បដិសេធ ព្រោះថានាងមានបំណងចង់ចាកចេញពិអៃដេន លែងចង់នៅក្បែរគេ ព្រោះនាងនិងគេអស់ទំនាក់ទំនងមកត្រឹមពេលបង្កើតកូនរួចនេះទៅហើយ។
"ម៉ែគិតរួចហើយថាកូនច្បាស់ជាគិតដល់រឿងនោះ" ស្ត្រីចំណាស់ដែលលីងអឺរអ៊ូរទាំប្រាប់នោះ ក៏ស្រាប់តែពោលឡើងហាក់បីដូចជាគាត់បានដឹងរឿងអ្វីម៉្យាងដែលទាក់ទងនិងរឿងរបស់លីងអឺអ៊ីចឹង។
"ម៉ែចាស់ចង់និយាយពីរឿងម៉ែខ្ញុំមែនទេ?"
"ទេ! គឺរឿងកូនជាមួយអ្នកកម្លោះកូនអ្នកមានម្នាក់នោះ" កាន់តែស្ដាប់គាត់និយាយ លីងអឺនាងកាន់តែឆ្ងល់ខ្លាំងថែមមួយកម្រិតទៀត នេះគាត់ទៅដឹងនិងស្គាល់ពីអៃដេនដោយរបៀបណា? បើតាមដែលនាងចាំបាន នាងដូចជាមិនដែលធ្លាប់និយាយប្រាប់គាត់នោះទេ។
"ម៉ែឯងតែងតែនិយាយប្រាប់ខ្ញុំ រាល់ពេលដែលខ្ញុំទៅលេងគាត់នៅឯពេទ្យ គាត់តែងរំលឹកជារឿយៗដល់កូនប្រុសអ្នកមានម្នាក់នោះ គាត់ថាគេជាអ្នករ៉ាប់រងលើការចំណាយវះកាត់របស់គាត់ទាំងអស់ តែគាត់មិនដែលនិយាយថាកូនអឺមានទំនាក់ទំនងអីជាមួយប្រុសម្នាក់នោះទេ ហើយគាត់ក៏តែងតែមានទឹកមុខដូចជាកើតទុក្ខ រាល់ពេលដែលម៉ែសួរនាំពីទំនាក់ទំនងរវាងពួកឯង នេះមានអ្វីដែលមិនអាចនិយាយចេញមកបានមែនទេ? កូនអឺ..."
"ខ្ញុំនិងគេមិនបានមានទំនាក់ទំនងអ្វីពិតមែនម៉ែចាស់ គាត់គ្រាន់តែជាចៅហ្វាយ ហើយខ្ញុំក៏ធ្វើការងារជូនគាត់ដើម្បីដោះដូរជាលុយមកវះកាត់ម៉ែ ពេលនេះខ្ញុំនិងគេ អស់តួនាទី អស់ការងារជាមួយគ្នាទៅហើយ គ្មានអ្វីគួរឲ្យគិតបារម្ភទៀតនោះទេ" លីងអឺញញឹមរួចរំកិលខ្លួនចូលទៅអោបម៉ែចាស់បន្តិចហើយក៏ឈ្លីក្បាលនិងទ្រូងរបស់ចាស់ទុំនាំឲ្យអ្នកដែលត្រូវនាងអោបញញឹម ហើយលើកដៃមកទះកាន់ស្មានាងតិចៗទាំងស្រឡាញ់អាណិត ហើយក៏សប្បាយចិត្តដែលនាងតូចបានត្រឡប់ទៅផ្ទះវិញ។ លីងអឺឯណេះ មាត់និយាយថាមកនបានគិត ទាំងដែលធាតុពិត ខួរក្បាលនាង ហើយនាងអារម្មណ៍របស់នាងក៏នៅហោះហើរជាមួយកូនតូចៗនៅនិងពេទ្យឯណោះ។ កាលពីព្រឹកព្រហាម ក្រោយដឹងខ្លួនអស់ជាតិថ្នាំមក នាងក៏បានទៅមើលកូនតូចៗទាំងពីរនាក់ដែលនាងបានពពោះអស់9ខែមកនោះ ឃើញក្មេងទាំងពីរនាក់ នាងក៏ចង់តែស្រែកយំខ្លាំងៗ នាងខឹងខ្លួនឯង បន្ទោសខ្លួនឯងថានាងចង់បានកូនអ្នកដទៃ ចង់បានសិទ្ធិជាម្ដាយខ្លាំងដល់ថ្នាក់មើលកូនអ្នកដទៃ បែរជាចេញមុខដូចនាងខ្លួនឯងទៅវិញ នាងជាមនុស្សលោភលន់ណាស់។
(បានឃើញកូនទាំងពីរមានសុខភាពល្អ ម៉ាក់ក៏សប្បាយចិត្តណាស់ហើយណា៎)
លីងអឺបិទភ្នែកសង្រួមចិត្ត ក្បាលកើយលើខ្លួនម៉ែចាស់ហើយក៏បិទភ្នែកសម្ងំដេក ទាំងទ្រូងខាងឆ្វេងកុំធ្វើទុក្ខ ពុះកញ្ជ្រោលនឹកឃើញតែមុខមនុស្សដែលខ្លួនកំពុងតែព្យាយាមរត់គេច។
លីងអឺនិងម៉ែចាស់ចំណាយពេលប្រមាណជាកន្លះម៉ោង ពួកគេក៏មកដល់តំបន់ផ្ទះចាស់នាងនៅឯចង្កេះភ្នំឯណោះ។ ឡានតាក់សុីក៏ឈប់ចត ទម្លាក់ពួកគេនិងអីវ៉ាន់តិចតួច រួចក៏ចាកចេញទៅបាត់ លីងអឺសំឡឹងភ្នែកមើលទៅផ្លូវចង្អៀតចូលទៅកាន់ផ្ទះ ព្រមជាមួយនិងស្នាមញញឹមបង្ហាញការនឹករលឹកដល់ផ្ទះ នេះបាត់ស្ងាត់ទៅអស់ប៉ុន្មានខែ មិនដែលបានមកអើតសោះ មិនដឹងថាផ្ទះនាងប្រឡាក់រឺក៏ចាស់ដល់កម្រិតណានោះទេ?
"នៅទីនេះមានភ្លើងអគ្គិសនីប្រើស្រួលបួលហើយកូនអឺ កូនមិនចាំបាច់ហត់ប្រើចង្កៀងទៀតនោះទេ" លឺពីការអភិវឌ្ឍនៅម្ដុំនោះលីងអឺក៏ញញឹម រួចដើរបន្តចូលទៅតាមផ្លូវដ៏តូចចង្អៀតនោះ។ នាងដើរបណ្ដើរស្រូបខ្យល់អាកាសត្រជាក់បណ្ដើរ រហូតទាល់តែដល់ខាងមុខផ្ទះរបស់អ្នករួមដំណើរឯណោះ។
"កូនអឺចូលមកក្នុងផ្ទះសិនមក ចាំម៉ែធ្វើម្ហូបរួច ចាំពួកយើងទៅផ្ទះចាស់នោះ ហើយសឹមម៉ែជួយរៀបចំគ្នាណា៎" លីងអឺនាងមានបំណងចង់បដិសេធ តែក្រោយពីគិតដល់រឿងដែលខ្លួនទើបតែវះកាត់រួច នាងក៏មិនអាចធ្វើអ្វីបានក្រៅពីញញឹមយល់ព្រមនិងសំណើរដែលម៉ែចាស់បានបង្ហាញប្រាប់។
"អង្គុយលេងនៅខាងមុខ ចាំផ្ទះឲ្យម៉ែផង ម៉ែទៅខាងក្រោយធ្វើម្ហូបសិន"
"ចាស៎ ម៉ែចាស់" ស្រីតូចឆ្លើយតបយ៉ាងស្រទន់រួចឈរចាំរហូតដល់ចាស់ទុំដើរចូលទៅក្នុងបាត់ នាងមិនបានអង្គុយចុះរឺក៏នៅមួយកន្លែងដូចជាម៉ែចាស់បានប្រាប់ ផ្ទុយទៅវិញនាងក៏បើករបងដើរទៅមើលផ្កាដែលម៉ែចាស់បានឆ្ការរបងធ្វើជាកន្លែងដាំឯណោះ កាលបើបានឃើញសម្រស់ផ្កាស្បៃរឿងដ៏ស្រស់បំព្រង នាងតូចក៏ញ៉ោចស្នាមញញឹមតិចតួច មុននិងទម្លាក់ទឹកមុខចុះវិញ ព្រោះផ្កាមួយនេះក៏ធ្វើឲ្យនាងនឹកឃើញដល់អៃដេនម្ដងទៀត នឹកឃើញគ្រាដែលគេនិងនាងប្រលោមស្នេហ៍នៅកណ្ដាលសួនផ្កាស្បៃរឿងក្រោមពន្លឺថ្ងៃភ្លឺច្បាស់ ដែលគិតបកមកពេលនេះនាងក៏មានអារម្មណ៍ថាខ្មាស កាន់តែខ្មាសខ្លាំងពេលគិតដល់វត្តមានកូនចៅអៃដេនដែលនៅឈរយាមផ្លូវឯណោះទៀត។
"ចំមែន! អ្ហឺម" លីងអឺលួចក្រវីក្បាលហួសចិត្តតែឯងសុខៗ ក៏ស្រាប់តែមាននរណាមិនដឹងចូលមកផ្ទប់មាត់នាង គេចាប់ផ្ទប់មាត់រួចអូសនាងចេញឆ្ងាយពីខាងមុខផ្ទះម៉ែចាស់នោះបាត់សូន្យឈឹង។

ទឹកភ្នែកភរិយាសុីឈ្នួលМесто, где живут истории. Откройте их для себя