ភាគទី23

1K 16 0
                                        


ទឹកភ្នែកភរិយាសុីឈ្នួល
ភាគទី23

ពាក្យនិយាយស្ដីមាក់ងាយចេញពីមាត់អៃដេនមួយម៉ាត់ៗមកគឺវាដូចជាបន្លាស្នូលចាក់ចូលទ្រូងនាងច្រុចៗមិនលែង នាងធ្លាប់ជួបពាក្យស្ដីបន្ទោស ជេរប្រទិចផ្ដាសាច្រើនណាស់តាំងតែពីតូចមក តែវាចេញពីមាត់ឪពុកនាងតែម្នាក់គត់ ជីវិតនាងរស់នៅជាមួយភាពស្ងប់ស្ងាត់ក្រោយពីឪពុករបស់នាងបានស្លាប់ទៅ នាងគិតថាសុបិន្តអាក្រក់អាចនឹងបញ្ចប់អស់ត្រឹមហ្នឹងទៅហើយ តែអត់ទេ! ពេលនេះសុបិន្តអាក្រក់ថ្មីមួយទៀតកំពុងតែចូលមកលងបន្លាចនាងហើយ។
"យើងគិតហើយគិតទៀត ថាមូលហេតុអីទើបបានជានាងនៅតែមានៈមិនព្រមចាកចេញពីជីវិតយើងនិងសុីងយីង ទោះជាយើងធ្វើបាបនាង រុញច្រាននាងប៉ុន្មានសិបដងនាងក៏មិនយល់ព្រមទៀត តាមពិតនាងចង់បានបែបហ្នឹងសោះ លីងអឺ សុីរ៍ ហ៊ឹស" អៃដេនមិនបង្អង់សកម្មភាពដោយគេបន្ទន់ជើងរួចសង្គ្រប់កាយអ្នកដែលកំពុងតែកិលខ្លួនវាគេចនោះ។
"តាមពិតនាងមិនមែនចង់បានលុយតែមួយមុខឯណា នាងចង់សាកល្បង ចង់ភ្លក់រសជាតិថាការដែលបានមនុស្សប្រុសជ្រែកក្នុងខ្លួនវាស្រួលកម្រិតណា មិនអ៊ីចឹងនាងមិនអាចទ្រាំលើកជើងឲ្យយើងបានរាប់ម៉ោងទេ ត្រូវទេ?" អៃដេននិយាយបណ្ដើរ ដៃម្ខាងទម្លាប់ចុះទៅចាប់អង្អែលភ្លៅនាងពីក្រោយសំពត់រ៉ូបតែម្ដង កាយវិការរោគចិត្តរបស់គេធ្វើឲ្យអ្នកដែលកំពុងតែភ័យខ្លាចនោះស្រឺតពោះអស់ យំចេញមកទាំងមិនចាំបាច់ឲ្យគេទះតប់។
"លែង..ដោះលែងខ្ញុំទៅ អ្ហឹក ខ្ញុំសុំអង្វរលោក" លីងអឺលើកដៃសំពះសុំការលើកលែងពីអៃដេនម្ដងហើយម្ដងទៀត តែរាល់លើកដែលនាងធ្វើ នាងក៏តែងតែទទួលបានការញញឹមចំអកតបពីខាងនាយសង្ហាត្រឡប់មកវិញជានិច្ច ដូចជាពេលនេះអ៊ីចឹង។
"លើកដៃសំពះចង់ឲ្យយើងទុកជីវិតឲ្យនាង រឺក៏សំពះចង់ឲ្យយើងរុករាននិងអាលទារលុយថែម ហ៊ឹស?"
"មេត្តាលោកដោះលែងខ្ញុំទៅលោកអៃដេន ខ្ញុំលែងទាមទារ លែងត្រូវការអ្វីទៀតហើយ អ្ហឹកៗ ខ្ញុំគ្រាន់ចង់ទៅក្រៅ ខ្ញុំចង់ទៅមើលម៉ែ អ្ហឹក អ្ហាយ៎" ដៃទាំងសងខាងរបស់លីងអឺត្រូវបានអៃដេនចាប់ ចាប់ខ្លាំងៗសឹងតែបាក់អស់ឆ្អឹងឆ្អែងគ្មានសេសសល់សោះ លីងអឺគិតតែពីស្រែកយំ យំខ្លាំងៗទាល់តែមានសំឡេងមួយមកស្កាត់។
ក្ឌាំងៗ
(អាអៃដេន!)
ក្ឌាំងៗៗ
(អាអៃដេនយើងដឹងថាឯងនៅក្នុងនេះ ឆាប់បើកទ្វារ)
សំឡេងយំរបស់លីងអឺក៏នាំឲ្យនាយកម្លោះស្ទេហ្វាន៍លឺហើយគេក៏ចូលមកគោះទ្វារខ្លាំងៗស្រែកឃាត់ឃាំងប្អូនប្រុសដែលកំពុងតែគ្មានសតិនោះ។ លីងអឺឯណេះនាងក៏ព្យាយាមរើបម្រាស់ណាស់ តែរើយ៉ាងណាក៏គេចមិនផុត។
"មិនបាច់ខំប្រឹងទេ ព្រោះទោះជាអាស្ទេហ្វាន៍វាហែកទ្វារចូលមក ក៏វាមិនអាចជួយស្អីនាងបានដែរ លីងអឺ សុីរ៍" អៃេដននិយាយជាមួយនិងស្នាមញញឹមកំណាច មុននិងចាប់ហែករ៉ូបនាងឲ្យដាច់ដោច រួចចាត់ការសម្រាតខ្លួនស៊កវាចូលទៅក្នុងខ្លួននាងហើយក៏រង្គើរលាក់ខ្លួនឡើងឋានសួគ៌ម្ដងទៀត គេងើយក្បាលថ្ងួចថ្ងូរស្របនឹងលីងអឺឯណោះស្រែកយំ យំដោយភាពឈឺចាប់ ភាពអាម៉ាស់ដែលនាងមិនធ្លាប់មានសោះក្នុងមួយជីវិតនេះ។

#20នាទីកន្លងផុត
អ្នកនៅខាងក្រៅក៏ចលាចល ស្ទេហ្វាន៍និងកូនចៅក៏ព្យាយាមប្រើគ្រប់វិធីដើម្បីទម្លុះចូល ព្រោះបន្ទប់ផ្លាស់សម្លៀកបំពាក់នេះមានសោរអេឡិចត្រូនិច មិនងាយនិងអាចបើកចូលបាន រឹតតែមិនអាចទម្លុះចូលបានទៀត។ ពួកគេនាំគ្នារកវិធីចូលតាំងពីនៅលឺសំឡេងយំរបស់លីងអឺរហូតទាល់តែស្ងាត់សំឡេងនាងបាត់ ដែលធ្វើឲ្យស្ទេហ្វាន៍កាន់តែក្រពុលមុខខ្លាំងថែមទៀត។
ក្រឹប!
ទ្វារដែលគ្រប់គ្នាព្យាយាមចង់ចូល ពេលនោះវាក៏បើកឡើងដោយស្វ័យប្រវត្តិ អៃដេនចេញពីបន្ទប់មកព្រមជាមួយនិងការទាញឡេវអាវបិទម្ដងមួយគ្រាប់ៗ ព្រមជាមួយនិងទឹកមុខបែបជាអ្នកឈ្នះចេញមក។ ឃើញតែសភាពប្អូនប្រុសស្ទេហ្វាន៍ក៏អាចដឹងហើយថានៅខាងក្នុងនោះមានរឿងស្អីកើតឡើងខ្លះ។
"មើលស្អី? ខកចិត្ត?"
"ស្រីនេះគ្មានភាពបរិសុទ្ធទុកឲ្យឯងទេ មិនដឹងជាឆ្លងកាត់ប្រុសប៉ុន្មានទឹកហើយទេ គ្មានភាពទាក់ទាញសោះ" អៃដេននិយាយរួចគេក៏ដើរចេញពីមុខបងប្រុស កណ្ដក់មាត់ជឹបៗបែបឌឺដងនាំឲ្យស្ទេហ្វាន៍ឯណោះព្រួសខ្យល់ដង្ហើមធ្ងន់ តែក៏មិនតវ៉ាអ្វីទាំងអស់។
គ្រាន់តែអៃដេនចេញទៅផុត ស្ទេហ្វាន៍ក៏មិនបង្អង់ប្រញាប់រត់ចូលទៅក្នុងភ្លាមតែម្ដង។
"អ្ហឹកៗ អ្ហឺ.." សំឡេងយំខ្សឹបខ្សួលបន្លឺឡើងល្វើយៗទៅតាមខ្យល់ ចូលមកកាន់តែជ្រៅ ស្ទេហ្វាន៍ក៏មានអារម្មណ៍ថាចុកសៀតទ្រូងតិចតួច មុននិងឈប់ទ្រឹងកាលបើគេចូលមកបានឃើញនាង។
"រាងកាយសក្បុសកំពុងតែស្រវ៉ាទាញយកកម្ទេចក្រណាត់ អាវនិងរបស់ផ្សេងៗដែលនៅក្បែរដៃមករុំខ្លួន រុំផងយំផងគួរឲ្យសង្វេគជាពន់ពេក។ លីងអឺយំហើមភ្នែកអស់ ដៃជើងនិងកញ្ចឹងករដែលធ្លាប់តែស្រស់ស្អាត ពេលនេះក៏មានសុទ្ធតែស្នាមបឺតជញ្ជក់ក្រហមរងាល ស្ទេហ្វាន៍ទ្រាំនិងមើលលែងបាន គេក៏ប្រញាប់ដោះអាវក្រៅយកមកបំពាក់លើខ្លួននាង។
"ខ្ញុំ..ខ្ញុំខ្លាចណាស់ អ្ហឹក"
"អស់អីហើយ..លែងអីហើយលីងអឺ" ស្ទេហ្វាន៍លើកដៃម្ខាងប៉ះកាន់ក្បាលនាង ព្យាយាមនិយាយលួងលោមតែក៏មិនហ៊ានអោប ព្រោះដឹងថាពេលបែបនេះ រាងកាយនាងអាចនឹងមិនចង់ទទួលយកការអោបពីនរណាទេ។
"ចាំយើងនាំនាងចេញពីទីនេះ ទោះវាមិនព្រមយើងក៏នឹងយកនាងចេញ"
"ខ្ញុំទៅណាមិនបានទេលោកស្ទេហ្វាន៍ អ្ហឹក"
"បើខ្ញុំទៅ លោកអៃដេនច្បាស់ជាតាមព្យាបាទហើយសម្លាប់ខ្ញុំនឹងម្ដាយខ្ញុំមិនខានទេ អ្ហឹកៗៗ"

ទឹកភ្នែកភរិយាសុីឈ្នួលWhere stories live. Discover now