ចង់និយាយថាភាគនេះសរសេរជក់ដៃពេកបានឡើងវែងជាងរាល់ដងទៀត ហុហុ អ្នកអានសំណាងពេកហើយ
ទឹកភ្នែកភរិយាសុីឈ្នួល
ភាគទី35
"ម៉ែ..អ្ហឹកម៉ែ ស្ដាប់កូនសិន" បើលឺពីមាត់គេនិយាយ នាងអាចនឹងឈឺចាប់មិនខ្លាំងដូចជាលឺវាពីមាត់ម្ដាយសួរដោយផ្ទាល់នោះឡើយ លីងអឺស្រក់ទឹកភ្នែកច្រោកៗកាត់ថ្ពាល់ ព្យាយាមកាន់ក្រសោបដៃម្ដាយជាប់ ក្នុងបំណងចង់និយាយបកស្រាយប្រាប់ទៅកាន់គាត់។
"ហេតុអីក៏អូនទៅបែបនេះយីង? ហេតុអីក៏គ្មានមនសិការនិងចិត្តថ្លើមថ្នាក់នេះ?" បើក្រឡេកមើលទៅអៃដេននិងប្រពន្ធឯណោះវិញ គេខឹងនាង ខឹងដល់ថ្នាក់ត្រូវក្ដាប់ម្រាមដៃខ្លួនឯងខ្ញាំចូលគ្នា ព្យាយាមខាំធ្មេញទប់ ព្រោះមិនចង់លើកដៃប៉ះពាល់ធ្វើបាបនាង។ សុីងយីងឯណោះឃើញស្វាមីខំប្រឹងទប់បែបនេះ នាងក៏ញញឹមរួចលើកដៃទៅរីតទ្រូងអៃដេនតិចៗហាក់ចង់បញ្ចើចបញ្ចើរនាយកាន់តែខ្លាំង។
"ដូចអូននិយាយអ៊ីចឹង បើសិនជាបងមិនលែងលះ អូនក៏នឹងនៅបន្តធ្វើបែបនេះ បងទៅខ្លាចអីនឹងប្រឈមជាមួយការពិតដែលបងលួចដេកជាមួយស្រីក្មេងដែលអូនជួលមកពពោះជំនួសពួកយើងនោះ?" ត្រង់មួយប្រយោគចុងក្រោយសុីងយីងនាងក៏និយាយលឺៗបំណងចង់ឲ្យអ្នកជាម្ដាយរបស់លីងអឺឯណោះបានលឺទៀត ម្ដងនេះគាត់មិនបាននៅស្ងៀម តែក៏មិនមែនច្រឡោតព្រោះតែខឹងនឹងកូនស្រីនោះដែរ។
"អ..អ្ហឺ"
"ម៉ែ? ម៉ែកើតអីហ្នឹងម៉ែ? អ្ហឹក ម៉ែ" ខណៈដែលទទួលស្ដាប់រឿងដែលភ្ញាក់ផ្អើលច្រើនមិនបាន ម៉ាក់របស់លីងអឺក៏បញ្ចេញអាការៈដង្ហក់ខ្យល់ រាងកាយដែលមានកម្លាំងពលាំងមាំទាំអម្បាញ់មិញក៏ប្រែជាញ័រទន់ នាំឲ្យខ្លួនគាត់ទាំងទ្វេរដួលនៅលើគ្រែប្រឹប ដួលទាំងដៃនៅកូនកាន់ជាប់ដដែលនោះ។ លីងអឺនាងភ័យ ភ័យដល់ថ្នាក់ស្រែកយំ ស្រីតូចព្យាយាមងើបទៅត្រកងអោបម្ដាយជាប់ទ្រូង ភ្នែកក្រហមងាំងសំឡឹងមើលជុំវិញខ្លួនហាក់ដូចជាខកចិត្តដែលគ្មាននរណាចង់ជួយម្ដាយនាង។
"ពេទ្យ? អ្ហឹក ពេទ្យនៅឯណាពេទ្យ អ្ហា៎ អ្ហឹកៗ"
"ចាំយើងទៅតាមពេទ្យមក អ៊ំស្រីទ្រាំសិន" អៃដេនក្រោយពីភាំងនិងការស្រែកយំរបស់នាងបន្តិច គេក៏ប្រញាប់រត់ឆ្ការដៃជើងចេញទៅក្រៅ ដើម្បីហៅពេទ្យមកពិនិត្យមើលអាការៈម្ដាយរបស់លីងអឺ។
"ហ៊ឹស!ទទួលយកមាយាទកូនស្រីមិនបានថ្នាក់នេះរឺអ៊ំស្រី?"
"យីង!" ខណៈសុីងយីងនៅតែចង់បង្ករឿង រៃអេនដែលនៅឈរស្ងៀមស្ងាត់ជាគ្នាមកជាយូរនោះក៏លូកដៃកាន់ស្មានាង គេប្រើក្រសែភ្នែករឹងហាក់ដូចជាចង់ហាមឃាត់ទង្វើដែលជ្រុលហួសរបស់ស្រីតូចធ្វើទៅលើលីងអឺនិងម្ដាយនាងឯណោះ។
"បងរៃអេន"
"យើងទៅវិញទៅ..បងឃ្លានហើយយីងយីង" រៃអេននិយាយរួចក៏លើកដៃនាងត្រកងឡើងមកថើបថ្នាក់ថ្នមបន្តិច សុីងយីងឯណោះ កាលបើប្រុសស្នេហ៍ថើបលួងលោមប៉ុណ្ណេះ នាងក៏ទោរទន់បញ្ចេញស្នាមញញឹមរួចព្រមចាកចេញទៅតាម តែមុននិងទៅនាងក៏មិនភ្លេចងាកបែរមើលទៅអ្នកដែលកំពុងតែវេទនានោះទៀត។
"លាសិនហើយលីងអឺ.. កុំភ្លេចមើលថែប្ដីចាស់ជំនួសខ្ញុំផង" សុីងយីងនិយាយឌឺដងផ្លែផ្ការួចក៏ចេញទៅបាត់ ទុកឲ្យលីងអឺដែលនៅអង្គុយអោបម្ដាយនោះក្ដាប់ដៃខ្លួនឯងណែន ស្រីតូចខាំបបូរមាត់សម្រក់ទឹកភ្នែក ខណៈដៃកំពុងតែព្យាយាមអោបអង្អែលខ្លួនម្ដាយ ទាល់តែអៃដេននាំពេទ្យប្រចាំការយកមកពិនិត្យម្ដាយនាង។
