ភាគទី76+77

647 15 0
                                        


ទឹកភ្នែកភរិយាសុីឈ្នួល
ភាគទី76+77

លីងអឺនាងព្យាយាមទប់ទឹកភ្នែក បែងចែកអារម្មណ៍គិតថានាមិនគួរយំ ព្រោះនាងនិងគេគ្រាន់តែជាប្ដីប្រពន្ធបំភន្ត័ភ្នែកអ្នកគ្រប់គ្នា ហើយក៏គ្រាន់តែមានតួនាទីនៅក្បែរមើលថែគ្នារហូតដល់កូនក្នុងផ្ទៃកើតចេញមកប៉ុណ្ណោះ ។
"វាមិនមែនជាស្នេហាទេ លីងអឺ សុីរ៍! ប៉ុណ្ណឹងបានហើយ" លីងអឺឧទានឡើង ស្របនឹងដៃម្ខាងលើកឡើងរីតទ្រូងខ្លួនឯង ព្យាយាមរំងាប់អារម្មណ៍មុននិងបោះជំហានចាកចេញពីទីនោះ។
"ប្អូនថ្លៃ.."
"លីងអឺ? លីងអឺ ហ្អា៎" ការដើរត្រឡប់ចូលទៅក្នុងផ្ទះរបស់នាងប្រៀបបានដូចជាការរំកិលថ្មភ្នំពីមួយកន្លែងទៅមួយកន្លែង មានចលនា តែគ្មានវិញ្ញាណជួយដាស់សតិឲ្យនាងបានលឺពីអ្នកជុំវិញខ្លួនទេ ទើបបានជារៃអេនស្រែកហៅនាងយ៉ាងណា លីងអឺក៏នៅតែដើរទៅមុខរហូត មិនងាកក្រោយអីបន្តិចសោះ។
ម្ចាស់កាយមាំទាំទើបតែមកពីភោជនីយដ្ឋាន មានយួររបស់ឆ្ងាញ់ៗមកជាច្រើននោះក៏ទច់ដំណើរឈរសំឡឹងមើលទៅផែនខ្នងអ្នកដើរឡើងទៅលើផ្ទះថ្នមៗនោះបន្តិច។
(ចេញ..ចេញពីយើង ហ៊ឹស)
កំពុងតែសញ្ជឹងគិតដល់ប្អូនថ្លៃស្រីសុខៗ សំឡេងប្អូនប្រុសគេក៏បន្លឺឡើងពីចំហៀងផ្ទះ ដែលជាសំឡេងស្រែកគំហកទាំងកម្រោល អូសទាញរៃអេនឲ្យប្រញាប់ដើរទៅមើល ហើយក៏ភ្ញាក់ កាលបើបានឃើញវត្តមានរបស់សុីងយីង ស្រីថោកទាបដែលព្យាយាមយាយីជីវិតប្អូនប្រុសគេម្ដងហើយម្ដងទៀតនោះ ពេលនេះនាងកំពុងតែគិតចងធ្វើស្អីទៀតហើយ?
"បើកុំតែយើងយល់មុខថានាងជាបងថ្លៃយើង ម៉្លេះយើងច្បាស់ជាប្រាប់កូនចៅយើងឲ្យអូសក្បាលនាងចេញពីកោះជាក់ជាមិនខានទេ គូហ៍ សុីងយីង! ហ៊ឹស" អៃដេនច្រាននាងចេញឆ្ងាយពីខ្លួន រួចលើកដៃចង្អុលមុខនាងទាំងកំហឹងពេញប្រៀបដល់ថ្នាក់ប៉ោងសរសៃកញ្ចឹងករតែម្ដង គេប្រើក្រសែភ្នែកកំណាចសំឡឹងមើលទៅសុីងយីង រួចបោះជំហានដើរវាងទៅខាងក្រោយផ្ទះឯណោះ ទុកឲ្យសុីងយីងនៅឈរអោបដៃមើលគេតែម្នាក់ឯង។
"ហ៊ឹស! គិតថាអាចគេចរួចមែនទេអៃដេន អាឡិចសាន់តូស៍សាន? ឯងនិងនាងនោះគ្មានថ្ងៃមានក្ដីសុខឡើយ ក្រោយពីពួកឯងពួតដៃគ្នាបោកប្រាស់យើងរួចមកនោះ" សុីងយីងញញឹមមានល្បិច ខណៈភ្នែកតាមសំឡឹងមើលផែនខ្នងអៃដេនមិនឈប់សោះ នាងខាំធ្មេញព្យាយាមទប់កំហឹងខ្លួនឯង តែក៏ភ្ញាក់ក្រញ៉ាង គ្រាដែលមានដៃមួយលូកមកអោបចង្កេះនាងពីក្រោយជាប់ មិនឲ្យដំណឹងជាមុនសោះ តែក្លិនទឹកអប់និងទំហំកាយដែលអោបក្រសោបអាចឲ្យនាងដឹងបានថាម្នាក់នោះជានរណា។
"បង..បងរៃអេន" សុីងយីងផើតពោះមិនស្ទើរទេ ព្រោះនាងភ័យព្រួយខ្លាចថានាយបានលឺពាក្យមុននេះអស់ តែមើលទៅការអោបក្រសោបគេដូចជាមិនបានបង្ហាញថាគេមានការខឹងសម្បារអ្វីទាល់តែសោះ។ សុីងយីងបែរខ្លួនមើលទៅគេ រួចលើកដៃអោបករស្វាមីដែលមិនមានក្ដីស្រឡាញ់នោះបន្តិច ព្រមជាមួយស្នាមញញឹមហ្វេកដូចដើម រៃអេនមើលមុខនាង រួចទម្លាក់បបូរមាត់ថើបនាង ដែលការថើបនោះបង្កប់នឹងភាពខឹងសម្បារនិងការអត់ធ្មត់ដល់កំណត់មួយក្នុងខួរក្បាលរបស់គេ។
(យើងគិតថាដល់ពេលរបស់នាងហើយ គូហ៍ សុីងយីង)
(ស្រីថោកទាប)
...
រសៀលបន្តិច!
លីងអឺនាងអង្គុយសញ្ជឹងគិតម្នាក់ឯងនៅឯសួនផ្កា ដៃម្ខាងកាន់ម្ជុលចាក់អាវ ម្ខាងទៀតក៏កាន់មួកផ្ការបស់កូនដែលនាងបានចាក់រួច ស្រីតូចនៅគិតពីរឿងគ្រប់យ៉ាងរវាងសុីងយីងហ្នឹងអៃដេនឯណោះ។
"គិតស្អីហ្នឹងនាង?" ការគិតរបស់លីងអឺត្រូវបានលុបចោល ខណៈមានសំឡេងបែបឌឺដងមួយបន្លឺឡើងមក នាងងាកបែរមើលទៅក៏ឃើញថាមនុស្សម្នាក់នោះគឺជាសុីងយីង អ្នកដែលបង្ករឿងឲ្យជិវិតគ្រប់គ្នាមកដល់ចំណុចមួយនេះ លីងអឺមិនបាននិយាយអី តែក៏ទម្លាក់របស់របរដាក់កូនកន្ត្រក រួចក្រោកបំណងចង់ចាកចេញ តែសុីងយីងក៏ឃាត់ដោយការចាប់ករដៃលីងអឺជាប់ ទាញនាងមកឈរប្រឈមមុខគ្នាវិញ។
"ខ្ញុំចង់ទៅសម្រាក"
"តាំងពីបានក្លាយជាប្រពន្ធអៃដេននិងជាសំណព្វចិត្តលោកតាមក នាងដូចជាឡើងចាងណាស់ណ៎ លីងអឺ សុីរ៍? នាងគិតអៃេដនគេស្រឡាញ់នាងឯងហ្អេស៎?" សុីងយីងនិយាយឡើងចំចំណុចរសើបដែលចាក់ជ្រាបចូលបេះដូងលីងអឺ នាំឲ្យនាងត្រូវងាកមុខចេញមិននិយាយអ្វីទាំងអស់។
"គេស្រឡាញ់តែកូនទេ.. កូនយកនាងឯងមកជិតព្រោះតែកូនក្នុងពោះ បើសិនជានាងគ្មានកូនគេ គិតថាគេនឹងខ្វល់ពីនាងហ្អេស៎ មីល្ងង់?!"
"អ្នកនាងយីង! បានហើយ.. ឈប់និយាយតែផ្ដាសទៅ" លីងអឺព្យាយាមកាត់សន្ទនាដោយការប្រាប់សុីងយីងឲ្យឈប់ នាងក៏រលាស់ដៃសុីងយីងចេញរួចដើរហួសទៅ តែក៏មានសំនួរមួយបោះមកនាង។
"បើគេស្រឡាញ់នាង គេច្បាស់ជានិយាយថាគេស្រឡាញ់ហើយ មិនមែននៅសោះអង្កើយ ម្ដងឆ្កួតម្ដងជាដាក់នាងរាប់ខែទៀត លីងអឺ សុីរ៍!" លីងអឺទម្លាក់ដៃចុះ ក្ដាប់ណែនរួចបោះជំហានចាកចេញ ដែលនេះជាអ្វីដែលសុិងយីងនាងចង់បានបំផុត។
(បើយើងមិនបានអ្វី ពួកឯងក៏គ្មានថ្ងៃបានសុខ យើងនឹងបំផ្លាញពួកឯងទាំងអស់ ហ៊ឹស)

ទឹកភ្នែកភរិយាសុីឈ្នួលWhere stories live. Discover now