ភាគទី31

1K 21 0
                                        



ទឹកភ្នែកភរិយាសុីឈ្នួល
ភាគទី31

"លោក..លោកលែងខ្ញុំ"
"អឹក អត់" អៃេដនឆ្លើយដោយសំឡេងធ្ងន់ ខណៈគេព្យាយាមបិទភ្នែកដេកលក់ ទាំងដែលដៃគេកំពុងតែក្រសោបអោបលីងអឺពីលើខ្លួនតែម្ដង នាងតូចឯណោះដឹងច្បាស់ថាដរាបណាគេនៅមានស្មារតី គេច្បាស់ជាមិនព្រមដោះលែងនាងទេ ដូច្នេះនាងក៏មានតែសម្ងំស្ងៀម ព្រលែងខ្យល់ដំណកដង្ហើមស្រាល ធ្វើឲ្យអៃេដនបានស្ងប់ហើយក៏ដេកលង់លក់គ្រានោះ។
កន្លងទៅប្រមាណជា10នាទី លីងអឺនាងក៏សម្រេចចិត្តរើបម្រាស់ខ្លួន រួចងើបមុខមើលទៅកាន់បុរសដែលតែងតែកាចនិងព្រៃផ្សៃដាក់ខ្លួនឯណោះ។ យប់នេះគេមិនបានស្ដីថា គេមិនបានបង្ខិតបង្ខំនាងឲ្យឡើងគ្រែជាមួយ គេគ្រាន់ចាប់នាងមកអោប អោបហើយក៏ដេកលក់ដូចជាក្មេងតូចដែលដេកអោបតុក្កតាកំដរការគេងអ៊ីចឹង។
លីងអឺរើបម្រាស់ខ្លួនងើបពីទ្រូងអៃដេនស្រាលៗ ធ្វើយ៉ាងណាកុំឲ្យអ្នកកំពុងតែគេងលក់ដឹងថានាងកំពុងតែជំទាស់និងបញ្ជារបស់គេនោះទេ។ នាងទម្រេតក្បាលចេញពីក្រោមដៃនាយ រួចក៏បន្ទន់ជើងទាបដោយកញ្ចឹងករនាងនៅត្រឹមខ្លួនគេ ដើម្បីអាចមើលគេបន្តិច មុននិងទាញភួយក្រាស់យកមកដណ្ដប់ជូនអ្នកប្រុសកំណាចនោះ។
"ខ្ញុំដឹងថាយប់នេះ លោកត្រូវការភាពកក់ក្ដៅ មិនមែនសិចដូចជារាល់ដងទេ..អរគុណ អរគុណដែលយប់នេះមិនធ្វើបាបខ្ញុំទៀត" មិនដឹងយ៉ាងមិច.. មិនដឹងថាអារម្មណ៍នាងកើតស្អី រាល់ថ្ងៃនាងតែងតែខ្លាច និងបន់មិនឲ្យពេលយប់ឈានចូលមកដល់ទេ ព្រោះរៀងរាល់ចប់ គេតែងតែមករកនាង ចាប់បង្ខំនាងឲ្យឡើងគ្រែ ផ្ដល់ក្ដីសុខឲ្យគេ សឹងតែវាក្លាយជាទម្លាប់រវាងពួកគេទាំងពីរទៅហើយ ខុសប្លែកតែយប់នេះ គេត្រឡប់មកវិញទាំងទឹកមុខរងទុក្ខ គេផឹកស្រាស្រវឹងជោគខ្លួនខ្លាំងដែលនាងមិនធ្លាប់ជួប គេមកដល់ស្រែកកោកៗនិយាយថាគេជាប្ដីមិនល្អ គេធ្វើខុសទើបបានជាប្រពន្ធទៅរកគេផ្សេង គិតមកដល់ត្រឹមនេះនាងគួរតែសប្បាយចិត្ត សមចិត្ត ព្រោះវាដូចជាកម្មពៀរដែលគេកំពុងតែតបស្នងពីការដែលធ្វើបាបមនុស្សតូចទាបដូចជានាង តែនាងបែរជាមិនមានអារម្មណ៍ត្រេកអរអ្វីសោះ ផ្ទុយទៅវិញនាងក៏បែរជាមានអារម្មណ៍ថានៅមិនសុខ ចូលរួមមិនសប្បាយចិត្តជាមួយនិងគេដែរ ចូលរួមមានកំហុសជាមួយនិងនាយម្នាក់ទៀត។
"មកពីរឿងពួកយើងជ្រុលជ្រួសនោះមែនទេ ទើបបានជាអ្នកនាងសុីងយីងបោះបង់លោក.. លោកអៃដេន?" លីងអឺទាញភួយដែលដណ្ដប់ត្រឹមទ្រូងអៃដេនឡើង ភ្នែកក៏មើលទៅនាងស្របនិងការចោទសួរសំនួរមួយនោះ តែនាងក៏មិនទទួលបានចម្លើយឆ្លើយតប គេគេងលង់លក់ហើយ សង្ស័យតែកំពុងតែទៅសោយសុខស្នេហ៍ជាមួយប្រពន្ធគេនៅក្នុងយល់សប្ដិផងក៏នាងមិនដឹង។
"បើសិនជាមកពីរឿងនោះពិតមែន ឲ្យខ្ញុំសុំទោស អ្នកប្រុសអៃេដន.. សុំទោសដែលព្រោះតែខ្ញុំចង់បានលុយ ទើបខ្ញុំនាំទុក្ខដល់អ្នកគ្រប់គ្នា" លីងអឺនិយាយតែម្នាក់ឯង សុំទោសម្នាក់ឯងជាមួយស្នាមញញឹមសោះកក្រោះមួយ មុននិងទាញភួយមកដណ្ដប់ដល់កញ្ចឹងករអៃដេន ស្រីតូចលូកឈោងដៃបិទអំពូលភ្លើងរាត្រី រួចក៏បោះជំហានចាកចេញពីបន្ទប់ដែលដ៏ស្ងាត់ជ្រងំនារាត្រីនោះ។

ទឹកភ្នែកភរិយាសុីឈ្នួលDonde viven las historias. Descúbrelo ahora