ភាគទី64

658 13 0
                                        


រីករាយអានចាស៎

ទឹកភ្នែកភរិយាសុីឈ្នួល
ភាគទី64

"បងនិយាយតែផ្ដាសស្អីហ្នឹងរៃអេន? ថ្ងៃនេះបងកើតស្អី ទើបបានជាមកដេញដោលរឿងដែលពួកយើងមិនដែលលើកយកមកនិយាយគ្នាសោះរាប់ឆ្នាំមកនេះ?" សុីងយីងនាងកំពុងតែស្មុគស្មាញរឿងប្រកាសទ្រព្យសម្បត្តិនៅប៉ុន្មានថ្ងៃខាងមុខផង ពេលនេះនៅសុខៗស្វាមីស្របច្បាប់នាងក៏មកគាស់កកាយរឿងកូនដែលធ្វើឲ្យនាងក្ដៅក្រហាយមួយទៀត ទើបស្រីល្អអស់ការអត់ទ្រាំ ហើយឈ្លោះគ្នាប្រាវកណ្ដាលព្រឹកបែបនេះ។
"បងមិននិយាយ ព្រោះបងគិតថាអូនច្បាស់ជាដឹងថាការដែលឡើងគ្រែមិនការពាររាល់ដងនេះ វាអាចធ្វើឲ្យពួកយើងមានកូនបាន បងរង់ចាំដំណឹងកូនពួកយើង ចាំបាត់ៗតែគ្មានដំណឹងទាល់តែសោះ នេះបើសិនជាអូនមិនធ្វើផ្ដេសផ្ដាស បងមិនជឿថាមួយឆ្នាំជាងមកដល់ពេលនេះ ពួកយើងមិនអាចមានកូននោះទេ គូហ៍ សុីងយីង" រៃអេននិយាយស្របនឹងដៃម្ខាងលូកចាប់កាន់កដៃស្រីអាក្រក់នោះជាប់ ហាក់ព្យាយាមធ្វើឲ្យនាងមានពិរុទ្ធទៅលើរឿងដែលគេនិងស្ទេហ្វាន៍ទើបតែស៊ើបដឹងនោះ ពិតមែន! សុីងយីងនាងតែងតែរំលូតកូនដោយការលេបថ្នាំ ការទៅពេទ្យយកចេញមិនលួសកាលពីមុន នាងធ្វើវាដោយលាក់លៀមពីមុខអៃដេន ហើយក៏មកធ្វើជាយំយែកថាកូនខូច កូននៅមិនបាន ស្បូននាងមិនល្អ-ល-។
"រឺមួយក៏អូនមិនចង់បានកូនព្រោះអូនចង់បានតែចំណែកទ្រព្យហើយក៏ចេញពីបងដូចអាអៃដេន?"
"អត់ទេ! អូនមិនបានគិតបែបហ្នឹងទេរៃអេន ហ៊ឺ" សុីងយីងកាលបើចាក់ចំចំណុចរសើប នាងក៏ប្រញាប់លូកដៃត្រសុលចូលអោបរាងកាយរបស់រៃអេនទាំងមានពិរុទ្ធក្នុងចិត្តជាបំផុត ទោះវាជាអាថ៌កំបាំងរវាងនាងនិងអៃដេន តែនាងក៏មិនអាចធ្វើឲ្យរៃអេនមិនទុកចិត្ត ហើយរបូតពីដៃទៅម្នាក់ទៀតដែរ។
"អូនអាចនឹងធ្វើរឿងថោកទាបអស់ទាំងនោះកាលពីមុន តែបងក៏ដឹងថាអូនធ្វើនោះព្រោះអូនចង់បែកពីគេមកនៅជាមួយបង អូនស្រឡាញ់បងហើយក៏ចង់ក្បែរបងតែមួយគត់ បងរៃអេន អ្ហឹក" សុីងយីងប្រើប្រាស់មាយាស្ត្រីយំយែកអោបទ្រូងរៃអេនជាប់ ទាំងមិនដឹងថាអ្នកដែលមកជីកកាយនោះកំពុងតែញញឹមលាក់កំនួច ស្របនឹងដៃម្ខាងចុចបិទការថតសំឡេងសន្ទនានិងសារភាពរបស់សុីងយីងដែលនិយាយអម្បាញ់មិញទាំងអស់នោះ។
"អូនធ្លាប់យកកូន ធ្លាប់លេបថ្នាំរំលូត ហើយក៏..អឹស" សុីងយីងនិយាយរៀបរាប់មិនទាន់ចប់ផង រាងកាយស្រឡូនតូចក៏ត្រូវនរណាមិនដឹងទាញបង្វែរមួយទំហឹង សឹងតែថ្លោះចង្កេះព្រោះតែការបែររហ័សនោះ។ សុីងយីងនាងរាងខឹងដែរ តែកាលបើងាកមកដល់ឃើញមុខក្រហមពោរពេញដោយកំហឹងរបស់អៃដេន អតីតស្វាមីនាង វាក៏ធ្វើឲ្យសុិងយីងភ័យព្រួយឡើងញ័រពោះសស្រាក់តែម្ដង។
"អៃ..អៃដេន"
"ខ្ញុំ...ខ្ញុំ"
"នាងឃាតករ.. នាងបិសាច នាងស្រីថោកទាប នេះនាងឯងសម្លាប់កូនយើងអស់ប៉ុន្មាននាក់ហើយឆាប់និយាយមក? និយាយមកគូហ៍ សុីងយីង" អៃដេនគេខឹងសឹងតែផ្ទុះបែកខួរក្បាល ក្រោយពីត្រូវគេបង្វែរក្បាលដូចជាអាមោគអស់ជាច្រើនឆ្នាំ ពេលនេះគេក៏មានអារម្មណ៍ថាខ្លួនឯងកាន់តែឆោត ឆោតដែលធ្លាប់អាណិតអាសូរ គិតថាការដែលគេចង់មានកូនវានាំទុក្ខដល់នាង ធ្វើឲ្យនាងត្រូវហូរឈាមទាំងថ្លុកព្រោះតែការបាត់បង់កូនម្ដងហើយម្ដងទៀត តែដឹងអី ស្រីបិសាចមានពិសម្នាក់នេះ ជាអ្នកលើកដៃសម្លាប់កូនគេដោយផ្ទាល់សោះ។
"ខ្ញុំ..ខ្ញុំមិនមានចេតនាទេ"
"ហ្អាយ៎ អ្ហឹក" សុីងយីងមានបំណងចង់ដោះសារយករួចខ្លួន តែនាងក៏ត្រូវអៃដេនចាប់ក្របួចសក់ពីក្រោយខ្លាំងៗ ទើបសុីងយីងស្រែកឡើង ហើយសំឡេងស្រែកនោះក៏លឺដល់ត្រចៀករបស់អ្នកដែលចុះមកទាំងទឹកមុខស្រស់ស្រាយស្វាគមន៍ព្រឹកថ្មីឯណោះ។ លីងអឺនាងចោលភ្នែកមើលពីចម្ងាយមក មុននិងភ័យលួសព្រលឹង គ្រាដែលនាងឃើញអៃដេនកំពុងតែប្រើជើងប្រើដៃទៅលើសុីងយីង ទាំងដែលពេលនេះនាងជាបងថ្លៃស្រីរបស់គេឯណោះ។
(ហ្អា៎ ឈឺ..អ្ហឹកៗលែងខ្ញុំ)
"នេះមានរឿងអីហ្នឹង?" លោកតាដែលទើបតែចុះពីជាន់ខាងលើមកក៏លាន់មាត់ ក្រោយពីលឺសំឡេងស្រែករបស់នរណាម្នាក់ពីខាងក្រៅមក លីងអឺងាកបែរមើលឃើញថាលោកតាកំពុងតែមកទៀតក៏នាំឲ្យនាងកាន់តែស្លោរស្លន់ថែមទៀត។ លីងអឺទម្លាក់ជើងចុះលើដី ព្យាយាមប្រើកម្លាំងទ្រពោះធំគួរសមរបស់ខ្លួនដើរចូលទៅរកពួកគេឯណោះ។
"ឆ្លើយមក! នាងសម្លាប់កូនយើងអស់ប៉ុន្មាននាក់ហើយ? កូនយើងដែលត្រូវមកចាប់កំណើតត្រូវនាងចាត់ការទាំងគ្មានសតិនោះ.. ឆាប់ឆ្លើយ" អៃដេនខឹងយ៉ាងណាក៏ចិត្តគេនៅមានលាយឡំអារម្មណ៍ឈឺចាប់ ខូចចិត្តក្នុងនាមជាឪពុក គេគ្រាន់តែនឹកឃើញដល់ពេលដែលសុីងយីងលេបថ្នាំរំលូត តើកូនក្នុងពោះគេឈឺកម្រិតណា? តើគេគិតថាប៉ាគេជាមនុស្សបែបណាដែលបណ្ដោយឲ្យម៉ាក់យកគេចេញម្ដងហើយម្ដងទៀតបែបនេះ? កាន់តែគិតអៃដេនកាន់តែចង់ស្រែកយំឲ្យបែកមេឃ តែគេក៏ព្យាយាមទប់ មិនចង់សម្រក់ទឹកភ្នែក មិនចង់ថោកចំពោះមុខស្រីថោកទាបចិត្តបិសាចម្នាក់នេះ។
"អៃដេន..លែងដៃពីយីង"
"អូយ៎ អ្ហឹក រៃជួយអូនផង" មាត់និយាយថាឲ្យលែងសុីងយីង តែដៃដែលលើកទៅទាញនោះក៏ជួយរុញដៃអៃដេនឲ្យខ្ញាំក្បាលសុីងយីងសឹងតែរបកលលាដ៍ទៅហើយ រៃអេនខឹងនាងណាស់ ខឹងនាងដល់ថ្នាក់ចង់បាញ់ចោលម្ដងម្កាលហើយ តែទង្វើបាបនាងវាច្រើនលើសលប់ ដល់ថ្នាក់បើងាប់លឿនពេកវាក៏មិនសាកសមសោះ។
"អៃដេន..អៃដេនឈប់ទៅ" សំឡេងស្រាលស្រទន់បន្លឺពីមាត់អ្នកទើបមកដល់ក៏នាំឲ្យអៃេដនត្រូវងាកមើលទៅនាងដូចរាល់ដង គ្រាន់តែលើកនេះគេមិនបានឈប់តាមនាងសុំនោះទេ។
"កុំឃាត់យើង ថ្ងៃនេះយើងនឹងសម្លាប់ស្រីចង្រៃនេះឲ្យបាន សងសឹកជូនសពកូនយើងទាំងអស់"
"អ្នកប្រុសចង់ឲ្យកូនក្នុងពោះមានប៉ាជាឃាតករមែនទេ? អ្នកប្រុសមិនចង់ធ្វើជាគម្រូល្អដល់កូនទេមែនទេ? កូនគេមិនចង់ឲ្យប៉ាក្លាយជាមនុស្សអាក្រក់ទេ" សម្ដីលីងអឺលួងលោមក៏មានប្រសិទ្ធិភាពអាចឲ្យអៃដេនឈប់ គេសន្សឹមដកដៃពីក្បាលសុីងយីង ហុចឱកាសឲ្យនាងរត់គេចចេញ តែក៏មានជើងនរណាម្នាក់យារមកទាក់នាង នាំឲ្យនាងដួលព្រូស អុកចង្ការលាន់ប៉ឹប ចំពេលលោកតាបើកទ្វារចេញមកល្មម។
"លោកតា..លោក—"
"អូយ៎ អ្ហឹក អ្ហឺ" សុីងយីងហាក់មានសង្ឃឹមបម្រុងចង់មាយាដាក់លោកតា តែក៏មានសំឡេងនរណាពីក្រោយខ្នងនោះស្រែកយំមុននាង សុីងយីងងាកមើលក៏ឃើញថាជាលីងអឺ នាងអង្គុយចុះលើដីរួចអោបពោះយំ សំឡឹងមើលមកនាង។
"បងថ្លៃ.. ហេតុអីបងថ្លៃទាក់ជើងខ្ញុំទៀតហើយ អ្ហឹក?!"
"នាងលីងអឺ.. ឆាប់បិទមាត់ឯង"
"លោកតា អ្ហឹកៗ លោកតារបស់អឺ អ្ហឹក"

ទឹកភ្នែកភរិយាសុីឈ្នួលWhere stories live. Discover now