Chapter: 1 (ល្បែងភ្នាល់)

1.1K 24 1
                                    


          ជីវីតតែងតែលំបាក បើមិនលំបាកកុំមកហៅថាជាជីវីតឲ្យសោះ។ ដូចនាងរីមាឌតូចស្ថិតនៅក្នុងសម្លៀកបំពាក់ស្អាតបាតសមជាអ្នកធ្វើការ ដោយសារតែមានអាចសាច់រលោងដៃវែងពណ៌ទឹកដោះគោ តឺនុយជាមួយនឹងសំពត់រឹងខ្លីលើជង្គង់កំពុងតែដើរឱបឯកសារយ៉ាងក្រាស់ឃ្មឹកជាប់នឹងទ្រូង ដើរយ៉ាងលំបាកជាមួយនឹងស្បែកជើងកែងចោទរបស់នាង។

“ហានីល!!នាងនៅស្ទក់ៗហ្នឹងហើយ-អតិថិជនចាំយូរជាមិនខានឡើយ” ស្រាប់តែភ្លាមនោះក៏មានបុរសម្នាក់ស្លៀកឈុតធ្វើការសមសួនងាកមកបន្ទោសឲ្យនារីភ្នែកស្រទន់ ក្នុងទម្រង់មុខពងក្រពើ បបូរមាត់ក្រហមស្រាល ស៊ីជាមួយស្បែកមុខសម៉ត់ខៃគ្មានស្នាមសូម្បីតែបន្តិច។។

“សុំទោស!-លោកប្រធានក្រុមលី” ហានីល កោងចិញ្ចើមពណ៌សូកូឡារបស់នាងឲ្យជ្រួញចូលគ្នាបន្តិច ដើម្បីបង្ហាញពីភាពសុំមេត្តា។

“ហ៊ឹម!លឿនមក!” បុរសដែលមានឈ្មោះថាប្រធានក្រុមលី នោះក៏ដកដង្ហើមធំគ្រវីក្បាល ហើយក៏បន្តដើរចូលទៅក្នុងហាងកាហ្វេទំនើបនោះបន្តទៀតដោយមិនរវល់នឹងហានីសសូម្បីតែបន្តិច។

នាងក្រមុំឃើញបែបនេះបានត្រឹមតែខាំបបូរមាត់ខាងក្រោមតិចៗជាមួយនឹងទឹកមុខអស់កម្លាំងមុននឹងនាំខ្លួនដ៏ធ្ងន់នោះដើរទៅមុខបន្ត។

តែគ្រប់សកម្មភាពមុននេះក៏ត្រូវបានស្ថិតនៅក្រោមការតាមមើលពីក្រុមបុរសបីនាក់ ដែលកំពុងតែអង្គុយជុំគ្នានៅតុម្ខាងក្បែរកញ្ចក់ថ្លា អាចមើលឃើញដល់ទិដ្ឋភាពចរាចរណ៍ខាងក្រៅហាងយ៉ាងច្បាស់។

“ចាប់អារម្មណ៍ហ្ហេស៎?” ម្នាក់ក្នុងចំណោមនោះដែលមានឈ្មោះអេឡិច បានកេះស្មាបុរសដែលមានសក់វែងលុបត្រចៀកបន្តិច ដែលតាមមើលនារីមាឌតូចនោះមិនដាក់ភ្នែក។ ក្រៅពីបានឮពាក្យនេះហើយបុរសម្នាក់ទៀតក៏បានទុកទូរសព្ទរបស់ខ្លួនចោលហើយរងចាំស្ដាប់ដែរ។

“នាងខ្លួនតូចតែមួយកោតតែមេរបស់នាងដាច់ចិត្តធ្វើបាបដែរ” អ្នកកម្លោះដែលមានឈ្មោះថាជុងហ្គុកក៏បានតបទៅវិញទាំងញញឹមតិចៗ។ តែក្នុងចិត្តរបស់គេហាក់មានអារម្មណ៍ថាអួលៗ នារីម្នាក់នោះក.ដៃតូចៗ ឱបសៀវភៅផង ក្រដាស់ផង ហើយនៅមានកាតាបស្ពាយនៅស្មាទៀត។ នាងគួរអាណិតណាស់!

SS7:ពិសោធន៍បេះដូងទេពអប្សរ(ចប់)Where stories live. Discover now