Chapter:26 "ស្នាមញញឹម"

424 17 1
                                    

ភាគទី២៦“ស្នាមញញឹម”

តុកៗ! ប្រអប់ដៃមាំរបស់ជុងហ្គុក បានលើកទៅគោះទ្វាបន្ទប់បីដង ដោយសារតែនារីជាទីស្រលាញ់មិនព្រមចុះទៅក្រោមទាល់តែសោះ។

“ហានីល!” គេបានហៅនាងតិចៗមុននឹងរុញទ្វាចូលទៅខាងក្នុង ហើយស្នាមញញឹមក៏បានលេចឡើងពេលដែលឃើញនាងកំពុងតែសំងំគេង។

“គេងចុះណា៎ ដើម្បីឲ្យឆាប់មានកម្លាំង” គេចូលមកវែកសក់នាងបន្តិច និងនិយាយបែបចំអន់ ព្រោះគេដឹងថានាងមិនទាន់គេងលក់នោះទេ។

“…..” ហានីល គ្រាន់តែញញឹមតប និងចាប់យកប្រអប់ដៃមាំមកឱបជាប់នឹងមុខ។

“អូនស្រលាញ់បងខ្លាំងហើយមែនទេ?” គេធ្លោយស្នាមញញឹមម្ដងទៀតពេលឃើញឫកពារគួរឲ្យស្រលាញ់របស់នាង ព្រមទាំងឈ្មុលខ្លួនទៅគេងក្បែរនាងដូចគ្នា។

…….

ទីក្រុងតូក្យូ…..

ទឹកមុខស្រងូតស្រងាត់របស់ព្រះអង្គម្ចាស់ហារូតូ បានសម្លឹងមើលទៅទឹកនេត្រារបស់ព្រះជាយាព្រះអង្គ ទាំងក្នុងទ្រូងនេះអួលណែនអស់ហើយ។

“អេមី….អូនទប់ព្រះទ័យចុះ បងនឹងមិនឲ្យរឿងអាក្រក់កើតឡើងមកលើបុត្រីយើងឡើយ” ព្រះអង្គម្ចាស់បានចូលមកអង្គុយក្បែរព្រះជាយា និងពោលពាក្យទន់ភ្លន់ដើម្បីជាការលួងលោម។

“ព្រះអង្គ…បើព្រះអង្គម្ចាស់យូហ្ស៊ីដឹងថាអ្នកដែលបន្លំធ្វើជាហាណានោះជាមីកុៈ តើធ្វើយ៉ាងមិចទៅ? ខ្ញុំម្ចាស់ពិតជាទ្រាំមិនបានឡើយ បើមីកុៈមានបញ្ហា” ព្រះជាយាអេមី កាន់តែសោកសៅ ទុក្ខក្នុងទ្រូងទ្រង់គ្មានអ្នកណាអាចយល់បានឡើយ។

“មាតាកុំបារម្ភអី…ម្ចាស់អ៊ុំគ្មានថ្ងៃដឹងឡើយ” ភ្លាមនោះស្រាប់តែវត្តមានរបស់បុរសវ័យក្មេងម្នាក់ដែលជាបូប៊ីន បានដើរចូលមកដោយសម្លៀកពាក់ថ្លៃថ្នូរ។

“ហ្គាមី!”

“មាតាកុំព្រួយព្រះទ័យអី….ម្ចាស់បងមីកុៈទ្រង់ឆ្លាតណាស់ ច្បាស់ជាអាចដោះស្រាយបញ្ហាបានល្អ” ហ្គាមី ឬបូប៊ីន នោះបានចូលមកលុតជង្គង់នៅចំពោះមុខមាតា និងបង្ហាញភាពជឿជាក់ថាម្ចាស់បងរបស់ព្រះអង្គនេះជាមនុស្សពូកែពិតមែន។

SS7:ពិសោធន៍បេះដូងទេពអប្សរ(ចប់)Where stories live. Discover now