Chapter: 05 "ថ្ងៃលំបាក"

262 12 0
                                    

មកហើយ!!!

ង៉ោង!!!
សម្លេងម៉ូតូដ៏កញ្ចាស់របស់ជុងហ្គុក ត្រូវបានបើកដោយកញ្ញារូបស្រស់ហានីល ក្នុងល្បឿនមធ្យម តែអ្នកដែលមិនធ្លាប់ជិះម៉ូតូមកពីមុនវិញនោះ ភ័យឡើងរឹងខ្លួន មិនហ៊ានសូម្បីតែកម្រើក ឯដៃទាំងពីរ របស់គេវិញកាន់នៅគូទម៉ូតូខាងក្រោយយ៉ាងណែន។
(សុំកុំឲ្យអាជូ ឬកូនចៅឃើញខ្ញុំក្នុងសភាពបែបនេះឲ្យសោះ) ពេលនេះគេមានតែភាវនា ក្នុងចិត្តប៉ុណ្ណោះ។ កម្មមួយនេះគេអ្នករើស គេគឺជាអ្នកទទួលសមហើយ។

ងឺត!!
សូម្បីតែហ្រ្វាំងម៉ូតូក៏ឮឡើងគ្រលួចដែររ។

“លោកចាំខ្ញុំបន្តិច ខ្ញុំយកឯកសារទៅផ្ញើសិន” មកដល់ពីមុខអគារមួយ ហានីល ក៏ឈប់ម៉ូតូ មុននឹងដោះមួកការពារចេញ ហើយក៏និយាយទៅជុងហ្គុកទាំងញញឹមស្រស់។

ជុងហ្គុក មិនមាត់គ្រាន់តែងក់ក្បាល ទើបហានីលបានរត់ចេញទៅយ៉ាងលឿន។ អ្នកកំលោះខ្ជឹបមាត់ណែន ឯញើសនៅលើថ្ងាស់ក៏ស្រាប់តែលេចឡើង មុននឹងគេរត់ទៅក្បែរធុងសម្រាម។

អ៊ួកៗ!!
អាហារជាច្រើន ដែលគេបានញ៉ាំកាលពីព្រឹកបានចេញមកវិញទាំងអស់។ តាំងពីដឹងក្ដីមក គេមិនងាយឈឺគ្រាន់តែរឿងបន្តិចបន្តួចបែបនេះឡើយ។
“ខិះៗ” គេក្អកតិចៗ និងយកដៃជូតមាត់ចេញ គេស្បត់ថានេះជាលើកចុងក្រោយដែលគេជិះម៉ូតូ។

“នែ៎!មើលស្អី?” ពេលនោះ មានក្មេងស្រីទំទង់ម្នាក់បានដើរកាត់គេ និងមើលមកគេដោយកែវភ្នែកចម្លែក ទើបគេស្រែកសួរ ដែលធ្វើឲ្យក្មេងស្រីនោះភ្ញាក់ និងចង់រត់ តែក៏ត្រូវជុងហ្គុកឃាត់ជាមុន
“ឈប់សិន”

“ខ្ញុំ-ខ្ញុំសុំទោសលោកអ៊ុំ ខ្ញុំគ្រាន់តែចង់សួរអ៊ុំថាមានអ្វីឲ្យខ្ញុំជួយឬអត់?” ក្មេងស្រី ឆ្លើយតបទាំងញ័រ មាត់អ្នកណាមិនខ្លាចបើសម្លុតៗបែបហ្នឹង។

“ខ្ញុំនេះមុខដូចអ៊ុំឯងពីអង្កាលទៅ?” គេខំជឿជាក់លើសម្រស់គេ រាល់ថ្ងៃ ហើយក្មេងតូចនេះជាអ្នកណា ហេតុអីប្រមាថគេអ៊ីចឹង?

“សុំទោសៗ-ខ្ញុំមិនដឹងហៅអ៊ុំថាមិច?”

“ណ្ណើយ! អ៊ុំក៏អ៊ុំ! តែមានប៊ិច និងក្រដាសទេ? ខ្ញុំសុំទិញ” ត្រូវធ្វើចិត្តឲ្យស្ងប់ជាមួយនឹងក្មេងស្រី នៅចំពោះមុខ ព្រោះពេលនេះគេមិនបានស្ថិតនៅក្នុងដំណែងធំឡើយ។

SS7:ពិសោធន៍បេះដូងទេពអប្សរ(ចប់)Where stories live. Discover now