Chapter:23"អាត្មានិយម"

291 8 1
                                    

ភាគទី២៣“អាត្មានិយម”

“ហានីល!អូនប្រាប់បងបានទេ មានរឿងអ្វីហេតុអីអូនយំ….ពួកគេទាំងនោះគ្រាន់តែទៅស្រុកកំណើតវិញប៉ុណ្ណោះ” បន្ទាប់ពីហានីលស្ងាត់ដង្ហក់បន្តិចហើយ ជុងហ្គុកក៏បាននិយាយតិចៗ ទាំងអង្អែកសក់នាងថ្នមៗ។

“ហ៊ឹក!...” ហានីល បានងើយមុខដែលពោរពេញដោយស្នាមទឹកភ្នែកនោះមើលទៅគេ

“បងត្រូវរៀបការហើយ! បង-”

“បងមិនរៀបការ បងមិនទៅណាចោលអូន បងមិនបានស្រលាញ់អ្នកណាទាំងអស់ក្រៅពីអូន” គេដឹងថានាងចង់និយាយអ្វីហើយ ទើបគេប្រញ៉ាប់ក្រសោបមុខនាង និងបកស្រាយយ៉ាងលឿន គេមិនអាចឃើញនាងយំបានឡើយ។

“បងអាត្មានិយមម្លេះ? ចុះកេរ្តិ៍ឈ្មោះព្រះនាងបងគិតយ៉ាងណា…ឌឹបៗ” នាងបន្ទោសគេផង វាយគេផង ទាំងខួរក្បាលនាងពេលនេះគាំងអស់ហើយ មិនដឹងថាអាចជួយពីរនាក់បងប្អូននោះយ៉ាងណាឡើយ។

“ស្ដាប់បង….ហានីល” គេបានចាប់ដៃនាងយកមកថើប ហើយនាងក៏បានស្ងប់អារម្មណ៍និងឱនមុខចុះទៅរកទ្រូងកក់ក្ដៅនោះ

“មិនដឹងថាព្រះនាងនោះមានវត្តមាននៅលើលោកនេះឬអត់ផង មិនដឹងថាព្រះនាងនឹងស្រលាញ់បងដូចអូនឬអត់ផង-”

“ព្រះនាងទ្រង់ល្អណាស់ នារីម្នាក់មុននេះជាព្រះនាងដែលត្រូវរៀបការជាមួយកូនប្រុសប្រធានាធិបតី” គេនិយាយមិនទាន់ចប់ផង សម្លេងហានីលដែលក្រងួ នៅទ្រូងរបស់គេក៏និយាយតិចៗឡើងមក។ ទឹកមុខរបស់ជុងហ្គុក គឺពិបាកមើលខ្លាំងណាស់ នារីមុននេះជាព្រះនាង អ៊ឹចឹងបានន័យថាព្រះនាងនិងគេ នឹងត្រូវរៀបការក្នុងពេលឆាប់ៗនេះហើយ។

“បើស្រលាញ់ខ្ញុំពិត បងត្រូវរៀបអភិសេកជាមួយព្រះនាង” គ្រាន់តែនិយាយចប់ហានីល ក៏ខាំមាត់ធ្លោយទឹកភ្នែកចុះមក និងយកដៃឱបគេយ៉ាងណែន។

“កុំបង្ខំបង បងមិនអាចទេ….” គេវិញគ្រវីក្បាលបដិសេធមិនព្រម និងអង្គុយឱបនាងជាប់ដូចគ្នា។ សភាពពួកគេបានធ្វើឲ្យមីនជុនត្រូវយកដៃជូតទឹកភ្នែកដោយខានមិនបាន លើកទីមួយហើយដែរឃើញចៅហ្វាយគេភ្នែកក្រហម។

SS7:ពិសោធន៍បេះដូងទេពអប្សរ(ចប់)Where stories live. Discover now