Chapter:16 "របួស ដែលមិនអាចព្យាបាល"

215 12 7
                                    

មកហើយៗ!ភាគនេះរាងរន្ធត់តិចហើយ😂
#ពិសោធន៍បេះដូងទេពអប្សរ
ភាគទី១៦ “របួស ដែលមិនអាចព្យាបាល”

   នៅក្នុងទីដ៏ងងឹតមួយ ដែលមើលមិនចាក់ធ្លុះភ្នែក ហើយក៏មិនដឹងថានឹងនាំខ្លួនដ៏សែនធ្ងន់មួយនេះទៅណាបន្តទៀតដែរ។ ហានីល ខំប្រឹងបើកភ្នែកដែលណែនរបស់ខ្លួនសម្លឹងមើលទៅមុខ រហូតដល់នាងបានឃើញពន្លឺពណ៌ស មួយដែលបានចាំងចំកែវភ្នែកស្អាត ទើបតម្រូវឲ្យនាងត្រូវយកដៃបាំងភ្នែកបន្តិច រហូតដល់រៀងអន់ថយបន្តិចទើបនាងដកដៃចេញមកវិញ។

“ម៉ាក់!” ស្ត្រីវ័យកណ្ដាលម្នាក់ ដែលនៅចំពោះមុខហានីល ដែលគ្រងរ៉ូបពណ៌សនោះជាម្ដាយរបស់នាង។ នាងពិតជារំភើបស្ទើរតែស្រក់ទឹកភ្នែកទៅហើយ នាងចង់ឱនគាត់ តែហាក់ដូចជាមានអ្វីម្យ៉ាងមកចងជើងនាងមិនឲ្យដើរទៅបាន។

“….” ស្ត្រីម្នាក់នោះមិនបាននិយាយអ្វីទេ គាត់បានត្រឹមតែញញឹម ជាមួយនឹងដៃដែលបានហុយនូវ ត្បូងពណ៌ខៀវមួយមកឲ្យនាង ស្របពេលដែលស្នាមញញឹមរបស់គាត់ហាក់រលាយម្ដងបន្តិចៗទៅជាសោកសៅ។

“ម៉ាក់!ម៉ាក់….ម៉ាក់ចង់ឲ្យអ្វីដល់ខ្ញុំ?” ហានីល ប្រឹងស្រែកខ្លាំងៗ តែសម្លេងនោះដូចទើរនៅត្រឹមបំពង់កយ៉ាងមិចមិនដឹងនោះទេ។

“ម៉ាក់!!!!” នាងស្រែកមួយទំហឹងម្ដងទៀត ក៏បានធ្វើឲ្យរាងកាយដែលដេកលើពូកកន្ត្រាក់ ស្របពេលដែលភ្នែករបស់នាងបានបើកមកដូចគ្នា។

“…” នាងបានក្រោកអង្គុយ និងយកដៃទៅជូតទឹកភ្នែកដែលដក់ជាប់ថ្ពាល់ចេញ។
“ម៉ាក់!ខ្ញុំគួរធ្វើយ៉ាងណា?-ម៉ាក់ចង់ឲ្យខ្ញុំធ្វើអ្វី?-ធ្វើជាមនុស្សល្អបន្តទៀតឬយ៉ាងណា?-តែពួកគេបានសម្លាប់ម៉ាក់” កែវភ្នែករបស់ហានីលឡើងក្រហម និង ពោរពេញដោយទុក្ខសោក ។

    ព្រឹកថ្មីបានឈានចូលមកដល់ម្ដងទៀត តែថ្ងៃនេះហានីលពិតជាមិនអាចបើកភ្នែករួចឡើយ ក៏ដោយសារតែក្បាល របស់នាងធ្ងន់ដូចគេយកដុំថ្មមកសង្កត់អ៊ីចឹង។
“អូយ៎!” នាងបាន ទប់ខ្លួនឲ្យក្រោកអង្គុយ តែក៏ស្រាប់តែមានអារម្មណ៍ថាវិលមុខខ្ញាល់ ទើបតម្រូវឲ្យនាងត្រូវប្រាស់ខ្លួនដេកវិញ។

SS7:ពិសោធន៍បេះដូងទេពអប្សរ(ចប់)Where stories live. Discover now