Chapter: 03 "រត់រកនិស្ស័យ"

301 11 1
                                    

ដោយសារតែការរវល់រឿងផ្ទាល់ខ្លួនខ្លះផង រឿងការងារខ្លះផង ក៏បានធ្វើឲ្យអ្នកកម្លោះមមាញឹក រកពេលបាយទឹកគ្មាន។

៤:៣០ ល្ងាច

ថ្ងៃនេះជាថ្ងៃ ទី២ នៃការលេងល្បែងរបស់ជុងហ្គុក ទើបពេលនេះគេបានមកឈរនៅពីមុខក្រុមហ៊ុនរបស់ហានីល ក្នុងសភាពមួយជាមនុស្សធម្មតា មិនថាការស្លៀកពាក់ ឬម៉ូតសក់នោះឡើយ។

“ចៅហ្វាយ គិតច្បាស់ហើយថាឲ្យខ្ញុំធ្វើបែបនោះមែន?” មីនជុន ដែលស្លៀកពាក់ខ្មៅមួយតួខ្លួន បានឱនមកជិតអ្នកកម្លោះ និងសួរដោយសម្លេងញ័រៗ។

“បើមិនច្បាស់យើង មិននិយាយនោះទេ” ជុងហ្គុក តបទៅវិញទាំងដើរទៅរកកន្លែងណាដែលមិនសូវជាទីចាប់អារម្មណ៍របស់មនុស្ស ដែលនៅក្រោមដើមឈើមួយដើមក្បែរចិញ្ចើមផ្លូវ។

ពេលខ្លះ បើចង់បានអ្វីមួយ គឺត្រូវចេះរត់ទៅចាប់ដោយខ្លួនឯង បើរងចាំឲ្យព្រះប្រទាន ដេកចាំដល់ជាតិជាតិក្រោយ មិនបានផង។

“ខ្ញុំធ្លាក់ដំណែងពីជំនួយការ នាយកប្រត្តិបត្តិ ក្លាយទៅជាអ្នកសំដែងវិញម្ដងហើយ” មីនជុន ខ្ជឹបមាត់ រអ៊ូតិចៗតែម្នាក់ឯងដោយមិនឲ្យចៅហ្វាយគេឮឡើយ។

“អ្នកនាងហានីលចេញមកហើយ” មីនជុង ហក់កញ្ច្រោលពេលឃើញនារីមាឌតូច ដើរចេញមកទាំងមើលទៅនាង ហាក់ល្វើយខ្លាំងណាស់។

“ឯងឆាប់ទៅតាមនាងទៅ” ជុងហ្គុក បានដេញកូនចៅ ទើបមីនជុនបានដើរហានីលពីក្រោយ ចំណែកឯគេក៏បានដើរតាមប្រកៀកៗនោះដែរ។

មីនជុន បានបិទមុខរបស់ខ្លួនឯង ជាមួយម៉ាស់ខ្មៅ មុននឹងគេរត់ទៅរកហានីល ជាមួយនឹងសម្ដីធ្ងន់ៗទៅកាន់នាងក្រមុំ

“ឲ្យកាបូបមកយើង” មីនជុន កញ្ឆក់កាបូបនោះពីស្មារបស់ហានីល តែនាងរវាស ណាស់ទើបចាប់ខ្សែរកាបូបជាប់បានជាមុន។

“ជួយផងចោរ!” ហានីល រលីងរលោងទឹកភ្នែក ភ័យផង រន្ធត់ផង យប់មិញទើបតែ ជេហ៊ុន យកលុយទៅអស់ ដល់ព្រឹកឡើងមានចោរមកឆក់ទៀត ។

លោកចោរនេះ មើលមកនាង ដូចនាងមានណាស់មែនទេ?

ពេលនោះផងដែរមានមនុស្សជាច្រើន ចង់ចូលទៅជួយ តែបែរជាមិនហ៊ាន ដោយជំនួសឲ្យការទាក់ទងទៅប៉ូលីសវិញ។ តែចង្រៃអីប៉ូលីសនៅប្រចាំតំបន់នេះ ទាក់ទងមិនចូលសោះ។

SS7:ពិសោធន៍បេះដូងទេពអប្សរ(ចប់)Where stories live. Discover now