Chapter: 02 "គម្រោងការណ៍"

349 15 3
                                    

ដំណើរល្ហិតល្ហៃរបស់នារីមាឌស្ដើងបានដើរចេញពីក្នុងហាងកាហ្វេតែម្នាក់ឯង ក្នុងដៃរបស់នាងមានកាន់អាវក្រៅរបស់មនុស្សប្រុសពណ៌មួយជាមួយនឹងឯកសារជាច្រើន។

“មកនេះ!” មិនទាន់បានអីផង នារីម្នាក់សក់ខ្លីត្រឹម.កក៏បានអូសដៃនារីកំសត់ហានីលមុខស្រទន់ទៅទីណាត់ទីណែងឲ្យដើរតាមខ្លួនទៅចំហៀងហាងយ៉ាងតក់ក្រហល។

“ហេតុអីក៏នាងមិនអាចបញ្ចុះបញ្ចូលឲ្យគេមកដាក់លុនៅធាគារបានដឹងទេថាយើងត្រូវខាតប្រាក់ចំណេញវាល់លាន”

“អ្នកនាងម៉ូអ៊ី….ខ្ញុំពិតជាគ្មានសមត្ថភាពពិតមែនសុំទោសៗ…សុំអ្នកនាងអធ្យាស្រ័យ!” ហានីន នាងពិតជាស្លូតខ្លាំងមែនទែន ដល់ថ្នាក់នេះមិនមែនជាកំហុសបុគ្គលិកផ្នែករៀបចំឯកសារដូចនាងក៏ដោយ ក៏ហានីលនៅតែឱនគោរពសុំអភ័យពីអ្នកដែលមានងារថាជាកូនស្រីរបស់លោក អគ្គនាយកធំ ដែរ ។

“បើនាងគ្មានសមត្ថភាព នាងគួរតែលក់ខ្លួនឲ្យទៅម្ចាស់អាវនេះទៅ” ម៉ូអ៊ី ជ្រាត់ចង្កេះទាញអាវពីដៃរបស់ហានីនមកទម្លាក់ចោលជាមួយនឹងស្នាមញញឹមមើលងាយ ។ នាងនិយាយដូចនេះក៏ដោយសារតែនាងអាចស្មានតម្លៃអាវនោះបានថាវាថ្លៃណាស់ មនុស្សដូចហានីលគ្មានសមត្ថភាពទិញវាឡើយ។ តែម៉ូអ៊ីប្រហែលជាមិនបានដឹងឡើយថាម្ចាស់អាវគឺកំពុងតែនៅក្នុងឡានដែលចតពីមុខពួកនាងទាំងពីរនេះឯង ហើយគេក៏បានកំពុងតែក្ដាប់ដៃសម្លក់ម៉ូអ៊ីដូចគ្នា។

“….” កែវភ្នែករបស់ហានីលឡើងក្រហម ឯមាត់ក៏ញ័រតិចៗ។ នាងបានងើយមើលមុខរបស់ម៉ូអ៊ីបន្តិចដោយមិនតបតអ្វីឡើយ ព្រោះនាងគ្មានភាពក្លាហានអ្វីសូម្បីតែបន្តិច បានត្រឹមតែញញឹមទាំងមិនសម និងឱនរើសអាវយកមកឱបវិញ។

“ប្រធានក្រុមលីប្រហែលរងចាំខ្ញុំហើយ សុំលាអ្នកនាងម៉ូអ៊ី”

“លោកលីមិនចាំមនុស្សអសមត្ថភាពដូចនាងទេ អញ្ចើញនាងទៅរកម្ចាស់អាវនោះទៅ ក្រែងជីវភាពនាងវាគ្រាន់បើឡើង”

“មិនដូចអ្នកនាងគិតទេ” ពាក្យមួយឃ្លានេះ ហានីលបានត្រឹមតែទើនឹងបំពង់ក ចិត្តមួយចង់និយាយ តែនាងនៅកោតក្រែងនឹងគោរព ទើបសម្ដីបានត្រឹមតែទើនៅបំពង់កនេះឯង។

SS7:ពិសោធន៍បេះដូងទេពអប្សរ(ចប់)Where stories live. Discover now