33 "ទំព័របញ្ចប់"

445 12 4
                                    

ភាគទី៣៣

ទំព័របញ្ចប់

ដឹងដែរទេ ថាផ្ទះដែលជុងហ្គុកនាំហានីលមកនៅជាផ្ទះបែបណា? វាជាផ្ទះឈឺធម្មតា សង់នៅជាប់ដី ក្បែរចង្កេះភ្នំ និងរស់នៅជាមួយនឹងជនជាតិភាគតិចផ្សេងៗទៀត ។ គ្រប់យ៉ាងនៅជុំវិញខ្លួនគឺពោរពេញដោយបទពិសោធន៍ថ្មីស្រឡាង ។

“ហានីល!ហានីល….បងរកបានត្រីពីរក្បាលជាមួយអ្នកស្រុក!” សម្លេងស្រែកហៅរបស់ជុងហ្គុក បានប្រកូកប្រកាស ពេលដែលនាំខ្លួនសុទ្ធតែភក់ពេញមុខ ពេញសម្លៀកបំពាក់ទាំងអស់ មកកាន់ផ្ទះឈឺរបស់ខ្លួន ។

“ជុង!!” ហានីល ឃើញសភាពរបស់ស្វាមីហើយ កើតក្ដីអាណិតអាសូរ ទើបនាងរត់មករកគេ ជាមួយនឹងទឹកមុខតក់ស្លុត ។

“អូនប្រាប់បងហើយ! ថាបងកុំធ្វើវាទៀតអី បងមិនជំនាញខាងនេះទេ” នាងបានយកត្រីពីដៃជុងហ្គុក និងយកវាទៅទុកមួយឡែកសិន មុននឹងនាងយក្រណាត់មកជូតភក់លើមុខរលោងរបស់គេ ។

“តែបងចង់ធ្វើ ដើម្បីបង្ហាញកូនក្នុងពោះរបស់អូន ដែលមានប៉ាពូកែសព្វបែបយ៉ាង!” គេមើលមុខនាងផង ធ្វើមុខបែបគួរឲ្យស្រលាញ់ផង កាន់តែធ្វើឲ្យបេះដូងរបស់នាងឈឺ ។

“អូនថាបងគួរតែត្រឡប់ទៅក្រុងវិញ បងសាកសមជាប្រធានក្រុមហ៊ុន ជាអ្នកជំនួញ បងមិនគួរមកលំបាកបែបនេះឡើយ!” នាងអង្អែលមុខគេ អាណិតក៏អាណិត ស្រលាញ់ក៏ស្រលាញ់ មើលចុះមុខរលោងរបស់គេបានប្រែដោយសារតែកម្ដៅថ្ងៃហើយ ។

“ចុះអូន នឹងព្រមទៅជាមួយបងដែរទេ?” គេសួរនាងបែបនេះ ក៏ព្រោះតែនាងធ្លាប់ប្រាប់គេថា នាងមិនចង់នៅក្នុងក្រុងឡើយ ទើបគេសម្រេចចិត្តមកនៅទីនេះ ។

“អូនព្រមតើ បងនៅទីណា អូននៅទីនោះ” 

“ទៅដោយពេញចិត្ត?” គេលើកចិញ្ចើមសួរនាងម្ដងទៀត ។ បើតាមពិតគេមិនចង់ឲ្យនាងនៅទីនេះឡើយ រយៈពេលមួយខែនេះ គេពិបាកចិត្តណាស់ ហានីល កំពុងតែពរពោះ នាងត្រូវការពេទ្យដើម្បីពិគ្រោះ ។

“ពេញចិត្ត” នាងងក់ក្បាល ដោយផ្ដល់ស្នាមញញឹមឲ្យគេ ដើម្បីផ្ដល់ភាពជឿជាក់ឲ្យគេ ។

 

គ្រាន់តែមកដល់ទីក្រុងមិនបានប៉ុន្មានផង ហានីល ចាប់ផ្ដើមធុញថប់ ព្រោះតែជុងហ្គុក បានឲ្យមនុស្សជាច្រើនតាមសួរនាង ពីនេះពីនោះ ថានាងចង់បានអ្វី និងមិនចង់បានអ្វី គ្រប់ពេលវេលា ហើយគេក៏បានហាមនាងមិនឲ្យធ្វើនេះ ធ្វើនោះតាមចិត្តចង់ឡើយ វាពិតគួរឲ្យធុញណាស់ ។

“ហេតុអីអូនមើលទៅក្រៀមក្រំម្លេះ?” ទំនេរពីការងារ អ្នកកម្លោះបានដើរមករកភរិយា ដែលអង្គុយធ្វើមុខស្រពោល ហើយមិនព្រមចេញទៅក្រៅបន្ទប់ទៀត គេពិតជាបារម្ភមែន ។

“បងសួរខ្លួនឯងទៅ?” នាងឱបដៃ និងបែរមុខទៅម្ខាង ក្នុងចិត្តធុញថប់សឹងផ្ទុះទៅហើយ គ្រាន់តែប្រាប់បើនាងទប់មិនជាប់ គេនឹងមិនសល់ឆ្អឹងឡើយ ។

“បងធ្វើអ្វីទៅអូនសម្លាញ់? បងពិតជាមិនដឹងមែន” 

“យកអ្នកមើលថែរបស់បងទៅវិញបានទេ…..អូនមិនចូលចិត្ត វាមើលទៅគ្មានសេរីភាពជាខ្លួនឯង-ហើយបងកុំប្រើលះថា កូននៅខ្ចីខែ ត្រូវការអ្នកមើលថែឲ្យដិតដល់ឲ្យសោះ?....អូនជាម្ដាយអូនដឹងថាត្រូវធ្វើអ្វី បងកុំតឹងតែងខ្លាំងពេកបានទេជុង!” 

គ្រប់ម៉ាត់របស់នាង ធ្វើឲ្យគេអង្គុយគិតបន្តិច សកម្មភាពប្រចាំថ្ងៃរបស់គេប្រហែលលើសខ្លាំងមែនហើយ ។

“សុំទោស!ប្រហែលបងបារម្ភពីអូនពេក ដល់ថ្នាក់ជ្រុលហួសហេតុខ្លាំង!” 

“កុំសុំទោសអូនជុង!” គ្រាន់តែឃើញគេអន់ចិត្ត នាងក៏ក្រោកឡើងទៅអង្គុយលើភ្លៅមាំ និងយកដៃឱប.កគេ ឯគេវិញក៏ឱបចង្កេះនាងណែន ។

“បងធ្វើត្រូវហើយ តែពេលខ្លះ បើបងឃាំងឃា អូនខ្លាំងពេក ឬអូនរករឿងបងច្រើនពេក ក្នុងគ្រួសារនេះនឹងរកាំរកុះច្បាស់ណាស់” និយាយដល់ត្រឹមនេះ នាងបានខិតមុខទៅថើបបបូរមាត់ក្រាស់ដោយក្ដីស្រលាញ់ 

“អូននឹងសប្បាយចិត្តគ្រប់គ្រាន់ ដោយមានបងនៅក្បែរ ហើយមិនចាំបាច់មានអ្វីច្រើនក៏បាន”

“បងយល់ហើយ-បងយល់!ហានីល….បងនឹងស្ដាប់តាមអូន” ជុងហ្គុក បានលើកខ្នងដៃនាងមកថើប រួចក៏លើកមកដាក់លើពោះរបស់នាង ដើម្បីបង្ហាញថាគេក៏ស្រលាញ់កូនដែរ ។ ជីវីតគេតែប៉ុណ្ណឹងគឺ វាមានន័យជ្រៅទៅហើយ ដែលមានមនុស្សស្រីពូកែដូចជាហានីល នៅតាមជួយផ្ដល់កម្លាំងចិត្តឲ្យគេរាល់ថ្ងៃ មិនថាគេជួបបញ្ហា ឬក៏កើតទុកនោះឡើយ ៕

បងស្រលាញ់អូនគ្មានថ្ងៃប្រែឡើយ ហានីល!

ចប់!

SS7:ពិសោធន៍បេះដូងទេពអប្សរ(ចប់)Donde viven las historias. Descúbrelo ahora