28

225 8 1
                                    

ភាគទី២៨

“មនុស្សចិត្តច្រើន”

ម្រាមដៃមាំបានលើកមកអង្អែលលើផ្ទៃមុខរលោងរបស់នារីជាទីស្រលាញ់ដែលកំពុងតែបិទភ្នែកគេងនៅចំពោះមុខខ្លួន។ កែវភ្នែករបស់គេស្រទន់ណាស់ពេលសម្លឹងរកនាងម្ដងៗ ឯស្នាមញញឹមកម្រក៏បង្ហាញឡើងពេលនឹកគិតថា នាងជាមនុស្សស្រីដែលប្លែកពីគេឯង ។

“បងមិនដឹងទេថាអូនជាមនុស្សបែបណា ដល់ថ្នាក់ពេលនេះ….បងចាប់ផ្ដើមភ័យហើយ- ខណៈដែលអូនពូកែទ្រាំ លាក់បាំងភាពឈឺចាប់នៅពីក្រោយស្នាមញញឹមបែបនេះ! ហានីល!” គេពិតជាខ្លាចបាត់បង់នាងមែនទែន គេខ្លាចនាងខឹងស្អប់គេ ដោយគេមិនដឹងខ្លួនសូម្បីតែបន្តិច គេខ្លាចនាងទៅចោលគេពេលណាមួយ ។ 

“ហ៊ឹម…” ជុងហ្គុក ដកដង្ហើមធំបន្តិច ទោះបីជាយ៉ាងណាគេនឹងព្យាយាមយល់ពីនាង ថែរក្សានាងឲ្យបានល្អបំផុត តាមដែលអាចធ្វើទៅបាន ។

 

……..

ព្រឹកថ្មីចូលមកដល់ភ្លាមហានីល ប្រញ៉ាប់រៀបចំខ្លួន ដោយនាងជ្រើសយករ៉ូបពណ៌ពងមាន់ស្រាល ខ្លីក្រោមជង្គង់មើលសមរម្យ និងសុភាណរាបសាបំផុតហើយ។

ស្នាមញញឹមនាងបានលេចឡើងតិចៗ ពេលដែលបានដើរចេញពីក្នុងបន្ទប់ ដែលវាជាដំណាក់ក្បែរមាត់ទឹក ទើបធ្វើឲ្យគ្រាន់តែចេញមកក្រៅភ្លាម ក៏ស្រស់ស្រាយភ្លាមតែម្ដង។

ថ្ងៃនេះក្នុងវាំវអ៊ូអរខុសធម្មតា ដោយសារតែថ្ងៃស្អែកនឹងមានពិធីរៀបអភិសេកកើតឡើងហើយ ដូច្នេះទើបគេនាំគ្នារៀបចំទីធ្លា រៀបចំផ្កាផ្សេងៗ និងចងគោមតាមដងផ្លូវដើរខ្លះ ទិដ្ឋភាពបែបនេះគឺដូចនៅឋានសួគ៌គ្មានខុស។

“ខ្ញុំខានឃើញបែបនេះយូរហើយ ទីនេះស្រស់ស្អាតណាស់” នាងដកដង្ហើមធំ សម្លឹងមើលមនុស្សដែលកំពុងតែមមាញឹកទាំងនោះ។

“អ្នកនាង!” ភ្លាមនោះអ្នកបម្រើស្រីម្នាក់ក៏បានរត់មករកនាងយ៉ាងត្រហេបត្រហប ដូចមានរឿងអ្វីសំខាន់ ។

“មានការអ្វីមែនទេ?”

“ព្រះនាងម្ចាស់ហាណា ឲ្យខ្ញុំមកហៅអ្នកនាងទៅជួបទ្រង់ឥឡូវនេះ” អ្នកបម្រើស្រី បានប្រាប់ពីអ្វីដែលព្រះនាងម្ចាស់របស់នាងបានប្រាប់មក ។

SS7:ពិសោធន៍បេះដូងទេពអប្សរ(ចប់)Where stories live. Discover now