Chapter:14 "អារម្មណ៍មិនអាចបំបែកបាន"

194 13 4
                                    

ភាគទី១៤“អារម្មណ៍ មិនអាចបំបែកបាន”

ថ្ងៃនេះក៏ដូចថ្ងៃម្សិលមិញ ជុងហ្គុក មិនបានមករកនាង កំដរនាងទៅធ្វើការនោះទេ នាងពិតជាឆ្ងល់ តែក៏គ្មានអ្វីដែលអាចបកស្រាយបានក្រៅពី ព្យាយាមទាក់ទងទៅគេ តែអ្វីជាបញ្ហានោះ គឺលេខរបស់គេបានបិទ បាត់ទៅហើយ។

“ជុងហ្គុក!បងមានរឿងអ្វី?ហេតុអីមិនប្រាប់ខ្ញុំសោះអ៊ីចឹង?” នាងបានត្រឹមតែឱនមុខចុះមើលទៅចុងជើង ដោយក្ដីអស់សង្ឃឹម បន្ទាប់ពីគេមិនបង្ហាញខ្លួនឲ្យនាងឃើញ។

ពីមួយថ្ងៃទៅមួយថ្ងៃ នាងតែងតែរងចាំគេ គ្មានថ្ងៃប្រែប្រួល រហូតដល់នាងលួចគិតផងដែរថាគេ អស់ចិត្តជាមួយនាងហើយ រហូតដល់…

រយៈពេលមួយខែហើយដែលហានីល មិនបានឃើញមុខរបស់ជុងហ្គុក រយៈពេលមួយខែហើយដែលហានីល មិនបានឃើញមុខរបស់ជុងហ្គុក សូម្បីតែដំណឹងរបស់គេ ក៏នាងមិនបានដឹង គេសុខទុក្ខយ៉ាងណាខ្លះ នាងក៏មិនអាចបានឃើញ។ ព្រហ្មខិតបានឲ្យគេមកជួយនាង តែមិនអាចឲ្យនាងបានសងគុណគេសោះឡើយ ។

“ជុងហ្គុក! តើលោកនៅទីណា?” នាងតែងតែយំ បន្ទាប់ពីនឹកឃើញគេ ជាពិសេសនោះនាងកាន់តែឈឺចាប់ ដោយមិនបានដឹងថាគេនៅទីណា!

នាងប្រឹងញញឹម និងជូតទឹកភ្នែក កំឡុងពេលដែលនាងបានដើរទៅកាន់បន្ទប់ទទួលភ្ញៀវ ដោយមានលោកយាយកំពុងតែអង្គុយនៅទីនោះផងដែរ។

“លោកយាយស្អែកនេះ ខ្ញុំត្រូវទៅធ្វើការនៅដេហ្គូ លោកយាយត្រៀមខ្លួនហើយឬនៅ?” ហានីល បានដើរមកដាក់ខ្លួនក្បែរលោកយាយ និងសួរគាត់បញ្ជាក់ ខ្លាចថាគាត់នឹងភ្លេច។

“ទៅ? ទៅធ្វើអី?” ដូចការគិត លោកយាយពិតជាបានភ្លេចមែន។

“ថ្ងៃស្អែក ចៅត្រូវទៅដេហ្គូ ដើម្បីធ្វើការនៅទីនោះ- លោកយាយត្រូវទៅជាមួយចៅដូចគ្នា” ហានីល និយាយម្ដងទៀត ព្រមទាំងបើកសៀវភៅ ដែលគាត់បានសរសេរនោះមកបង្ហាញគាត់ម្ដងទៀតផងដែរ។ បើនាងមិនយកគាត់ទៅ គាត់នឹងមិនមាននរណាម្នាក់មើលថែគាត់ឡើយ។

“ហាស៎ៗ!យាយចាំហើយ” លោកយាយសើចខ្លាំងៗតាមបែបមនុស្សចាស់ និងប្រញ៉ាប់ក្រោកឈរឡើង។

SS7:ពិសោធន៍បេះដូងទេពអប្សរ(ចប់)Where stories live. Discover now