29

215 7 0
                                    

ភាគទី២៩

អភិសេក

 

ថ្ងៃថ្មី……

នរណាថាមនុស្ស មិនចេះនិយាយច្រើន មិនចេះឈឺចាប់ មិនចេះគិតច្រើននោះ?

នរណាថា ហានីល ជាមនុស្សពូកែទ្រាំ មនុស្សដែលមានចិត្តធ្ងន់ មនុស្សដែលមានចិត្តល្អនោះ?

មិនត្រូវទេ? នាងឈឺចាប់ខ្លាំងណាស់ ពេលដែលនាងនៅតែម្នាក់ឯង នាងឯកាណាស់ ពេលដែលបាត់បង់មនុស្សជាទីស្រលាញ់ផ្ទួនៗគ្នា នាងសឹងតែឆ្កួត សឹងតែស្លាប់ទៅតាមអ្នកទាំងអស់គ្នាដែរ តែនាងទ្រាំ ដើម្បីសម្លាប់ មីណាតូ ឃាតករសម្លាប់ម្ដាយរបស់នាងសិន ។

ដងក្រែមពណ៌ផ្កាឈូកស្រាល បានផ្តិតទៅលើបបូរមាត់ស្ដើងថ្នមៗ ជាលើកចុងក្រោយ មុននឹងនាងទម្លាក់សក់ត្រង់ភ្លឹង ដែលបានបួងមុននេះ ឲ្យទម្លាក់ចុះមកវិញ ។ បើមើលពីការតុបតែងមុខ ដែលមិនសូវមានគ្រឿងច្រើន បានធ្វើឲ្យម្ចាស់ខ្លួនកាន់តែកើនសម្រស់ ជាពិសេសនោះពេលដែលនាងស្ថិតនៅក្នុងរ៉ូបពណ៌ស បញ្ចេញសាច់ស្មា ខ្លីលើជង្គង់បន្តិច តែក៏មានស្បៃពណ៌ផាយនៃរ៉ូប ទម្លាក់ចុះមកក្រោមដល់ដីដែរ ។

“មីណាតូ! ថ្ងៃនេះជាថ្ងៃចុងបញ្ចប់របស់នាងហើយ!” នាងបានយកសក់សៀតនឹងត្រចៀកបន្តិច មុននឹងនាងសម្លឹងមើលទៅដាវ ដែលមានក្បូរក្បាច់រចនា យ៉ាងច្រើនដូចរបស់រាជវង្ស ជាមួយនឹងកែវភ្នែកដ៏សែនពិបាកស្មានបំផុត ។

……….

ថ្ងៃនេះព្រះនាងម្ចាស់ហាណា ពិតជាស្រស់ស្អាតណាស់ ពេលស្ថិតនៅក្នុងរ៉ូបពណ៌សប៉ោងអូសដី មានឆៀងក្រហមបំពាក់លើស្មាបញ្ជាក់ពីអំណាច នៃរាជវង្ស សក់ក៏បួងឡើងលើផុត.ក និងមានមកុដធ្វើមកពីពេជ្រ ភ្លឺចែងចាំង ដោយឡែកជុងហ្គុកស្ថិតនៅក្នុងឈុតកូនកម្លោះ តែមិនមែនពណ៌ទឹកដោះគោដែលហានីលរើសឡើយ គឺគេបានយកអាវធំពណ៌ខ្មៅជំនួសវិញ និងមានបន្ថែមដោយឆៀងពាក់លើស្មាដូចគ្នា ។ ពេលអ្នកទាំងពីរដើរទន្ទឹមគ្នាបែបនេះ គឺសាកសម ប្រៀបដូចជាម្ចាស់ក្សត្រី និងអធិរាជអញ្ចឹង ។

ពេលនេះដំណែងរបស់ជុងហ្គុក បានផ្លាស់ប្ដូហើយ គេបានក្លាយទៅជាព្រះអង្គម្ចាស់ជុងហ្គុក ។ ស្របពេលនេះផងដែរ ទាំងព្រះអង្គម្ចាស់ និងព្រះនាងម្ចាស់ បានយាងទៅកាន់រាជដំណាក់ធំ កាត់ហ្វូង មនុស្សមានឋានៈធំៗ ជាច្រើន ដើម្បីទៅធ្វើកិច្ចគោរពដល់អធិរាជដើម និងព្រះអង្គម្ចាស់ ដែលជាចាស់ទុំបន្តទៀត ។

ព្រះអង្គម្ចាស់ជុងហ្គុក ព្យាយាមសម្លឹងរកនារីក្នុងបេះដូង តាំងពីពិធីចាប់ផ្ដើមមកម្លេះ តែគេមិនបានឃើញវត្តមានរបស់នាងឡើយ ។ នៅសល់តែការគោរពលើកនេះតែមួយទៀតប៉ុណ្ណោះ គេនឹងក្លាយទៅជាព្រះអង្គម្ចាស់ពេញសិទ្ធហើយ តើនាងនៅទីណា? ប្ដីរៀបការចោលទាំងមូល មិនមកអុកឡុកខ្លះទេឬយ៉ាងមិច?

ខណៈដែលជុងហ្គុកកំពុងតែមួម៉ៅ គេក៏បានចូលមកដល់ខាងក្នុង ដែលមានព្រះវត្តមានរបស់អធិរាជ គង់លើរទះរុញ និងផ្ដល់នូវស្នាមញញឹមឲ្យគ្រប់គ្នា ទោះព្រភ័ក្រទ្រង់ស្លេកស្លាំងក៏ដោយចុះ ។

“ហានីល!!” ជុងហ្គុក ធ្វើមុខក្រម៉ូវ បែបធុញថប់ តែឪពុកម្ដាយ ទាំងបង្កើត ទាំងចិញ្ចឹម មើលទៅរីករាយដល់ហើយ ។ ពេលនេះគេចាប់ផ្ដើមគិតហើយថាហានីល បោកគេឲ្យមករៀបការជាមិនខាន ។

“ព្រះអង្គម្ចាស់ និងព្រះនាង ធ្វើការគោរពដល់ព្រះអធិរាជ!” សម្លេងមួយឃ្លានេះ ហាក់ដាស់ដួងព្រលឹងជុងហ្គុកឲ្យរត់ចេញពីខ្លួនគ្មានខុស ។ តែយ៉ាងណាគេបានងាកមើលទៅព្រះនាងម្ចាស់ហាណា ទាំងញញឹមមិនសូវសម ។ ដោយឃើញថាគេគ្មានជម្រើសច្រើន ក៏ឱនគោរពព្រះអធិរាជ ក្នុងនោះផងដែរក៏មានព្រះអង្គម្ចាស់យូហ្ស៊ី និងព្រះជាយាមីណាតូ ដែលក្រោកឈរ ឱនទទួលការគោរពនោះដែរ ។

ផ្លាប់ៗៗ!> សម្លេងទះដៃ បានបន្លឺឡើងទ្រហឹង បញ្ជាក់ពីការអបអរ និងព្រមទទួលស្គាល់ព្រះអង្គម្ចាសជុងហ្គុកពេញសិទ្ធ ដែលមានមន្ត្រីធំៗជាសាក្សីដឹងឮ ។

“……” ក្នុងពេលវេលា បែបនេះជុងហ្គុក មិនអាចធ្វើអ្វីបានឡើយ បើហ៊ានតែប្រឆាំង គ្រួសារគេបែបមិនបានទៅស្រុកវិញឡើយ តែក្នុងចិត្តគេរឹតតែបារម្ភ ពេលមិនឃើញហានីលរបស់គេ ។

“លោកកុំបារម្ភអី! ហានីលនឹងមកក្នុងពេលបន្តិចទៀតនេះ” ព្រះនាងម្ចាស់ហាណា ឃើញ​ឫកពា​រ​ឆ្លេឆ្លារបស់ជុងហ្គុក ទ្រង់បានដឹងបាត់ទៅហើយ ថាគេគិតអ្វី ទើបទ្រង់ធ្វើជាជំទើតជើងទៅខ្សឹបក្បែរត្រចៀករបស់គេ ហើយគេក៏ញញឹមតបមកវិញ ដែលទង្វើនេះពិតជាសាងទស្សនីយភាពដ៏ល្អឯកមួយ ។

SS7:ពិសោធន៍បេះដូងទេពអប្សរ(ចប់)Where stories live. Discover now