Chapter:18 "បែកបាក់"

216 12 3
                                    


ភាគទី១៨“បែកបាក់”

      ទឹកភ្នែកមិនដឹងថាប៉ុន្មានរយដំណក់ហើយទេដែលបានស្រក់ចុះមក ដែលមិនសង្ឃឹមថាអាចនឹងរីកបានឆាប់ៗនេះនោះទេ។ នៅក្នុងទីងងឹតដែលគ្មាននរណាម្នាក់ទាលតែសោះ វាពិតជាធ្វើឲ្យបេះដូងនារីម្នាក់នេះកំសត់ឯការ ។ មាត់នាងនិយាយថាមិនអី តែបេះដូងនាងមិនសហការឡើយ ហើយក៏មិនដឹងថាពេលណានាងអាចនឹងបិទភ្នែកដេកលក់ផងដែរ….

ព្រឹកថ្មី គ្រប់គ្នាអាចគិតថាជាថ្ងៃល្អ ថ្ងៃដែលអាចផ្ដើមកិច្ចការថ្មី តែសម្រាប់ហានីលវិញអត់ទេ សេចក្ដីឈឺចាប់នៅតែមានគ្មានប្រែឡើយ ។

“បងស្រីចង់ទៅពេលនេះតែម្ដងមែនទេ?” បូប៊ីន បានឃើញហានីល ស្លៀកពាក់ធម្មតាវិញ គេដែលទើបនឹងចូលមកនេះ សួរដោយសម្លេងភ្ញាក់ផ្អើល។

“ខ្ញុំមិនអីទេបូប៊ីន សម្រាកយប់មិញនេះខ្ញុំគិតថាគ្រប់ហើយ ណាមួយខ្ញុំមិនចង់ឲ្យអ្នកគ្រប់គ្នាគិតថាខ្ញុំខ្ចិលឡើយ” ហានីល រៀបចំខ្លួនហើយនោះក៏បានបែរមករកបូប៊ីន ដែលកំពុងធ្វើមុខឆ្ងល់វិញ។

“គ្មានអ្នកណាហ៊ានថាបងស្រីអ្នកគ្រប់គ្រងនេះខ្ចិលឡើយ មានតែគេសរសើរបងមិនដាច់ពីមាត់ទៅវិញទេ” បូប៊ីន ពោលសរសើរបែបនេះទៅហើយ នារីមុខស្លេកក៏អត់មិនបាននឹងញញឹមដែរ។

“ឯងនេះប៉ិននិយាយណាស់…” នាងគ្រវីក្បាល និងឈោងយកកាបូបសម្លៀកបំពាក់មកកាន់ តែបូប៊ីននេះរហ័សមែន ក៏យកកាបូបនោះមកកាន់បានមុន។

“អរគុណឯងហើយ!” នាងញញឹមបន្តិច មុននឹងដើរចេញទៅក្រៅបន្ទប់ ព្រមទាំងដើរសំដៅទៅរកកន្លែងបើកថ្នាំរក្សាគភ៌មកផងដែរ ។

……….
“មានបានដំណឹងពីហាណាខ្លះដែរទេ?” ព្រះអង្គម្ចាស់យូហ្សី បានឈរសម្លឹងមើលទៅមនុស្សជំនិតដែលកំពុងតែឈរឱបដៃ និងឱនមុខចុះដោយការគោរព និងខ្លាចក្រែង។

“ក្រាបទូល!ព្រះអង្គម្ចាស់ ពួកទូលបង្គំរកបានតម្រុយខ្លះៗហើយ តែរងចាំឲ្យប្រាកដជាងនេះបន្តិចសិនក្រាបទូល” ខាជុន រាយការណ៍ទៅវិញ តាមអ្វីដែលខ្លួនបានដឹង។

“នៅចាំឲ្យច្បាស់អីទៀត ជិតដល់ថ្ងៃមែនទែនហើយ….មិចក៏មិនប្រញ៉ាប់ទៅនាំបុត្រយើងភ្លាមមក” ព្រះអង្គម្ចាស់ បានមានសុវណ្ណន័យតបទៅវិញទាំងក្រោធ។

SS7:ពិសោធន៍បេះដូងទេពអប្សរ(ចប់)Where stories live. Discover now