Chapter:21 "ជីវីតថ្មី"

230 16 3
                                    

ភាគទី២១"ជីវីតថ្មី"

ក្នុងព្រះវិហារ ដែលបានរៀបចំពិធីបុណ្យសពភាគច្រើនត្រូវមានមនុស្សចូលរួមកុះករ ខុសប្លែកអីពីពិធីបុណ្យសពនេះដែលមានមនុស្សតែម្នាក់ប៉ុណ្ណោះ ដែលបានអង្គុយនៅទល់មុខរូបថតរបស់លោកយាយដែលមានកម្រងផ្កាពទ្ធ័ជុំវីញ ។ លោកអាចារ្យម្នាក់ក៏បានឃើញទិដ្ឋភាពដ៏កំសត់នេះដែរ ទើបគាត់បានដើរចូលមកអង្គុយក្បែរហានីល ដែលគ្រងឈុតខ្មៅ និងក្នុងដៃនាងមានកាន់កូនកន្សែងជូតទឹកភ្នែកមិនដាច់។

“កូនស្រី!” លោកអាចារ្យបានហៅនាងដោយសម្លេងស្រទន់ ទើបហានីលប្រញ៉ាប់ជូតទឹកភ្នែកចុងក្រោយ និងងាកមកញញឹមដាក់លោកអាចារ្យ

“ជំរាប​សួរលោកពុក!” នាងបានឱនក្បាលគោរពគាត់បន្តិច។

“សាច់ញាតិរបស់កូនមិនមានទេមែនទេ?”

“មានលោកពុក! តែពួកគាត់នៅប្រទេសមួយទៀតឯណោះ…ខ្ញុំបានចាកចេញពីប្រទេសកំណើតមករស់នៅទីនេះ១០ឆ្នាំជាងហើយ” ហានីល តបទៅវិញទាំងស្នាមញញឹម រាក់ទាក់មើលទៅនាងដូចជា ពូកែសម្ដែងធ្វើជារឹងមាំណាស់។

“កូន!ជាមនុស្សស្រីដែលពូកែជាងគេដែលពុកបានជួប”

“ខ្ញុំសុំជម្រាបលោកពុកតាមត្រង់ចុះ ខ្ញុំមិនពូកែឡើយ ព្រោះខ្ញុំរត់គេចពីបញ្ហា ទុកឲ្យលោកពូ និងលោកតាដោះស្រាយ ខ្ញុំធ្វើឲ្យម្ដាយស្លាប់ ការពារកូនក្នុងផ្ទៃមិនបានល្អ ហើយថែមទាំងថែរក្សាលោកយាយម្នាក់មិនបានផង…កូនជាមនុស្សអាក្រក់បំផុត” នាងបាននិយាយរៀបរាប់ទាំងឱនមុខចុះ ដើម្បីលាក់ភាពសោកសៅ ។

“ស្ដាប់លោកពុកណា៎! កុំគិតរឿងអតីតកាលដែលធ្លាប់បានកើតឡើង តែត្រូវសិក្សាពីវា និងរស់នៅដោយស្នាមញញឹម”

“អរគុណ!លោកពុក ខ្ញុំនឹងធ្វើតាមសំដីលោកពុក” ពេលនេះកំលាំងនាងបានអស់បាត់ទៅហើយ តែយ៉ាងណានាងក៏ទទួលយកពាក្យលោកអាចារ្យមកទុកក្នុងចិត្ត និងគិតពីវាឡើងវិញដែរ។

បន្ទាប់ពីលោកអាចារក្យបានចាកចេញទៅផុត ហានីលក៏ញញឹមសោកសៅ សម្លឹងមើលរូបថតរបស់លោកយាយ នៅលើលោកនេះគ្នានអ្វីដែលឋិតថេររហូតនោះទេ មានក្ដីស្រលាញ់ គឺមានការយំសោក។

SS7:ពិសោធន៍បេះដូងទេពអប្សរ(ចប់)Where stories live. Discover now