Chapter:22 "គេចមិនផុត"

263 12 5
                                    

មកហើយសកម្មភាពរន្ធត់មកទៀតហើយ!!
ភាគទី២២ "គេចមិនផុត"

“ដល់ហើយ!” បន្ទាប់ពីដើរប្រហែល៥នាទីជាង ហានីលក៏បាននាំបុរសមិនឃើញមុខមកដល់ពីមុខអគារនាងធ្វើការ។

“អរគុណ!” សម្លេងក្រងួៗនៅក្នុងម៉ាស់ក៏បានវាចារចេញមកទាំងឱនមុខបន្តិច។

“ខ្ញុំសុំទៅមុនហើយលោក-បើមានការអ្វីលោកសួសន្តិសុខបន្ថែមចុះ” ហានីល និយាយរួចក៏ប្រញ៉ាប់ប្រញ៉ាលដើរចូលទៅក្នុង មុនបុរសម្នាក់នោះបាត់ ដោយហេតុថានាងមិនចង់ខកខានម៉ោងការងារច្រើនឡើយ។

“ហានីល!” បុរសពាក់ម៉ាក់នោះ ក៏បានដោះវាចេញបង្ហាញឲ្យឃើញនូវទម្រង់មុខសង្ហាររបស់អ្នកកម្លោះជុងហ្គុកឡើងមក ។

“ខ្ញុំមិនយល់ពីនាងទេថានាងជាប្រភេទមនុស្សបែបណាហានីល! នាងទាក់ទាញមនុស្សគ្រប់គ្នាដែលនៅក្បែរនាង…..ល្បែងនេះខ្ញុំជាអ្នកចាញ់ តែការចាញ់នេះខ្ញុំមិនសុខចិត្តឡើយ នាងលេងខ្សែលើខ្ញុំ” ជុងហ្គុក ក្ដាប់ដៃណែន គេមិនសប្បាយចិត្ត ព្រោះបេះដូងរបស់គេកំពុងតែនៅជាមួយនាង ទើបគេព្យាយាមធ្វើយ៉ាងណាគិតអាក្រក់លើនាងឲ្យតែបាន។

“ចៅហ្វាយៗ!” សម្លេងរំខានប្រសាទបានលាន់រំពងត្រចៀកទាំងគូររបស់ជុងហ្គុក ធ្វើឲ្យគេក្ដាប់ដៃងាក្រោយសម្លក់កូនចៅភ្លាម។

“មានស្អី?”

“អ្នកស្រីហ៊ីតាចង់ជួបចៅហ្វាយ!” មីនជុន បានហុចទូរសព្ទដែលកំពុងតែភ្ជាប់លេខរបស់អ្នកស្រីហ៊ីតាឲ្យទៅគេ។

(អាកូនចង្រៃ!!!ឯងទៅទាក់ទងជាមួយក្មេងស្រីនោះទៀតហើយមែនទេ? ឯងជិតរៀបការជាមួយព្រះនាងហើយកុំធ្វើខ្លួនផ្ដេសផ្ដាស់ឲ្យសោះ) សម្លេងងកងរំពងបានបន្លឺឡើង ធ្វើឲ្យត្រូវយកទូរសព្ទចេញពីត្រចៀកសិន។

“ម៉ាក់!!!-មិនមែនចឹងទេ” ជុងហ្គុក ដាក់ទូរសព្ទក្បែរត្រចៀក និងដើរចេញទៅកន្លែងស្ងាត់បន្តិចដើម្បីងាយនិយាយ។

(មិនមែនយ៉ាងមិច?-បញ្ហាមិននៅដោះស្រាយទេ ហោះហើរទៅរកស្រីទៀត ឯងនេះមិនចេះធំសោះ)
“ម៉ាក់!ខ្ញុំមិនចង់រៀបការជាមួយព្រះនាងស្អីនឹងទេ…ម៉ាក់មិនដឹងទេមែនទេថាពួកគេមើលទៅប្លែកៗ មុខព្រះនាងយ៉ាងមិចយើងក៏មិនដែលជួប ម៉ាក់មិនគិតថាអធិរាជកំពុងតែបោកប្រាស់យើងទេ?” សម្ដីរបស់ជុងហ្គុក ធ្វើឲ្យអ្នកស្រីហ៊ីតានៅស្ងៀមបន្តិចមុននឹងគាត់តបវិញ។

SS7:ពិសោធន៍បេះដូងទេពអប្សរ(ចប់)Where stories live. Discover now