Chapter:17 "កំហុសដ៏ធំបំផុត"

201 8 3
                                    

ភាគទី១៧

“កំហុសដ៏ធំ”

ទឹកភ្នែកដែលបានហូរមកដោយភាពឈឺចាប់ ញើសក៏ស្រក់មកជោគពេញខ្លួន ដែលធ្វើឲ្យរាងកាយដែលដេកលើឥដ្ឋនោះគួរឲ្យសង្វេគខ្លាំងមែនទែន។ ហានីល ខំប្រឹងរាវរកទូរស្ទដែលមាននៅក្នុងកាបូបរបស់នាងយ៉ាងលំបាក ដើម្បីស្វែងរកជំនួយ តែវាពិតជាពិបាកពេកហើយ ព្រោះដៃដែលញ័រ ភ្នែកដែលស្រវាំង បើកស្ទើមិនរួច ក្នុងពោះចាប់ផ្ដើនធ្វើទុកយ៉ាងខ្លាំង រហូតដល់ត្របកភ្នែកស្ដើងបានបិទទៅម្ដងបន្តិចៗ រហូតដល់អ្វីៗទៅជាងងឹតសូន្យឈឹង។

ក្រាក!

“បងស្រី!/ហានីល” ចាត់ទុកថាជាសំណាងរបស់នាង ដែលបានបូប៊ីន និងលោកយាយរុញទ្វាចូលមក។

“ហានីល!ចៅស្រី!” លោកយាយ បានលើកត្រកងរាងកាយតូចចូលមកក្នុងដៃ ដោយទឹកភ្នែករលីងរលោង។

“លោកយាយ!ទុកឲ្យខ្ញុំ” បូប៊ីន បានចូលមកលើកបីហានីល ចេញទៅយ៉ាងលឿន ដោយមានលោកយាយនៅរត់តាមពីក្រោយដែរ។

-មន្ទីពេទ្យ…..

អ្វីៗកន្លងទៅហាក់បីដូចជាការយល់សប្តិអ៊ីចឹង ហានីលបានបើកភ្នែកឡើងទាំងខ្លួននៅលើគ្រែពេទ្យ ហើយដៃរបស់នាងក៏មានបណ្ដោងស៊ឺរ៉ូមទៀតផង។

“ហ៊ឹស!” ហានីល ដើចនៅដើម.កបន្តិច នាងគិតថាខ្លួនឯងបានស្លាប់បាត់ហើយតើ។

“បងស្រី!” បូប៊ីន គ្រាន់តែឃើញហានីល បើកភ្នែកភ្លាមគេក៏រត់ចូលមកមើលនាងភ្លាម។

“បូប៊ីន! លំបាកឯងហើយ ដែលនៅកំដរខ្ញុំបែបនេះ” អារម្មណ៍ក្រែងចិត្តរបស់នាង ក៏បានកើតមានឡើង តាមធម្មជាតិនៃចិត្តគំនិតរបស់នាង។

“មិនលំបាកអ្វីទេ ហើយលោកយាយក៏បានមកដែរ តែខ្ញុំឃើញគាត់ដូចជាអស់កម្លាំងខ្លាំង ទើបឲ្យគាត់ទៅផ្ទះវិញ”

“អរគុណឯងហើយដែលឲ្យគាត់ទៅវិញនោះ បើគាត់នៅ គាត់នឹងពិបាកចិត្ត” នាងញញឹម និងទប់ខ្លួនឯងឲ្យក្រោកអង្គុយ ដោយអាការៈល្វើយ។

“បងសម្រាកសិនទៅ កុំអាលក្រោកអី! ពេទ្យនិយាយថាបង….” ដល់ត្រឹមនេះបូប៊ីន បែរជាគាំងអណ្ដាតនិយាយមិនចេញ។

SS7:ពិសោធន៍បេះដូងទេពអប្សរ(ចប់)Where stories live. Discover now