30

229 7 1
                                    

ភាគទី៣០

សងសឹក

ពេលដែលពិធីចប់សព្វគ្រប់ ទ្វាឈើដែលរចនាជាពណ៌មាស បានបើកបង្ហាញឡើង ដោយមានវត្តមានរបស់ហានីល ក្នុងរ៉ូបពណ៌ស ទម្លាក់សក់បាំងស្មាម្ខាង ហើយក្នុងដៃនាងក៏មានដាវរបស់អធិរាជ ដែលត្រូវនឹងធ្វើការផ្ទេឲ្យអ្នកគ្រងរាជ្យបន្ត តែហេតុអ្វីទើបដាវ ដែលជាវត្ថុតំណាងដល់អធិរាជ ស្ថិតនៅក្នុងដៃរាស្ត្រសមញ្ញទៅវិញ? រឿងទាំងនេះត្រូវដាក់ជាភាពងើយឆ្ងល់ដល់អ្នកគ្រប់គ្នា លើកលែងតែអ្នកដឹង ។ ដោយឡែក ជុងហ្គុកក៏ភ្លឹកមិនស្ទើរដែរ ព្រោះគេមិនដែលឃើញទឹកមុខមាំ ហ្មឺងម៉ាត់របស់ហានីលម្ដងណាឡើយ ជាពិសេសដៃដែលក្ដាប់ដាវណែនមិនព្រលែង ។

ហានីល បានបន្តដើរទៅមុខ តែក៏ត្រូវឱនខ្លួនចុះ បង្ហាញពីការគោរពដល់អធិរាជ តែនាងមិនគោរព ព្រះអង្គម្ចាស់យូហ្ស៊ី និងព្រះជាយាមីណាតូ ដែលអង្គុយក្បែរនោះឡើយ ដោយហួសទៅគោរពដល់អង្គម្ចាស់ហារូតូ ដែលត្រូវជាម្ចាស់ពូរបស់នាង ដែលអង្គុយនៅម្ខាងជាមួយពួកមន្ត្រីទៅវិញ ។

ផាំង!

“នាងជានរណា? ហេតុអីព្រហើនម្លេះ ហ៊ានចូលមកក្នុងពិធី និងមានដាវរាជ្យនៅក្នុងដៃទៀត!” កាយវិការរបស់នាងបង្ហាញការមិនពេញចិត្តដល់ព្រះអង្គម្ចាស់យូហ្សីខ្លាំងមែនទែន ទើបទ្រង់គោះតុមួយទំហឹង និងក្រោកឈរ មានបន្ទូលដោយកម្រោល ។

“ខាជុន!អូសនាងចេញ!” ដោយហានីល មិនមាត់ ទ្រង់ក៏បញ្ជារឲ្យកូនចៅជំនិតចូលទៅចាប់ហានីល ឯជុងហ្គុកវិញ ក៏នៅមិនស្ងៀម តែបន្ទាប់ពីឃើញសកម្មភាពរបស់ហានីលហើយ គេក៏ស្កុបដូចរូបចម្លាក់!

“……..” ពេលខាជុងចង់ចូលទៅចាប់ហានីល នាងគ្រាន់តែលើកដាវក្នុងដៃឡើងលើ ជាមួយនឹងមុខកាច ក៏ធ្វើឲ្យខាជុនខ្លាចបាត់ទៅហើយ ជាពិសេសនោះគឺកែវភ្នែកមានអំណាច មិនចុះញ៉ោមមួយគូនោះ ។

“ស្ដាប់ខ្ញុំម្ចាស់បកស្រាយជូនទ្រង់សិនទៅ កុំទាន់ខ្ញាល់….ព្រះពរ!” ទីបំផុត ហានីល បាននិយាយចេញមកហើយ ។ សំដីបែបត្រជាក់ ធ្វើឲ្យព្រះនាងម្ចាស់ហាណា និងអ្នកដឹងរឿង បានញញឹមគ្រប់គ្នា លើកលែងអ្នកមិនដឹង ធ្វើមុខដូចលេបមិនទៅ ខ្ជាក់មិនចេញ ជាពិសេសជុងហ្គុក!

SS7:ពិសោធន៍បេះដូងទេពអប្សរ(ចប់)Où les histoires vivent. Découvrez maintenant