27

238 8 3
                                    

#ពិសោធន៍បេះដូងទេពអប្សរ
ភាគទី២៧“យល់ចិត្ត”

       នៅក្នុងបន្ទប់ដែលមានតែពន្លឺព្រាលៗនៃអំពូលរាត្រី ក៏មាននារីមាឌតូចម្នាក់ដើរទៅ ដើរមក នៅក្បែរគ្រែគេងដោយទឹកមុខនាងពិបាកនិយាយណាស់ថាមានរឿងអ្វីកើតឡើងខ្លះ។
ក្រាក!
“ជុងហ្គុក”
ស្របពេលដែលនាងកំពុងតែពិបាក មនុស្សដែលនាងនឹកគិតក៏បានរុញទ្វាចូលមក តែទឹកមុខគេមើលទៅហាក់ដូចជាខឹងនាងណាស់។

ក្រឹប! អ្នកកម្លោះចាក់កន្លឹះទ្វាជាប់ មុននឹងដើរមករកនាងថ្នមៗ ទាំងកែវភ្នែកនៅតែរក្សាមើលទៅនាងជាប់ ។

“ជុងហ្គុក” នាងបានហៅគេតិចៗ នាងចង់យំមែនទែនហើយ តើគេកំពុងតែខឹងមែនទេ?

ភឹប! នៅសុខៗគេក៏ធ្វើរឿងហួសចិត្តចំពោះនាង គឺគេបានអង្គុយចុះផ្ទាល់ឥដ្ឋ មើលទៅគ្មានកម្លាំងកំហែងឡើយ។

“បង!” ហានីល ប្រញ៉ាប់អង្គុយក្បែរគេ និងព្យាយាមមើលមុខស្រពោនៗនោះក្នុងផ្ទៃងងឹតព្រាលៗ។

“អូនមានរឿងអ្វីប្រាប់បងដែរទេហានីល” គេលើកដៃអង្អែលសក់នាង ជាមួយនឹងសម្លេងស្រទន់។

“ហ៊ឹក!” នាងមិនអាចនិយាយអ្វីបានឡើយ បានត្រឹមតែផ្ដួលខ្លួនផ្អែកលើទ្រូងរបស់គេជាមុនសិន
“អូនសុំទោស….អូនមើលថែកូនយើងមិនបានល្អ គេបានទៅចោលយើងហើយ”

“ហេតុអី-បងជាអ្នកខុស បងសុំទោស បើបងមិនទៅចោលអូនក៏គ្មានរឿងកើតឡើងដែរ” គេឱបនាងណែនក្នុងរង្វង់ដៃ បេះដូងគេចង់គាំងហើយ ព្រោះមាននាមជាអ្នកសម្លាប់កូនខ្លួនឯងដោយប្រយោល។

“អូនគ្មានបំណងលាក់បងទេ តែអូនមានអារម្មណ៍ថាខុសទើបមិនហ៊ានប្រាប់បង” ហានីល ខ្សឹបខ្សួលរៀបរាប់ប្រាប់គេទាំងទឹកភ្នែក ដូច្នេះតើឲ្យគេនិយាយថាមិចទៅ?

“ហេតុអីអូនពូកែទ្រាំតែម្នាក់ឯងម្លេះ….មានរឿងអីមិចក៏មិននិយាយប្រាប់បង រឿងលោកយាយក៏ចឹងដែរ- ពេលនេះអូនមានបង អូនត្រូវប្រាប់បងយល់ដែរទេ” គេទាញនាងចេញបន្តិច និងវែកសក់សៀតនឹងត្រចៀក ក្នុងចិត្តសែនខ្វល់ពីនារីមាឌល្អិតម្នាក់នេះជាខ្លាំង។
“ជុងហ្គុក-អូនមិនចង់ឲ្យបងគិតច្រើន ជាពិសេសនោះអូនមិនចង់ឲ្យបងលំបាកដោយសារអូន”

SS7:ពិសោធន៍បេះដូងទេពអប្សរ(ចប់)Where stories live. Discover now