Chapter:13 "រក្សាចិត្តស្មោះ បង្កើនក្ដីស្រលាញ់"

217 7 6
                                    

ភាគទី១៣
“រក្សាចិត្តស្មោះ បង្កើនក្ដីស្រលាញ់”

ថ្ងៃថ្មីសម្រាប់ហានីល ប្រៀបដូចជាព្រះអាទិត្យថ្មីដែលទើបនឹងរះ ព្រោះថាពេលនេះនាងបានឈរនៅមុខក្រុមហ៊ុនផ្នែកអលនទ្រព្យ របស់ត្រកូល យ៉ាម៉ាហ្សគិៈ ជាមួយនឹងជុងហ្គុកទាំងស្នាមញញឹមស្រស់។

“ទីនេះជាកន្លែងថ្មី សង្ឃឹមថាអ្វីៗនឹងល្អណាហានីល” ជុងហ្គុក បានទាញស្មានាងឲ្យបែរមករកគេ និងជូនពរនាងដោយស្នាមញញឹមទៀតផង។

“អរគុណ!ជុងហ្គុក…គុណសម្បត្តិនេះខ្ញុំឲ្យបង ព្រោះខ្ញុំមានថ្ងៃនេះក៏ដោយសារ ការជួយពីបងដែរ”

ហានីល បានចូលខ្លួនទៅឱបគេ ទាំងស្នាមញញឹម ដែលពោរពេញទៅដោយក្ដីសុខ។

“អូនគួរតែទទួលបានអ្វីដែលល្អបំផុត!” គេបានឱបនាងយ៉ាងណែនវិញ នៅក្នុងរង្វង់ដៃមាំ

“ប្រញ៉ាប់ចូលទៅកុំឲ្យខក ល្ងាចបងមកទទួលវិញ” គេនិយាយហើយក៏អង្អែលសក់នាងថ្មមៗ មុននឹងគេដើរចេញពីនាងដោយឫកពារប្រញ៉ាប់ប្រញាល។

“គេច្បាស់ជារវល់ហើយ…តែគេមើលទៅនៅតែខ្វល់ខ្វាយពីខ្ញុំទៀត គេពិតជាល្អពេកហើយ” នាងបានសម្លឹងមើលទៅដំណើរជុងហ្គុក ទាំងសរសើរក្នុងចិត្ត។ ថ្ងៃនេះជាថ្ងៃដំបូង គេប្រហែលជាគិតថានាងខ្លាចហើយ ទើបគេកំដរនាងមកបែបនេះ ទាំងដែលគេកំពុងតែប្រញ៉ាប់បតែនាងមិនដឹងឡើយថាជុងហ្គុកមិននៅយូរ ដោយសារតែខ្លាចជួបអ្នកស្គាល់នៅក្រុមហ៊ុន។

នាងក្រមុំក៏មិនបង្អង់ពេលយូរដែរ នាងបានរត់ចូលទៅក្នុង ហើយមុខដំណែងរបស់នាងគឺជាផ្នែកលក់នៅក្នុងការិយាល័យ ដោយនាងគ្រាន់តែរៀបចំសំបុត្រស្នាមផ្សេងៗសម្រាប់អតិថិជន។

នាងមានសញ្ញាបត្រ័ផ្នែកគណនេយ្យ ហើយនាងបានបញ្ចប់ការសិក្សាមកជាង បីឆ្នាំហើយដែរ សរុបមកក្នុងឆ្នាំនេះនាងមានអាយុ២៥ឆ្នាំ គ្មានខ្វះ គ្មានលើសឡើយ។

“ហានីល!លោកមីនជុន បានឲ្យអ្នកនាងធ្វើជាអ្នកគ្រប់គ្រងផ្នែកលក់វិញ” ពេលដែលហានីល បានចូលមកក្នុងភ្លាម ក៏មានបុគ្គលិកម្នាក់បានចូលមករកនាង និងប្រាប់អ្វីតាមដែលនាងដឹងមកទាំងអស់។

SS7:ពិសោធន៍បេះដូងទេពអប្សរ(ចប់)On viuen les histories. Descobreix ara