Chapter:20 "ធ្លាក់ដល់បាត"

216 14 5
                                    

Happy Reading 📚
#ពិសោធន៍បេះដូងទេពអប្សរ
ភាគទី២០“ធ្លាក់ដល់បាត”

    ពាក្យប្រកែករបស់នាង មិនបានធ្វើឲ្យគេជឿឡើយ ព្រោះទឹកមុខរឹងកំព្រឹស គ្មានមនោសញ្ចេតនា របស់គេបានបង្ហាញមកយ៉ាងច្បាស់។ រាងកាយ​មាំមួនបានដើរចេញពីតុធ្វើការសំដៅមករកហានីល ដែលកំពុងតែជ្រប់មុខចុះសឹងដល់ដី។

“កុំស្មានថាខ្ញុំ តាមមិនទាន់មនុស្សស្រីក្រីក្រដូចជានាងឲ្យសោះ ខេជី ហានីល!” ពាក្យសម្ដីដែលពោរពេញទៅដោយការមើលងាយរបស់គេ មិនបានធ្វើឲ្យនាងខឹងឡើយ តែនាងបែរជាញញឹម និងងើយសម្លឹងមើលចំមុខរបស់គេតែម្ដង។

“ខ្ញុំក្រីក្រ…តែខ្ញុំមិនដែលមានគំនិតអាក្រក់ដាក់អ្នកណាឡើយ….ហើយខ្ញុំក៏មិនចង់ដើរលើផ្លូវកាត់ដែរ”
គ្រាន់តែឮបែននេះជុងហ្គុកក៏ញោចចុងមាត់ បែបអស់សំណើច និងយកដៃម្ខាងរបស់គេទៅច្របាច់ចង្ការរបស់នាង និងខិតមុខគេចូលទៅក្បែរនាងបន្តិច
“ចឹងហ្ហេស៎!-អ្នកនាងទេពអប្សរ…ចុះគម្រោងដែលនាងកាន់ ត្រូវបានភ្លើងឆេះ នាងគិតចង់ដោះស្រាយយ៉ាងមិច?”

“អាស្រ័យលើលោកអគ្គនាយក ចង់ឲ្យនាងខ្ញុំធ្វើដូចម្ដេចប៉ុណ្ណោះ?” ហានីល ខំឆ្លើយទាំងងាកមុខទៅម្ខាង ដើម្បីគេចចេញពីកែវភ្នែកឃោឃៅគ្មានមនោសញ្ចេតនានោះ។

“ចុះមនុស្សក្រីក្រដូចនាងមានអ្វីអាចដោះស្រាយបាន សំអាងលើខួរក្បាលទេពអប្សរនេះមែនទេ?” គេបានដកខ្លួនចេញពីនាង និងសម្លឹងមើលនាងតាំងពីក្បាលដល់ចុងជើង មុននឹងនិយាយបន្តទៀត
“ខ្ញុំគិតថានាងគួរតែលក់រាងកាយទេពអប្សរមកឲ្យខ្ញុំ ហើយខ្ញុំមិនឲ្យនាងទទួលខុសត្រូវអ្វីទាំងអស់”

ហានីល គ្រាន់តែឮពាក្យមិនពិរោះនេះ ចុងច្រមុះនាងក៏ឈួល តែយ៉ាងណានាងក៏ងើយមើលមុខគេទាំងញញឹមដូចដើម
“រាងកាយក្រីក្រដូចជាខ្ញុំ មិនសាកសមនឹងលោកអគ្គនាយកឡើយ….ហើយខ្ញុំក៏មានមនុស្សដែលខ្ញុំស្រលាញ់ដែរ”

“មនុស្សដែលនាងស្រលាញ់? ជាប្រភេទមនុស្សក្រីក្រដូចជានាងដែរមែនទេ?- បើមែននាងគួរតែទាត់ក្បាលគេ ហើយជ្រើសមកធ្វើជាស្រីកំដររបស់ខ្ញុំវិញ” គេពិតចង់ដឹង ការឆ្លើយតបរបស់នាងវិញណាស់ តើនាងនឹងដើរមកទះកំភ្លៀងគេដែរឬអត់? តែមើលចុះពេលនេះ ហានីលបានឱនខ្លួនចុះ ៩០ដឺក្រេ មិនដឹងថាជាការគោរពអ្វីនោះទេ!
“ខ្ញុំអរគុណលោកអគ្គនាយក ចំពោះបំណងល្អ” នាងនិយាយហើយក៏ងើបមុខឡើងមកវិញ
“បើឲ្យខ្ញុំក្បត់មនុស្សដែលខ្ញុំស្រលាញ់ សម្លាប់ខ្ញុំវិញល្អជាង” នាងមិនបានគ្រាន់តែនិយាយ តែនាងបានដើរទៅតុធ្វើការរបស់គេ និងហូតយកកន្ត្រៃសម្រាប់កាត់ក្រដាស់ មកហុយឲ្យគេដៃពីរទៀតផង។

SS7:ពិសោធន៍បេះដូងទេពអប្សរ(ចប់)Where stories live. Discover now