Chapter: 10 ""ផ្ទៃមេឃគង់ប្រែពណ៌ ពេលព្រះអាទិត្យលិច" "

227 10 1
                                    

"ផ្ទៃមេឃគង់ប្រែពណ៌ ពេលព្រះអាទិត្យលិច"

ភឹប!

មីនជុន បានដាក់ឲ្យចៅហ្វាយរបស់គេដេកលើគ្រែមានរបៀបហើយ ទើបគេងាកមកមើលមុខហានីល ដែលឈរធ្វើមុខស្លេក សម្លឹងមើលទៅជុងហ្គុកដោយក្ដីបារម្ភ។

"អ្នកនាងកុំបារម្មណ៍អីឲ្យចៅ-ឲ្យគេគេងតែបន្តិចគឺលែងអីហើយ" មីនជុន ប៉ិះធ្លាយមាត់បែកការហើយតើ តែសំណាងល្អដែលគេចេះនឹកឃើញទាន់។

"ខ្ញុំសុំអង្គុយមើលគេបន្តិចសិន លោកទៅពិសារអីនៅខាងក្រៅចុះណា៎" បើជុងហ្គុក មិននៅទីនោះ នាងក៏ធ្វើខ្លួនមិនត្រូវជាមួយពួកបុរសៗទាំងនោះដែរ។

"ជុងហ្គុក ! បងដឹងខ្លួនដែរទេ បងធ្វើឲ្យខ្ញុំបារម្មណ៍ហើយ" ហានីល ដាក់ខ្លួនអង្គុយក្បែរ ជុងហ្គុកនិងនិយាយតិចៗ តែសម្លេងនាងបានធ្វើឲ្យគេបើកភ្នែកក្រហមងាំងរបស់គេមើលមកនាង ហើយកែវភ្នែកនោះផងដែរប្រៀបដូចជាមនុស្សម្នាក់ផ្សេងទៀត។

"ហ្ហឹស! ហានីល នាងជាមនុស្សស្រីទី១ ដែលអាចចូលមកស្និតស្នាល ជាមួយខ្ញុំបានដល់ថ្នាក់នេះ....បើស្រីដទៃខ្ញុំដេញក្បាលចោលតាំងពីយូរហើយ" គេនិយាយទាំងគ្រងួៗស្ដាប់ស្ទើមិនបាន តែហានីលនៅតែយល់ន័យរបស់គេ ទើបនាងញញឹមត្រេកអរ នឹងពាក្យមួយឃ្លាមុននេះ ដោយមិនគិតច្រើន។

"បងកុហកខ្ញុំ ថាផឹកមួយក្អឹក តែមើលសភាពបងចុះពិបាកមើលខ្លាំងណាស់" ហានីល ញញឹមដាក់គេ ដោយទន់ភ្លន់ តែជុងហ្គុកបែរជាស្ទុះក្រោកមករកនាងភ្លាមៗ។

"ហានីល! នាងដឹងខ្លួនដែរទេ រាល់ពេលដែលខ្ញុំនៅក្បែរនាង ខ្ញុំព្យាយាមទប់ទល់ប្រឆាំងនឹងខ្លួនឯងប៉ុណ្ណា?" ពេលនេះ ជុងហ្គុកចាប់ផ្ដើមនិយាយគ្នាស្ដាប់លែងបានហើយ គេនិយាយអីបែបវល់ៗ នាងចាប់ន័យមិនបានឡើយ។

"ជុងហ្គុក! បងគេងទៅ ចាំស្អែកចាំនិយាយគ្នា" ហានីល សង្កត់ស្មាគេចុះឲ្យដេក តែគេបែរជាកន្ត្រាក់ដៃនាងឲ្យទ្រោមលើខ្លួនរបស់គេ ហើយគេមិនឲ្យនាងរត់ទាន់ឡើយក៏ក្រសោបចង្កេះនាងជាប់ស្ទើរថប់ដង្ហើម។

"លែង!លែងខ្ញុំទៅ បងស្រវឹងហើយ" ហានីល ព្យាយាមរើបម្រាស់ តែគេបែរជាធ្វើមិនឮ និងកាន់តែឱបរឹកនាងកាន់តែខ្លាំងទៀត។

SS7:ពិសោធន៍បេះដូងទេពអប្សរ(ចប់)Where stories live. Discover now